មេ​ឈ្មួញ លឹម ប៊ុ​ណ្ណា និង​​លោក ហ៊ុន ជា ដឹក​ជ​ញ្ជូន​​ឈើ​​ប្រណីត​​ ចេញ​​ពី​​ស្រុក​​កោះ​​ញែក តាម​​​ច្រក​​​ដាក់​​ដាំ និង​​ច្រក​​ណាំ​​លៀ ដូច​​គេ​​ហែ​​បុណ្យ​ផ្កា​

មេ​ឈ្មួញ លឹម ប៊ុ​ណ្ណា និង​​លោក ហ៊ុន ជា ដឹក​ជ​ញ្ជូន​​ឈើ​​ប្រណីត​​ ចេញ​​ពី​​ស្រុក​​កោះ​​ញែក តាម​​​ច្រក​​​ដាក់​​ដាំ និង​​ច្រក​​ណាំ​​លៀ ដូច​​គេ​​ហែ​​បុណ្យ​ផ្កា​

​ខេត្តមណ្ឌលគិរី៖រៀង​រាល់​​យប់​​ថ្ងៃរថ​យន្ត​​ដឹក​ជ​ញ្ជូន​​ឈើ​​ខុស​ច្បាប់ប្រ​ភេទ​​កា​មរីស្វិត​​កា​មរី​​គូទ​​ហើមទ្ប​ង់​​គ្រី​​ស័​រនិង​​រថ​យន្ត​​ច្នៃបាន​ធ្វើ​​ស​កម្ម​ភាព​​យ៉ាង​គ​គ្រឹ​កគ​គ្រេង

​ខេត្តមណ្ឌលគិរី ៖ រៀង​រាល់​​យប់​​ថ្ងៃ រថ​យន្ត​​ដឹក​ជ​ញ្ជូន​​ឈើ​​ខុស​ច្បាប់ ប្រ​ភេទ​​កា​មរី ស្វិត​​កា​មរី​​គូទ​​ហើម ទ្ប​ង់​​គ្រី​​ស័​រ និង​​រថ​យន្ត​​ច្នៃ បាន​ធ្វើ​​ស​កម្ម​ភាព​​យ៉ាង​គ​គ្រឹ​កគ​គ្រេង ដូច​​គេ​​ហែ​​បុណ្យ​ផ្កា នៅ​ក្នុង​​ទឹក​ដី​​ខេត្ត​ម​ណ្ឌល​គិរី ប៉ុន្តែ​​មន្ត្រី​​ជំ​នាញ​​រដ្ឋ​បាល​​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដែល ប្រចាំការ​តាម​ដងផ្លូវ មិនដែល​យកចិត្តទុកដាក់ បង្ក្រាប​ម្តងណា​ទ្បើ​យ បើទោះបីជា​ការដឹកជញ្ជូន​ឈើ​ទាំងនោះ បាន​បំពាន​បទបញ្ជា របស់​សម្តេច ហ៊ុន សែន ជា​ចំហ​ក៏ដោយ ក៏​ព្រោះតែ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ បាន​បង់លុយ​ជាប់​ជាប្រចាំ ឲ្យ​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​ទាំងនោះ ទើប​អ្វីៗ​អាច​ដំណើរការ ដោយ​រលូន​គ្មាន​ការបង្ក្រាប​។​
 
