ក្រុម​ហ៊ុន ធា​ធី ប្រើ​​ឥ​ទ្ធិ​ពល​​លោក​ធំ និង​​មាន​​ហ៊ុន​​ខ្យល់​​ជា​មួយ​​ជំ​ទាវ​ៗ ចេញ​មុខ​​ម៉ៅ​​​ការ​​​​ដឹក​ជ​ញ្ជូ​ន​​ទំ​និញ​គេច​ពន្ធ ផ្គើន​​កំ​ណែ​ទ​ម្រង់​​ស៊ី​ជ​ម្រៅ​

ក្រុម​ហ៊ុន ធា​ធី ប្រើ​​ឥ​ទ្ធិ​ពល​​លោក​ធំ និង​​មាន​​ហ៊ុន​​ខ្យល់​​ជា​មួយ​​ជំ​ទាវ​ៗ ចេញ​មុខ​​ម៉ៅ​​​ការ​​​​ដឹក​ជ​ញ្ជូ​ន​​ទំ​និញ​គេច​ពន្ធ ផ្គើន​​កំ​ណែ​ទ​ម្រង់​​ស៊ី​ជ​ម្រៅ​

​រាជធានី​ភ្នំពេញ៖អ្នក​​ធ្លាប់​​រក​ស៊ី​​ដឹក​ទំ​និញចាប់​ហួយ​​គ្រប់​​ប្រ​ភេទនាំ​ចូល​​ពី​​ប្រ​ទេស​​ថៃនិង​​វៀត​ណាមបាន​​ប​ង្ហើប​​ឲ្យ​​ដឹង​ថាសព្វ​ថ្ងៃ​នេះមាន​​ក្រុម​ហ៊ុន​​ដឹក​ជ​ញ្ជូន​មួយ

​រាជធានី​ភ្នំពេញ ៖ អ្នក​​ធ្លាប់​​រក​ស៊ី​​ដឹក​ទំ​និញ ចាប់​ហួយ​​គ្រប់​​ប្រ​ភេទ នាំ​ចូល​​ពី​​ប្រ​ទេស​​ថៃ និង​​វៀត​ណាម បាន​​ប​ង្ហើប​​ឲ្យ​​ដឹង​ថា សព្វ​ថ្ងៃ​នេះ មាន​​ក្រុម​ហ៊ុន​​ដឹក​ជ​ញ្ជូន​មួយ យី​ហោ ធា​ធី ដែល​មាន​​ភាគ​ហ៊ុន​​រក​​ស៊ី​​ដ៏​​ ជាមួយ​លោក​ជំ​ទាវ​ៗ និង​មន្ត្រី​​ដែល​មាន​​អំណាច​ធំ ក្នុងការ​បង្ក្រាប​អំពើ​រត់ពន្ធ​ទំនិញ ធានា​ស៊ី​ឈ្នូ​ល​ដឹកទំនិញ ដែល​បង់ពន្ធ​មិន​គ្រប់ ឬ​ទំនិញ​ខុសច្បាប់ យ៉ាង​មាន​សុវត្ថិភាព ព្រោះ​គ្មាន​សមត្ថ​កិច្ច​ណាមួយ ហ៊ាន​ចាប់​ទំនិញ ដែល​ក្រុមហ៊ុន ធា​ធី ម៉ៅការ​ដឹកជញ្ជូន​ឡើយ ។​

​ឈ្មួញ​តូចតាច​មួយចំនួន បាន​ទម្លាយ​ឲ្យ​ដឹងថា ក្នុង​រយៈពេល ២​ឆ្នាំ ចុងក្រោយ​នេះ ក្រុមហ៊ុន​ដឹកជញ្ជូន ធា​ធី រកស៊ី​កាក់កប​ប្រមូល​លុយ បាន​ច្រើន​សន្ធឹកសន្ធាប់ ព្រោះថា អាច​ធានា​សុវត្ថិភាព​ដល់​ទំនិញគេចពន្ធ របស់​ឈ្មួញ​ដែល គេ​ជួល​ឲ្យ​ដឹកជញ្ជូន ពី​ច្រកព្រំដែន មកដល់​ឃ្លាំង​នៅ​រាជធានី​ភ្នំពេញ​។ រថយន្ត​របស់​ក្រុម​ហ៊ុន ធា​ធី មាន​ទាំង​តូច​ទាំង​ធំ និង​រថយន្ត​ធុន​យក្ស​គ្រប់​ប្រភេទ សុទ្ធ​តែមាន​បិទ​ស្លាក​យីហោ ធា​ធី ទាំងអស់ ហើយ​សូម្បីតែ​ម៉ូតូ​កង់​បី ប្រភេទ​ឃ្លុប​ដឹកទំនិញ ក៏​មាន​ច្រើន​ផងដែរ សម្រាប់​សាង​ទំនិញ ពី​កន្លែង​មួយ ទៅ​កន្លែង​មួយទៀត នៅ​រាជធានី​ភ្នំពេញ ។​

