ខឹង​យុវជន​មួយក្រុម​ព្រួត​វាយ​ធ្វើបាប គប់​គ្រាប់បែក​ក្នុង​ពិធី​រាំ​ធុងបាស់ របួស​អ្នកភូមិ ១៥​នាក់​

ខឹង​យុវជន​មួយក្រុម​ព្រួត​វាយ​ធ្វើបាប គប់​គ្រាប់បែក​ក្នុង​ពិធី​រាំ​ធុងបាស់ របួស​អ្នកភូមិ ១៥​នាក់​

​ខេត្តកំពង់ឆ្នាំង៖យ៉ាង​ហោច​ណាស់មនុ​ស្ស​​ប្រុស​​ស្រី​​​ចំ​នួ​ន១៥​​នាក់បាន​​រង​របួស​​ធ្ងន់​​និង​​ស្រាលក្នុង​​ព្រឹត្តិ​កា​រណ៍វាយ​ប្រ​ហារ​​ដោយ​​គ្រាប់​បែក​ដៃចូល​ទៅ​ក្នុង​ពិ​ធី

​ខេត្តកំពង់ឆ្នាំង ៖ យ៉ាង​ហោច​ណាស់ មនុ​ស្ស​​ប្រុស​​ស្រី​​​ចំ​នួ​ន ១៥​​នាក់ បាន​​រង​របួស​​ធ្ងន់​​និង​​ស្រាល ក្នុង​​ព្រឹត្តិ​កា​រណ៍ វាយ​ប្រ​ហារ​​ដោយ​​គ្រាប់​បែក​ដៃ ចូល​ទៅ​ក្នុង​ពិ​ធី រាំ​​ធុង​បាស់​​មួយ កាល​ពី​​វេ​លា​​ម៉ោង ៩​​និង​​៤៥ នាទី​​យប់​​ថ្ងៃ​ទី​​២៣ ខែ​ឧស​ភាស្ថិតនៅ​ក្នុងភូមិ​តា​នៃ ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ហើយ​ជនសង្ស័យ បំផ្ទុះ​គ្រាប់បែក​នោះ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ធ្វើការ​សាកសួរ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែឧសភា​។​

​អធិការនគរបាល​ស្រុក​ទឹកផុស លោក​វរសេនីយត្រី ខែម វិបុល បានអោយដឹងថា ក្នុងចំណោម​មនុស្ស​រងរបួស​ទាំង ១៥​នាក់​នោះ មនុស្ស ៣​នាក់​រងរបួស​ធ្ងន់ និង ១២​នាក់ ផ្សេងទៀត រងរបួស​ស្រាល​។ នៅ​មុនពេល​កើតហេតុ គេ​បានឃើញ អ្នកភូមិ​ម្នាក់​ឈ្មោះ ហេ​ហេង បាន​នាំ​អ្នកភូមិ ចាក់ធុងបាស់​ថ្មី ដែល​ទើបនឹង​ទិញ ហើយ​បន្ទាប់ពី​រាំលេង​កំសាន្ត បាន​ប្រមាណ​កន្លះ​ម៉ោង ស្រាប់តែ​គេ​បានឮ សម្លេង​ផ្ទុះ​លាន់​ឡើង ចម្ងាយ​ពី​កន្លែង​រាំវង់ ប្រមាណ ២០​ម៉ែត្រ ដែល​ភ្លាមៗ​នោះ មាន​មនុស្ស ១៥​នាក់ រងរបួស​ធ្ងន់​និង​ស្រាល​។​

​ជនសង្ស័យ​ឈ្មោះ កូវ ធីប អាយុ ១៨​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន ២​ម៉ោង ក្រោយមក ហើយ​គ្រាប់បែក ដែល​ជន​សង្ស័យ​គប់​ចូល ទៅក្នុង​ពិធី​រាំ​ធុងបាស់​នោះ ជា​ប្រភេទ​គ្រាប់បែកដៃ ក្រឡា​ទៀប ផលិត​នៅ​ប្រទេស​សូ​វៀត​។ ជនសង្ស័យ​បាន​សារភាពថា គ្រាប់បែកដៃ​នេះ រូបគេ​រើស​បាន​ពីលើ​ភ្នំ​មួយ ក្នុងពេលដែល​ទៅ​ឃ្វាលក្របី និង​យកមក​រក្សាទុក នៅផ្ទះ​ប្រមាណ ៣​ខែ​មកហើយ​។ ជនសង្ស័យ​បន្តថា មូលហេតុ​ដែល​រូបគេ​គប់​គ្រាប់បែក​នេះ ដោយសារតែ​រូបគេ​ស្អប់ យុវជន​មួយក្រុម មកពី​ភូមិ​ទំនប់​ថ្មី ដែលមាន​គ្នាច្រើន ចង់​ព្រួត​វាយ​ខ្លួន​មានតែ​ម្នាក់ឯង​៕

Wat 240521 Wat 240519 Wat 240522 Wat 24059 Wat 24058


Source from: watphnom-news.com

No comments:

Post a Comment