ឆ្លងចរន្តឆាបឆេះខ្សែភ្លើង នៅមុខផ្សារបែកចាន សំណាងល្អមិនរាលដាល ដល់ផ្ទះអ្នកភូមិ

ខេត្តកណ្តាល ៖ ខ្សែភ្លើងប្រវែង ១៣ម៉ែត្រ ប្រភេទខ្សែធំ ៤ខ្សែ និងខ្សែកាប ៥ខ្សែ ត្រូវបានឆ្លងចរន្តឆាបឆេះខ្ទេចអស់ ប៉ុន្តែសំណាងល្អ មិនបានរាលដាល ដល់ផ្ទះប្រជាពលរដ្ឋនោះទេ ដោយសារតែ មានការអន្តរាគមន៍ទាន់ពេល កាលពីវេលាម៉ោង ២០និង៣០ នាទីថ្ងៃទី២៥ខែឧសភា ឆ្នាំ២០១៤ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៤ ទល់មុខផ្សារបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
នគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ការឆាបឆេះខ្សែភ្លើងនេះ គឺបណ្តាលមកពីឆ្លងចរន្ត តែមិនបណ្តាលឲ្យឆាបឆេះ រាលដាលដល់ផ្ទះប្រជាពលរដ្ឋនោះទេ គ្រាន់តែឆេះខ្សែភ្លើងអស់ប្រវែង ១៣ម៉ែត្រ មានពីរប្រភេទ គឺខ្សែប្រភេទធំ ៤ខ្សែ និងប្រភេទខ្សែកាប ៥ខ្សែ ហើយក្នុងការចុះអន្តរាគមន៍នោះ នគរបាលស្រុក បានប្រើរថយន្តពន្លត់អគ្គិភ័យ អស់ចំនួន ២គ្រឿង ប៉ុន្តែបាញ់ទឹកអស់ចំនួន មួយរថយន្តប៉ុណ្ណោះ និងបានប្រើបំពង់ ពន្លត់អគ្គីភ័យ ចំនួន ១១បំពង់ ទើបរលត់ទៅវិញជាស្ថាពរ៕
Source from: watphnom-news.com
No comments:
Post a Comment