​អ្នក​ដែល​ធ្លាប់​ស្គាល់​ប្រវត្តិ​របស់ ក្រុមហ៊ុន​ដឹកជញ្ជូន ធា​ធី បាន​ឲ្យ​ដឹងថា ប្រធាន​ក្រុមហ៊ុន​នេះ ដំបូង​ឡើយ រកស៊ី​នាំចូល​ទំនិញ ចាប់ហួយ​គ្រប់​ប្រភេទ មកពី​ប្រ​ទេស​ថៃ ចូលមក​កម្ពុជា តាម​ច្រក​កោះកុង ស្រែអំបិល មកកាន់​រាជធានី​ភ្នំពេញ ដោយ​ជួល​រថយន្ត ក្រុមហ៊ុន​ផ្សេង ឲ្យ​ដឹកទំនិញ​របស់ខ្លួន ដែល​មួយចំនួន​បង់ពន្ធ ហើយ​មួយចំនួនទៀត មិន​បង់ពន្ធ​សូម្បី​តែមួយ​រៀល ដោយសារ​មាន​ជំនាញ​គយ ជា​អ្នក​ជួយ​សម្របសម្រួល​។ ដោយ​ការរកស៊ី មិនសូវ​កាក់កប និង​ឃើញថា ការរកស៊ី​ឈ្នូ​ល​ដឹកទំនិញ​ឲ្យ​គេ វា​គ្រាន់បើ​ជាង ក៏​បង្កើត​ក្រុមហ៊ុន​ដឹកជញ្ជូន ដាក់​ស្លាក​យីហោ​ ធា​ធី ​នេះ រក​ម៉ូយ​ដឹក​ដោយ​ខ្លួនឯង​។​

​ជាធម្មតា​ក្រុមហ៊ុន​ដឹកជញ្ជូន ធា​ធី បាន​ប្រើ​ឈ្មោះ​លោកធំ ឬ​អ្នកមានអំណាច មក​ឡូកឡំ និង​ធានាថា ក្រុមហ៊ុន​របស់គេ​នេះ ដឹកទំនិញ​គេចពន្ធ គ្មាន​សមត្ថកិច្ច​ណាមួយ ហ៊ាន​ចាប់​នោះទេ​។ ​ដោយសារតែ​អំនួត និង​ភាព​ក្រអឺតក្រទម ក្រុមហ៊ុន​ដឹកជញ្ជូន ធាធី អាច​រកស៊ី​បាន​កាក់កប មាន​លុយ​ច្រើន​កប់​ពពក  ហើយ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ ចុងក្រោយ​នេះ ម្ចាស់​ក្រុមហ៊ុន​មួយ​នេះ​ បាន​ក្លាយជា​អ្នកមាន​ទ្រព្យ ដ៏​ស្តុកស្តម្ភ​ម្នាក់​ក្នុងសង្គម​។ ក្រុមហ៊ុន​ដឹកជញ្ជូន ធា​ធី បាន​អះអាង​ផងដែរ​ថា កុំថាឡើយ​ទំនិញគេចពន្ធ នាំចូល​ពី​ប្រទេស​ថៃ សូម្បីតែ​ទំនិញគេចពន្ធ នាំចូល​ពី​ប្រទេស​វៀតណាម ក៏​ក្រុមហ៊ុន​នេះ ធានា​ដឹកជញ្ជូន ដោយ​សុវត្ថិភាព​ផងដែរ ។​

​ប្រភព​បាន​ធ្លោយ​ឲ្យ​ដឹង​ទៀតថា ក្រុមហ៊ុន​ដឹកជញ្ជូន ធាធី ដែល​ហ៊ាន​ដឹកទំនិញ​គេចពន្ធ​បែបនេះ គឺ​ដោយសារ​គេ​បាន​ស្គាល់ ស្ត្រី​ម្នាក់​រកស៊ី​នៅ​ផ្សារ​អូឡាំពិក ជា​បងប្អូន​សាច់ញាតិ​របស់​លោកធំ និង​អ្នកមានអំណាច ក្នុងការ​បង្ក្រាប​អំពើ​រត់ពន្ធ ឲ្យ​ចូល​ហ៊ុន​រកស៊ី​ជាមួយគ្នា ។ ការពិតទៅ ស្ត្រី​ដែលជា​បងប្អូន សាច់ញាតិ​លោក​ធំ​នោះ មិនមែន​បាន​ចូល​ហ៊ុន​ជាមួយ​ទេ គឺ​ក្រុមហ៊ុន ធា​ធី បាន​បង់លុយ​ប្រចាំខែ ឲ្យ​ស្ត្រី​ម្នាក់​នោះ មិនដែល​ខកខាន​ប្ត​ង​ណា​ឡើយ​។ សមត្ថកិច្ច​នៅតាម​ផ្លូវ ទំនង​ជា​ខ្ជិល​មានរឿង​វែង​ធ្ងា​យ ក៏​សុខចិត្ត​នៅ​សម្ងំស្ងៀម ឲ្យ​ត្រជាក់​រហឹម​តែម្តង ព្រោះ​ខ្លាច​អត់​មាន កន្លែង​ឈរជើង​ដើម្បី​រស់ ជាហេតុ​នាំ​ឲ្យ ក្រុមហ៊ុន ធា​ធី អាច​ពង្រីក​ឥទ្ធិពល​របស់ខ្លួន ជា​លំដាប់​រហូតដល់​សព្វថ្ងៃ។ បើ​ពិនិត្យ​ពី​កំណែទម្រង់​ស៊ី​ជ្រៅ ដើម្បី​លុបបំបាត់​អំពើពុករលួយ និង​ទំនិញគេចពន្ធ គេ​រង់ចាំ​មើលថា តើ​ក្រុម​ហ៊ុន ធា​ធី អាចធ្វើ​សកម្មភាព រហូតដល់​ណា​៕

Wat Moniroth 23



Source from: watphnom-news.com

No comments:

Post a Comment