ចោរ​ថ្លើមធំ​គាស់​ផ្ទះ​មន្ត្រី​យោធា លួច​យក​ទ្រព្យសម្បត្តិ និង​លុយកាក់ អស់​ជាង ៣​ម៉ឺន​ដុល្លារ​

ចោរ​ថ្លើមធំ​គាស់​ផ្ទះ​មន្ត្រី​យោធា លួច​យក​ទ្រព្យសម្បត្តិ និង​លុយកាក់ អស់​ជាង ៣​ម៉ឺន​ដុល្លារ​

​រាជធានី​ភ្នំពេញ៖មន្ត្រី​​យោ​ធា​​ម្នាក់​​បាន​​ប្តឹងស​មត្ថ​កិច្ច​​នគរ​បាល​​ខណ្ឌ​​សែន​​សុខឲ្យ​ជួយ​អន្ត​រា​គមន៍ប​ន្ទាប់​ពី​​ផ្ទះ​​របស់​គាត់ត្រូវ​​ចោរ​​គាស់​​ទ្វារ​លួច​​ទ្រព្យ​ស​ម្បត្តិ​អស់​រលីងក្នុង​នោះ​​រួម​មា​ន​អាវុធ​ខ្លី

​រាជធានី​ភ្នំពេញ ៖ មន្ត្រី​​យោ​ធា​​ម្នាក់​​បាន​​ប្តឹង ស​មត្ថ​កិច្ច​​នគរ​បាល​​ខណ្ឌ​​សែន​​សុខ ឲ្យ​ជួយ​អន្ត​រា​គមន៍ ប​ន្ទាប់​ពី​​ផ្ទះ​​របស់​គាត់ ត្រូវ​​ចោរ​​គាស់​​ទ្វារ​ លួច​​ទ្រព្យ​ស​ម្បត្តិ​អស់​រលីង ក្នុង​នោះ​​រួម​មា​ន​អាវុធ​ខ្លី គ្រឿង​អ​ល​ង្ការ វិទ្យុ​ទាក់​ទង និង​​លុយ​​សរុប​​អស់​ប្រហែល ៣​ម៉ឺន​ដុល្លារ​អាមេរិក កាលពី​វេលា​ម៉ោង ៧​និង​៣០ នាទី​ព្រលប់ ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៤ ស្ថិតក្នុង​ភូមិ​ច្រេស សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

​មន្ត្រី​យោធា​ជា​ម្ចាស់ផ្ទះ​រងគ្រោះ មានឈ្មោះ​ថុ​ន សា​មឺ​ឌី ភេទ​ប្រុស អាយុ ៣២​ឆ្នាំ បាន​ឲ្យ​សមត្ថកិច្ច​ដឹងថា នៅ​មុនពេល​កើតហេតុ គាត់​និង​ក្រុមគ្រួសារ​ទាំងអស់ មាន​សមាជិក ៩​នាក់  បាននាំគ្នា​ចេញទៅ​ធ្វើការ​រៀងៗ​ខ្លួន ដោយ​ចាក់សោ​ទ្វារផ្ទះ​និង​របង យ៉ាង​ត្រឹមត្រូវ លុះដល់​ម៉ោង ៧​និង​៣០ នាទី ពួកគេ​បានមក​ជួបជុំគ្នា ត្រឡប់​មកពី​ធ្វើការ​វិញ ក៏​ស្រាប់តែ​ឃើញ​ទ្វារផ្ទះ​មាន​ស្នាម​គាស់​ទម្លុះទម្លាយ ហើយ​ពេល​ចូលក្នុង​បន្ទប់ ត្រូវ​ចោរ​រើកកាយ លួច​យក​ទ្រព្យសម្បត្តិ សំខាន់ៗ​អស់រលីង​។​

​ទ្រព្យសម្បត្តិ​ដែល​ចោរ លួច​យកទៅ​នោះ​រួមមាន គ្រឿងអលង្ការ ចិញ្ចៀន​ដាំ​ត្បូង​ពេជ្រ ចំនួន ៤​វង់ ខ្សែ​.​កមាស ចំនួន ៣​ខ្សែ ខ្សែដៃ ៤​ខ្សែ ក្រវិល ៣​គូរ និង​ប្រាក់​ដុល្លារ ២៦០០ ដុល្លារ លុយ​ខ្មែរ ២០ ម៉ឺន​រៀល គិត​ជា​ទឹកប្រាក់​សរុប អស់​ប្រមាណ​ជាង ៣​ម៉ឺន​ដុល្លារ​។ ក្រៅពី​សម្ភារៈ​លុយកាក់ និង​គ្រឿងអលង្ការ ជនរងគ្រោះ​អះអាងថា បាន​បាត់​អាវុធខ្លី មួយ​ដើម​ម៉ាក CF.98 លេខ 0914 មាន​គ្រាប់​ចំនួន ១៥​គ្រាប់​ក្នុង​បង់ និង​បាត់​កុំព្យូទ័រ ប្រភេទ​លេប​ថប មួយគ្រឿង​និង​ទូរស័ព្ទដៃ​មួយគ្រឿង ផងដែរ​៕

Wat 290412


Source from: watphnom-news.com

No comments:

Post a Comment