ស្ត្រីវ័យក្មេងសង្ស័យខ្យល់គរ ដើរដួលប្រកាច់ស្លាប់តាមផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងល្ងាច

ខេត្ដកោះកុង ៖ ស្ត្រីម្នាក់បានដេកស្លាប់ នៅចំណុចជិតផ្លូវចូល ទៅអង្ការឌីវ៉ក ស្ថិតក្នុងភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញ កាលពីវេលាម៉ោង ១៧និង៤០ នាទី ល្ងាចថ្ងៃទី២២ ខែឧសភាឆ្នាំ២០១៤ ក៏នាំគ្នារាយការណ៍ប្រាប់សមត្ថកិច្ច ឲ្យចុះទៅពិនិត្យ ធ្វើកោសល្យវិច័យ នៅនឹងកន្លែងកើតហេតុ។
សមត្ថកិច្ចចម្រុះដែលបាន ទៅពិនិត្យសាកសព បានឲ្យដឹងថា ស្ដ្រីរងគ្រោះមានឈ្មោះ អេង ពៅ អាយុ ៣២ឆ្នាំជនជាតិខ្មែរ មុខរបរជាកម្មការិនី មានទីលំនៅ ភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ សាកសពពាក់អាវស្នូតសដៃវែង ស្លៀកខោ ខោប៊យ ជើងវែងពណ៌ខៀវ មានស្បែកជើងផ្ទាត់មួយគូ មួកស្លឹក១។ បើតាមសេចក្ដីសន្និដ្ឋានបឋម របស់សមត្ថកិច្ចជំនាញ បានអោយដឹងថា ស្ដ្រីរងគ្រោះស្លាប់ ដោយសារខ្យល់គរ ហើយសាកសពត្រូវបាន សមត្ថកិច្ចប្រគល់ទៅឱ្យ ក្រុមគ្រួសារយកទៅ រៀបចំធ្វើបុណ្យតាមប្រពៃណី ៕
Source from: watphnom-news.com