​មេ​ឈ្មួញ​ដែល​ចេញមុខ​ចេញ​មាត់ ខ្លាំងជាងគេ​សឹងតែ​ប៉ាវ ផ្តាច់​ទៅហើយ សម្រាប់​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ ចេញទៅ​ស្រុក​យួន តាម​ច្រក​ដាក់​ដាំ រួមមាន មេ​ឈ្មួញ លឹម ប៊ុណ្ណា ហៅ​ខ្នា និង​លោក ហ៊ុន ជា ដោយមាន​សមត្ថកិច្ច មួយចំនួន​ជា​អ្នក សម្របសម្រួល​រត់ការ ស្ពាយ​លុយ​ទៅ​បង់​ជូន មន្ត្រី​ជំនាញ​របស់លោក កែប កត់​។ ការដឹកជញ្ជូន​ឈើ របស់​មេ​ឈ្មួញ លឹម ប៊ុណ្ណា និង​លោក ហ៊ុន ជា បានកើត​ទ្បើង​ជា​យូរយារ ណាស់​មកហើយ មិនដែល​មានការ​បង្ក្រាប ទោះជា​អំ​ទ្បុ​ង​ពេល​មានការ​រឹតបន្តឹង ក៏​មេ​ឈ្មួញ លឹម ប៊ុណ្ណា ហៅ​ខ្នា និង​លោក ហ៊ុន ជា សម្រុក​ដឹកជញ្ជូន​ឈើ តាម​ច្រក​ដាក់​ដាំ យ៉ាង​រំភើយ ក៏​ព្រោះតែ​ប្រធាន​ច្រក​ដាក់​ដាំ រួមទាំង​មេ​គយ​ប្រចាំ​ច្រក​នេះ ឈ្មោះ ម៉ៅ តារា ជា​អ្នក​ជួយ​សម្របសម្រួល ទើប​អ្វីៗ​អាច​ដំណើរការ ដោយ​រលូន​ល្អ​។​
 
​ក្នុង​មួយ​យប់ៗ​រថយន្ត​ដឹកជញ្ជូន​ឈើ គ្រប់​ប្រភេទ​របស់ មេ​ឈ្មួញ​ឈ្មោះ លឹម ប៊ុណ្ណា ហៅ​ខ្នា និង​លោក ហ៊ុន ជា ធ្វើដំណើរ​ចេញ ពី​ស្រុក​កោះ​ញែក ដឹកឈើ​ប្រណីត ចេញទៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ ចាប់ពី ៦០​ទៅ​១០០ គ្រឿង ប្រើពេល​វេលា តាំងពី​យប់​រំលងអធ្រាត្រ រហូតដល់​ម៉ោង ៤​ទៀបភ្លឺ ហើយ​ក្បួន​រថយន្ត​ទាំងនោះ ក៏មាន​សមត្ថកិច្ច ដែល​ទទួលបាន​ផលប្រយោជន៍ ពី​មេ​ឈ្មួញ​ឈ្មោះ លឹម ប៊ុណ្ណា ហៅ​ខ្នា និង​លោក ហ៊ុន ជា បើករថយន្ត​បិទគូទ មិន​ឲ្យ​សមត្ថកិច្ច ឬ​មន្ត្រី​ជំនាញ ចូលទៅ​ក្បែរ​នោះទេ​។ ប្រជាពលរដ្ឋ​ដែល​បានឃើញ ហេតុការណ៍​ច្បាស់​នឹង​ភ្នែក​រិះគន់ថា ក្បួន​ទ្បាន​ដឹកឈើ​ប្រណីត​ទាំងនោះ បើកបរ​ក្នុង​ល្បឿន​លឿន​ដូច​ព្យុះ មិន​គិតពី​អ្នកដំណើរ តាម​ដងផ្លូវ​នោះទេ ធ្វើយ៉ាងណា​ឲ្យ​តែ​ពួកគេ ទៅដល់​គោលដៅ បាន​ទាន់ពេលវេលា និង​មាន​សុវត្ថិភាព​។​
 
 ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៀតថា ឈើ​ប្រណីត​ទាំងនោះ បានមកពី​ការ​កេណ្ឌ​ប្រមូល​ប្រជាពលរដ្ឋ​ឲ្យ​ចូល​ព្រៃ​ទៅ កាប់​ឈើ​តាម​តំបន់​អភិរក្ស  តំបន់​ដែនជម្រកសត្វព្រៃ និង​តំបន់​ព្រៃ​ការពារ យ៉ាង​វិនាស​ហិនហោច ហើយ​បច្ចុប្បន្ននេះ គេ​ដឹងថា មេ​ឈ្មួញ​ឈ្មោះ លឹម ប៊ុណ្ណា ហៅ​ខ្នា និង​លោក ហ៊ុន ជា កំពុង​បំផុស​ប្រជាពលរដ្ឋ ឲ្យ​ចូលទៅ​កាប់​ឈើ​ប្រណីត នៅក្នុង​តំបន់​ឧទ្យាន ជាតិ​វីរៈ​ជ័យ និង​តំបន់​កន្ទុយ​នាគ ដឹកជញ្ជូន​យ៉ាង​អនាធិបតេយ្យ យកទៅលក់​នៅ​ស្រុក​យួន តាម​ច្រក​ដាក់​ដាំ​។ មន្ត្រី​បរិស្ថាន​ក៏បាន ឃុបឃិត​បិទ​ភ្នែក ឲ្យ​មេ​ឈ្មួញ​ឈ្មោះ លឹម ប៊ុណ្ណា ហៅ​ខ្នា និង​លោក ហ៊ុន ជា ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត ហើយ​ពេលខ្លះ ការកាប់បំផ្លាញ​ព្រៃឈើ ធ្វើ​នៅជាប់​នឹង​ច្រមុះ​ស្នាក់ការ របស់​មន្ត្រី​បរិស្ថាន ក៏​មិន​ដែលមាន​នរណា ហ៊ាន​ហើបមាត់ ព្រោះ​មានការ​ទំនាក់ទំនង បង់លុយ​ជាប់​ជាប្រចាំ​រួចហើយ​។​
 
​ការដឹកជញ្ជូន​ឈើ ចេញពី​តំបន់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ចេញទៅ​ស្រុក​យួន តាម​ច្រក​ដាក់​ដាំ របស់​មេ​ឈ្មួញ​ឈ្មោះ លឹម ប៊ុណ្ណា ហៅ​ខ្នា និង​លោក ហ៊ុន ជា កំពុង​ផ្គើន​ទៅនឹង កំណែទម្រង់​ស៊ីជម្រៅ និង​បទបញ្ជា​របស់​សម្តេច​លោក ហ៊ុន សែន គេ​មិនដែល​ឃើញ កែប កត់ ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្តរតនគិរី ចាត់ចែង​ឲ្យ​មន្ត្រីក្រោមឱវាទ បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព ម្តងណា​ទ្បើ​យ​។ ពោលគឺ​ក្នុង​អំណាច ជា​នាយ​ខណ្ឌ​ព្រៃឈើ លោក កែប កត់ មិនដែល​បង្ហាញ​ស្នាដៃ​អ្វី ជា​ដុំកំភួន​នោះទេ ហើយ​មានការ​ពាក់ព័ន្ធ​យ៉ាងជ្រៅ ជាមួយ​អំពើពុករលួយ ក្នុងការ​ឃុបឃិត​បិទ​ភ្នែក ឲ្យ​ក្រុម​ឈ្មួញ​ធំៗ រកស៊ី​ដឹកជញ្ជូន​ឈើ តាមតែ​អំពើ​ចិត្ត​។ ដោយ​ទ្បែ​ក ឈួន សេរី​វឌ្ឍន៍ ជា​នាយផ្នែក រដ្ឋបាល​ព្រៃឈើ​កោះ​ញែក ជា​អ្នកទទួលបន្ទុក​តំបន់​នោះ មិនដឹង​ជា​ទទួលបាន​ផលប្រយោជន៍​ប៉ុន្មាន ពី​មេ​ឈ្មួញ​ឈ្មោះ លឹម ប៊ុណ្ណា ហៅ​ខ្នា និង​លោក ហ៊ុន ជា នោះទេ ទើប​រក្សា​ភាព​ស្ងៀមស្ងាត់ មិនដែល​ហើបមាត់ ពី​ភាព​អ​នា​ធិ​តេ​យ្យ ក្នុងការ​បំផ្លាញ​ព្រៃឈើ ក្នុង​តំបន់​ដែល​ខ្លួន​គ្រប់គ្រង ហេតុនេះ​ល្មម​ដល់ពេល ដែល​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ចាត់វិធានការ ទប់ស្កាត់​ជាបន្ទាន់​ផងដែរ​៕

Wat Dak dam1 Wat Dak dam


Source from: watphnom-news.com

No comments:

Post a Comment