ឡានឡិចស៊ីសស៊េរីទំនើប បើកបុករបងផ្ទះប្រជាពលរដ្ឋ ហើយដោះស្លាកលេខ ប្រុងរត់គេច

រាជធានីភ្នំពេញ ៖ រថយន្តឡិចស៊ីស៣៥០ ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2Y-2221 បើកបរយ៉ាងលឿនដូចហោះ បានជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋ នៅតាមបណ្តាយផ្លូវ៩០៧ ក្បែរវត្តទួលសង្កែ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១និង១០ នាទី យប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៤។
សាក្សីបានឲ្យដឹងថា រថយន្តឡិចស៊ីសទំនើបនេះ ពាក់ស្លាកលេខ ភ្នំពេញ 2Y-2221 រួមដំណើរដោយមនុស្សជាច្រើន ទំនងជាស្រវឹងផងដែរ ហើយបន្ទាប់ពីបុក របងផ្ទះប្រជាពលរដ្ឋ អ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល។ ហើយអ្វីដែលអស្ចារ្យនោះ គឺមានបក្សពួកជនបង្ក មកដោះស្លាកលេខរ ចេញពីរថយន្ត និងចង់ជិះរថយន្តរត់គេចផងដែរ តែប្រជាពលរដ្ឋនៅទីនោះ បាននាំគេស្រែកឲ្យសមត្ថកិច្ច ជួយដោះស្រាយការខូចខាត ផ្ទះប្រជាពលរដ្ឋ៕
Source from: watphnom-news.com