នាង Lee Young Ae នាំមកនូវអារម្មណ៍សោកស្តាយ ចំពោះគ្រោះថ្នាក់នៃការលិចនាវាចម្លង

កូរ៉េខាងត្បូង ៖ តាមប្រភពព័ត៌មាន កម្សាន្តរបស់បរទេស បានប្រាប់ឲ្យដឹងថា នាង Lee Young Ae ជាតារាសម្ដែងដ៏ល្បីល្បាញ បានបង្ហាញខ្លួននៅឯ ព្រលានយន្តហោះ សម្តែងទឹកមុខមិនសប្បាយចិត្ត ដើរចេញពីព្រលានយន្តហោះ ដោយនាងបាន ស្លៀកពាក់ពណ៌ខ្មៅ ដើម្បីរំលឹកដល់ជនរងគ្រោះ នៃការលិចនាវាចម្លង Sewol នេះ។
អស់រយៈពេល ៣ ថ្ងៃហើយ ដែលនាង Lee Young Ae បានទៅធ្វើការ នៅទីក្រុងហុងកុង ជាជាពិធីការិនី ឥឡូវបានវិលត្រឡប់ មកកាន់ប្រទេសកូរ៉េ ដោយនាំមកនូវអារម្មណ៍ សោកស្តាយយ៉ាងខ្លាំង ចំពោះគ្រោះថ្នាក់ដ៏សាហាវ លើកដំបូងក្នុងប្រទេសកូរ៉េ ។ ពេលដែលនាង Lee Young Ae ដើរចេញពីព្រលានយន្តហោះ នាងបានបដិសេធនូវសំណួរទាំងអស់ របស់អ្នកកាសែត ដោយរក្សាភាពស្ងាត់ស្ងៀម៕
Source from: watphnom-news.com