ឡានក្រុងដាច់កង់ក្រោយទាំង២ អូសលើផ្លូវជាតិជាង ៣០ម៉ែត្រ អ្នកដំណើរព្រលឹងចុងសក់

ខេត្តកំពង់ឆ្នាំង ៖ អ្នកដំណើរជាច្រើននាក់ បានភ័យព្រលឹងចង់រត់ចេញពីខ្លួន ពេលកំពុងជិះនៅលើរថយន្តក្រុង ក្នុងល្បឿនយ៉ាងលឿន ស្រាប់តែដាច់កង់ឌុប ក្រោយខាងស្តាំទាំង២ ហើយរថយន្តបានអូស បែកផ្កាភ្លើងពេញថ្នល់ជាតិចម្ងាយជាង ៣០ម៉ែត្រ ទើបរថយន្តអស់ល្បឿន កាលពីវេលាម៉ោង ៩និង៣០ នាទីព្រឹកថ្ងៃទី២៩ ខែមេសា នៅលើកំណាត់ ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិអង្គ ឃុំពពេល ស្រុកបរិបូណ៏។
ស្ត្រីអ្នកធ្វើដំណើរម្នាក់ បានឲ្យដឹងថា គាត់ឡើងឡានក្រុង កាពីតូល ពីខេត្តពោធិ៍សាត់ ទៅរហូតដល់ក្រុងព្រះសីហនុ តែឡាននេះត្រូវសាងឡានថ្មី នៅក្រុងភ្នំពេញ ។ ពេលធ្វើដំណើរមកដល់កន្លែងកើតហេតុ ពេលរថយន្តកំពុងមានល្បឿន ស្រាប់តែលាន់ក្តាំង រថយន្តបានធ្លាក់ អូសស្នូកលើថ្នល់ជាតិ លាន់គ្រូកបែកផ្កាភ្លើង ជាង ៣០ម៉ែត្រ ទើបអ្នកបើកបរបញ្ឈប់រថយន្តបាន។
អាចចាត់ទុកជាសំណាងមួយ ដែលរថយន្តមិនក្រឡាប់ និងមិនបណ្តាលឲ្យ មានអ្នករងរបួស ប៉ុន្តែរឿងដែលញាក់សាច់នោះ គឺកង់រថយន្ត ដែលដាច់ជាប់គ្នាទាំង២ បានស្ទុះរត់កាត់ស្រែជាង ១០០ម៉ែត្រ រួចឡើងទៅបុកនឹងទ្វាររថយន្ត ទូរីស ពណ៌ស ដែលកំពុងជួសជុល នៅយានដ្ឋានមួយកន្លែង ជាប់អាហារដ្ឋានយីហោ លី ពេជ បណ្តាលអោយកំពិត ទ្វាររថយន្តទូរីស មួយ ចំហៀង៕
Source from: watphnom-news.com
No comments:
Post a Comment