ខឹងកូនប្រុសយកស្ត្រីមេម៉ាយកូនមួយធ្វើប្រពន្ធ ប្រដៅលែងស្តាប់ លោតសម្លាប់ខ្លួនពីជាន់ទី២

រាជធានីភ្នំពេញ ៖ បុរសម្នាក់បានលោតសម្លាប់ខ្លួន ពីលើផ្ទះជាន់ទី២ បណ្តាលឲ្យស្លាប់មួយរំពេច ដោយសារតែតូចចិត្ត ប្រដៅកូនប្រុសមិនស្តាប់ បន្ទាប់ពីជនរងគ្រោះ បានរៀបការជាមួយ ស្ត្រីមេម៉ាយកូនមួយ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង៤០ នាទី យប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤ ស្ថិតនៅច្រកឌឿងហែម ផ្ទះលេខ២៨ ផ្លូវ១៣៦ ភូមិ២ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។
សមត្ថកិច្ចបានឲ្យដឹងថា បុរសដែលលោតពីលើផ្ទះ សម្លាប់ខ្លួនមានឈ្មោះ នួន យ៉ុង អាយុ ៤០ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅផ្ទះកើតហេតុ ហើយមូលហេតុ ដែលនាំឲ្យលោតសម្លាប់ខ្លួន ដោយសារតែជនរងគ្រោះ ខឹងកូនប្រុសឈ្មោះ ចាន់ណា មិនដើរតាមគន្លងឪពុកម្តាយ ទើបលោតពីជាន់ទី២ ស្លាប់នៅកន្លែងកើតហេតុតែម្តង ។ ក្រោយពេលពិនិត្យរួច កម្លាំងនគរបាល បច្ចេកទេស នៃស្នងការនគរបាលរាជធានីភ្នំពេញ បានប្រគល់ឲ្យសព ឲ្យក្រុមគ្រួសារ យកទៅធ្វីបុណ្យតាមប្រពៃណី៕
Source from: watphnom-news.com