ឃាត់ខ្លួនស្ទាវប្រុសស្រី ២១នាក់ ពេលសម្ងំជក់គ្រឿងញៀន មុខផ្ទះសំណាក់ផ្កាយពេជ្រ

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងប៉ូលីសការិយាល័យ ប្រឆាំងគ្រឿងញៀន ខេត្តបន្ទាយមានជ័យ បានសហការជាមួយ កម្លាំងនគរបាល ក្រុងសិរីសោភ័ណ ចុះធ្វើការបង្ក្រាប អ្នកសេពគ្រឿងញៀន មានស្រីប្រុសចំនួន ២១ នាក់ កាលពីវេលាម៉ោង ១១និង១៥ នាទីព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤ នៅចំណុចផ្លូវសាធារណៈ មុខផ្ទះសំណាក់ផ្កាយពេជ្រ ស្ថិតនៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោក វរសេនីយ៍ទោ ធិន ស៊ិនដេត នាយការិយាល័យ ប្រឆាំងគ្រឿងញៀន ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្រោយពីកម្លាំងសម្ងាត់ បានតាមសង្កេតជាច្រើនខែ ឈានដល់ការឃាត់ខ្លួន ជនសង្ស័យទាំងនោះ។ ក្នុងការបង្ក្រាបនោះ សមត្ថកិច្ចបានដកហូតវត្ថុតាង មានម៉ូតូ ចំនួន ៨គ្រឿង ដែលអ្នកជក់ធ្វើសកម្មភាព ជិះមកជក់នៅមុខ ផ្ទះសំណាក់ផ្កាយពេជ្រ ព្រមទាំងដកហូតទូរស័ព្ទ ដែលអ្នកជក់គ្រឿងញៀន យកទៅបញ្ចាំបានចំនួន ១២គ្រឿង ថ្នាំយ៉ាម៉ាប្រភេទម្សៅពណ៌សបាន ១កញ្ចប់តូច ស្មើនឹងចំនួន ០,៤ ក្រាម ។
អ្នកប្រើប្រាស់គ្រឿងញៀន ចំនួន ២០នាក់ ដែលត្រូវបានខាត់ខ្លួន រួមមានទី១. ឈ្មោះ ឆុំ ផល្លី ភេទស្រី អាយុ ៣១ឆ្នាំ ទី២.ឈ្មោះ អួន វិចិត្រ ភេទប្រុស អាយុ ២៩ឆ្នាំ ទី៣.ឈ្មោះ ឆាយ សល់ អាយុ ៣១ឆ្នាំ ទី៤. ឈ្មោះ នួន វិទ័រ ភេទប្រុស អាយុ ១៩ឆ្នាំ ទី៥. ឈ្មោះ អៀ សុនឡាយ ភេទប្រុស អាយុ ២៨ឆ្នាំ ទី៦. ឈ្មោះ ស៊ិន សម្ផស្ស ភេទប្រុស អាយុ ៣០ឆ្នាំ ទី៧.ឈ្មោះ លឿត សិរីសត្យា ភេទប្រុស អាយុ ១៨ឆ្នាំ ទី៨.ឈ្មោះ ថា សុនា ភេទប្រុស អាយុ ១៨ឆ្នាំ ទី៩. ឈ្មោះ កែប វ៉ាន់ធី ភេទប្រុស អាយុ ២៤ឆ្នាំ។
ទី១០.ឈ្មោះ លឹម សេងហុង ភេទប្រុស អាយុ ២៥ឆ្នាំ ទី១១.ឈ្មោះ ប៊ូ ចាន់រ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ ទី១២.ឈ្មោះ តាំង សេងធុង ភេទប្រុស អាយុ ១៨ឆ្នាំ ទី១៣.ឈ្មោះ លី អេង ភេទប្រុស អាយុ ២៣ឆ្នាំ ទី១៤.ឈ្មោះ ពុយ តៅដុំ ភេទប្រុស អាយុ ២០ឆ្នាំ ទី១៥. ឈ្មោះ សារឿន ចាន់នី ភេទប្រុស អាយុ ១៨ឆ្នាំ ទី១៦.ឈ្មោះ នឹម ប៊ុនថៃ ភេទប្រុស អាយុ ២២ឆ្នាំ ទី១៧.ឈ្មោះ លៀម វ៉ិត ភេទប្រុស អាយុ ២៦ឆ្នាំ ទី១៨.ឈ្មោះ សន សំបូរ ភេទប្រុស អាយុ ២៧ឆ្នាំ ទី១៩.ឈ្មោះ ធិន ស៊ិន ប្រុស អាយុ ២៤ឆ្នាំ ទី២០.ឈ្មោះ យីវ ចាន់រ៉ា ប្រុស អាយុ ២១ឆ្នាំ ទី២១. ឈ្មោះ យំ សុផាត ភេទប្រុស អាយុ ១៧ឆ្នាំ៕
Source from: watphnom-news.com