គ្រាន់តែ​រឿង​ផឹកស្រា​តិច​និង​ច្រើន ព្រួត​គ្នា​វាយ​បុរស​ម្នាក់​ផុង​លលាដ៍ក្បាល ទាំងយប់​អ​ធ្រា​ត​

គ្រាន់តែ​រឿង​ផឹកស្រា​តិច​និង​ច្រើន ព្រួត​គ្នា​វាយ​បុរស​ម្នាក់​ផុង​លលាដ៍ក្បាល ទាំងយប់​អ​ធ្រា​ត​

​ខេត្ត​ព្រះសីហនុ៖យុវ​ជន​​ជា​​ជាង​ផ្សារ​ដែក​​ម្នាក់ត្រូវ​បាន​​បង​ប្អូន​​មិត្ត​​ភ័ក្តិហៅ​​រថ​យន្ត​​ស​ង្គ្រោះ​​របស់​​មន្ទីរ​ពេទ្យ​បង្អែក​​ចំ​ការ​ចេកដឹក​​យក​មក​​ព្យា​បាល​​ប​ន្ទាប់​ពី​អ្នក​ធ្វើ​ការ​​ជាមួយ​គ្នា

​ខេត្ត​ព្រះសីហនុ ៖ យុវ​ជន​​ជា​​ជាង​ផ្សារ​ដែក​​ម្នាក់ ត្រូវ​បាន​​បង​ប្អូន​​មិត្ត​​ភ័ក្តិ ហៅ​​រថ​យន្ត​​ស​ង្គ្រោះ​ ​របស់​​មន្ទីរ​ពេទ្យ​បង្អែក​ ​ចំ​ការ​ចេក ដឹក​​យក​មក​​ព្យា​បាល​​ ប​ន្ទាប់​ពី​អ្នក​ធ្វើ​ការ​​ជាមួយ​គ្នា វាយ​​ផុង​ល​លា​ដ៍​ក្បាល ត្រង់​​លើ​​ចឹ​​ញ្ចើ​ម​​ខាង​ឆ្វេង កាល​​ពី​វេលា​​ម៉ោង ២៣​និង​០០ នាទី ត្រង់ចំណុច​រោងចក្រ​ធ្យូងថ្ម ស្ថិត​ក្នុងភូមិ​៤ សង្កាត់​អូ​ត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ដោយសារតែ​រឿង​ជម្លោះ ផឹកស្រា​តិច​និង​ច្រើន​។

​ជនរងគ្រោះ​មានឈ្មោះ លុយ សុជា ភេទ ប្រុស អាយុ ២២​ឆ្នាំ មាន​ស្រុកកំណើត នៅ​ស្រុក​ទឹកឈូ ខេត្តកំពត មានមុខរ​បរជា ជាងផ្សារដែក បាន​និយាយ​តិចៗ​ថា រឿងរ៉ាវ​ដែល​ធ្វើ​ឲ្យ​ខ្លួន មាន​រងរបួស​ធ្ងន់​ផុង​លលាដ៍ក្បាល​នេះ វា​គ្មាន​រឿង​អ្វី​ធំដុំ​នោះទេ គឺ​កើតឡើង​ដោយសារតែ ការចង់​ចាញ់ឈ្នះ​របស់​ជនសង្ស័យ ពេល​ផឹកស៊ី​តែប៉ុណ្ណោះ​។  នៅមុន​កើតហេតុ ជនរងគ្រោះ រួមជាមួយ​មិត្ត ២​នាក់​ទៀត បាន​បបួលគ្នា​ផឹកស៊ី នៅក្បែរ​កន្លែងធ្វើការ ដោយមាន​ជនសង្ស័យ​ចំនួន ៣ នាក់​ផ្សេងទៀត ចូលរួម​ផងដែរ​។ រហូតដល់​ម៉ោង ២៣​យប់ ក៏​មានការ​ប្រកែក​សំដី​គ្នា រឿង​ផឹក​តិច ផឹក​ច្រើន ទើប​កើតជា​រឿង​បែបនេះ ទៅដោយ​ក្រុម​ជនសង្ស័យ បាន​ព្រួត​គ្នា​វាយ​មកលើ​ជនរងគ្រោះ បណ្តាល​ឲ្យ​រងរបួស​ជា​ទម្ងន់​។​

​ជនបង្ក​ទាំង ៣​នាក់​នោះ មានឈ្មោះ ណែ​ត ឈ្មោះ ណាក់ និង​ឈ្មោះ រឿន  មានមុខរ​បរជា​កម្ម​ករ​សំណង់ នៅ​ការដ្ឋាន​ជាមួយគ្នា​។ ក្រោយពេល​កើតហេតុ ជន​រង​គ្រោះ ត្រូវបាន​រថយន្ត​សង្គ្រោះ របស់​មន្ទីរពេទ្យបង្អែក ចំកា​ចេក ខេត្ត​ព្រះសីហនុ ដឹក​យកមក​សង្គ្រោះបន្ទាន់ នៅក្នុង​មន្ទីរពេទ្យ​ខេត្ត ហើយ​ចំណែក​ជនបង្ក​ទាំង​៣ នាក់ បាន​រត់​គេចខ្លួនបាត់​ស្រមោល សមត្ថកិច្ច​កំពុង​តាម​ស្រាវជ្រាវ​ចាប់ខ្លួន​៕

???????????????????????????????


Source from: watphnom-news.com

No comments:

Post a Comment