ឃាត់ខ្លួន​ស្ទាវ​ប្រុស​ស្រី ២១​នាក់ ពេល​សម្ងំ​ជក់​គ្រឿងញៀន មុខផ្ទះ​សំណាក់​ផ្កាយ​ពេជ្រ​

ឃាត់ខ្លួន​ស្ទាវ​ប្រុស​ស្រី ២១​នាក់ ពេល​សម្ងំ​ជក់​គ្រឿងញៀន មុខផ្ទះ​សំណាក់​ផ្កាយ​ពេជ្រ​

​ខេត្តបន្ទាយមានជ័យ៖ក​ម្លាំង​​ប៉ូ​លីស​​កា​រិ​យា​ល័យប្រ​ឆាំង​​គ្រឿង​ញៀនខេត្ត​ប​ន្ទា​យ​មាន​ជ័យបាន​​ស​ហ​ការ​​ជា​មួយក​ម្លាំង​​នគរ​បាលក្រុង​​សិរី​សោ​ភ័ណចុះ​ធ្វើ​ការ​​ប​ង្ក្រាប

​ខេត្តបន្ទាយមានជ័យ ៖ ក​ម្លាំង​​ប៉ូ​លីស​​កា​រិ​យា​ល័យ ប្រ​ឆាំង​​គ្រឿង​ញៀន ខេត្ត​ប​ន្ទា​យ​មាន​ជ័យ បាន​​ស​ហ​ការ​​ជា​មួយ ក​ម្លាំង​​នគរ​បាល ក្រុង​​សិរី​សោ​ភ័ណ ចុះ​ធ្វើ​ការ​​ប​ង្ក្រាប អ្នក​​សេព​​គ្រឿង​ញៀន មាន​ស្រី​​​ប្រុស​​ចំ​នួន ២១​​ នាក់ កាល​ពី​​វេ​លា​​ម៉ោង ១១​និង​១៥ នាទី​ព្រឹក ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្លូវ​សាធារណៈ មុខផ្ទះ​សំណាក់​ផ្កាយ​ពេជ្រ ស្ថិតនៅ​ភូមិ​១ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោ​ភ័ណ ខេត្តបន្ទាយមានជ័យ ។​

​លោក វរសេនីយ៍ទោ ធិ​ន ស៊ិន​ដេ​ត នាយការិយាល័យ ប្រឆាំង​គ្រឿងញៀន ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ក្រោយពី​កម្លាំង​សម្ងាត់ បាន​តាម​សង្កេត​ជា​ច្រើ​ន​​ខែ  ឈានដល់​ការឃាត់ខ្លួន ជនសង្ស័យ​ទាំងនោះ​។ ក្នុងការ​បង្ក្រាប​នោះ សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង មាន​ម៉ូតូ ចំនួន ៨​គ្រឿង ដែល​អ្នក​ជក់​ធ្វើ​ស​កម្ម​ភាព ជិះ​មក​ជក់​នៅមុខ ផ្ទះសំណាក់​ផ្កាយ​ពេជ្រ ព្រមទាំង​ដកហូត​ទូរស័ព្ទ ដែល​អ្នក​ជក់​គ្រឿងញៀន យកទៅ​បញ្ចាំ​បាន​ចំនួន ១២​គ្រឿង  ថ្នាំ​យ៉ាម៉ា​ប្រភេទ​ម្សៅ​ពណ៌​សបាន ១​កញ្ចប់​តូច ស្មើនឹង​ចំនួន ០,៤ ក្រាម  ។​

​អ្នកប្រើប្រាស់​គ្រឿងញៀន ចំនួន ២០​នាក់ ដែល​ត្រូវបាន​ខាត់​ខ្លួន រួមមាន​ទី​១. ឈ្មោះ ឆុំ ផល្លី ភេទ​ស្រី អាយុ ៣១​ឆ្នាំ ទី​២.​ឈ្មោះ អួន វិចិត្រ ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ទី​៣.​ឈ្មោះ ឆាយ សល់ អាយុ ៣១​ឆ្នាំ ទី​៤. ឈ្មោះ នួន វិ​ទ័​រ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ទី​៥. ឈ្មោះ អៀ សុន​ឡាយ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ទី​៦. ឈ្មោះ ស៊ិន សម្ផស្ស ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ទី​៧.​ឈ្មោះ លឿ​ត សិរី​សត្យា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ទី​៨.​ឈ្មោះ ថា សុ​នា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ទី​៩. ឈ្មោះ កែប វ៉ាន់​ធី ភេទ​ប្រុស អាយុ ២៤​ឆ្នាំ​។

​ទី​១០.​ឈ្មោះ លឹម សេងហុង ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ទី​១១.​ឈ្មោះ ប៊ូ ចាន់​រ៉ា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ទី​១២.​ឈ្មោះ តាំង សេង​ធុង ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ទី​១៣.​ឈ្មោះ លី អេង ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ទី​១៤.​ឈ្មោះ ពុ​យ តៅ​ដុំ ភេទ​ប្រុស អាយុ ២០​ឆ្នាំ ទី​១៥. ឈ្មោះ សារឿន ចាន់នី ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ទី​១៦.​ឈ្មោះ នឹម ប៊ុន​ថៃ ភេទ​ប្រុស អាយុ ២២​ឆ្នាំ ទី​១៧.​ឈ្មោះ លៀម វ៉ិ​ត ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ទី​១៨.​ឈ្មោះ សន សំបូរ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ទី​១៩.​ឈ្មោះ ធិ​ន ស៊ិន ប្រុស អាយុ ២៤​ឆ្នាំ ទី​២០.​ឈ្មោះ យី​វ ចាន់​រ៉ា ប្រុស អាយុ ២១​ឆ្នាំ ទី​២១. ឈ្មោះ យំ សុផាត ភេទ​ប្រុស អាយុ ១៧​ឆ្នាំ​៕

Wat 300414


Source from: watphnom-news.com

No comments:

Post a Comment