ឡាន​ឡិច​ស៊ី​ស​ស៊េរី​ទំនើប បើក​បុក​របង​ផ្ទះ​ប្រជាពលរដ្ឋ ហើយ​ដោះ​ស្លាក​លេខ ប្រុង​រត់គេច​

ឡាន​ឡិច​ស៊ី​ស​ស៊េរី​ទំនើប បើក​បុក​របង​ផ្ទះ​ប្រជាពលរដ្ឋ ហើយ​ដោះ​ស្លាក​លេខ ប្រុង​រត់គេច​

​រាជធានី​ភ្នំពេញ៖រថ​យន្ត​​ឡិច​​ស៊ី​​ស​​៣៥០ព​ណ៌​​សមួយ​គ្រឿងពាក់​​ស្លាក​​លេខភ្នំ​ពេ​ញ2Y-​2221បើក​បរ​​យ៉ាង​​លឿន​​ដូច​​ហោះ

​រាជធានី​ភ្នំពេញ ៖ រថ​យន្ត​​ឡិច​​ស៊ី​​ស​​៣៥០ ព​ណ៌​​ស មួយ​គ្រឿង ពាក់​​ស្លាក​​លេខ ភ្នំ​ពេ​ញ 2Y-​2221 បើក​បរ​​យ៉ាង​​លឿន​​ដូច​​ហោះ បាន​​ជ្រុល​​ទៅ​បុក​​របង​​ផ្ទះ​ប្រ​ជា​ពល​រដ្ឋ នៅ​តាម​ប​​ណ្តា​​យ​​​ផ្លូវ​​​​​៩០៧ ក្បែរ​​វត្ត​​ទួល​​ស​ង្កែ ក្នុង​​ស​ង្កាត់​​ទួល​​ស​ង្កែ ខណ្ឌ​​ប្ញ​ស្សី​កែវ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ១១​និង​១០ នាទី យប់​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៤​។​

​សាក្សី​បាន​ឲ្យ​ដឹងថា រថយន្ត​ឡិច​ស៊ី​ស​ទំនើប​នេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2Y-2221 រួម​ដំណើរ​ដោយ​មនុស្ស​ជាច្រើន ទំនងជា​ស្រវឹង​ផងដែរ ហើយ​បន្ទាប់ពី​បុក របង​ផ្ទះ​ប្រជាពលរដ្ឋ អ្នកបើកបរ​បាន​រត់​គេចខ្លួន​បាត់ស្រមោល​។ ហើយ​អ្វីដែល​អស្ចារ្យ​នោះ គឺមាន​បក្សពួក​ជនបង្ក មក​ដោះ​ស្លាក​លេខរ ចេញពី​រថយន្ត និង​ចង់​ជិះ​រថយន្ត​រត់គេច​ផងដែរ តែ​ប្រជាពលរដ្ឋ​នៅ​ទីនោះ បាន​នាំ​គេ​ស្រែក​ឲ្យ​សមត្ថកិច្ច ជួយ​ដោះស្រាយ​ការខូចខាត ផ្ទះ​ប្រជាពលរដ្ឋ​៕

Wat 25051


Source from: watphnom-news.com

No comments:

Post a Comment