ទៅ​ឆ្លុះ​ចាប់​កង្កែប​នៅក្រោយ​ផ្ទះ​ត្រូវ​ពស់​ចឹក​ស្លាប់ ទុក​ឲ្យ​ប្រពន្ធ​និង​កូនតូច ៣​នាក់​នៅ​កំព្រា​

ទៅ​ឆ្លុះ​ចាប់​កង្កែប​នៅក្រោយ​ផ្ទះ​ត្រូវ​ពស់​ចឹក​ស្លាប់ ទុក​ឲ្យ​ប្រពន្ធ​និង​កូនតូច ៣​នាក់​នៅ​កំព្រា​

​ខេត្តបាត់ដំបង៖បុរស​​ម្នាក់​​ចេញ​ពី​ផ្ទះទៅ​​ឆ្លុះ​​ចា​ប់​​សត្វ​​ក​ង្កែបរួច​​បត់​ជើង​ធំត្រូវ​​សត្វ​​ពស់​​ចឹក​​ជើង​​សង​ខាង៤​​ច​ង្កូមប​ណ្តា​ល​​​ឲ្យ​ដេក​​ដួល​​​​ស្លាប់យ៉ាង​អា​ណោ​ច​អា​ធ័ម

​ខេត្តបាត់ដំបង ៖ បុរស​​ម្នាក់​​ចេញ​ពី​ផ្ទះ ទៅ​​ឆ្លុះ​​ចា​ប់​​សត្វ​​ក​ង្កែប រួច​​បត់​ជើង​ធំ ត្រូវ​​សត្វ​​ពស់​​ចឹក​​ជើង​​សង​ខាង ៤​​ច​ង្កូម ប​ណ្តា​ល​​​ឲ្យ​ដេក​​ដួល​​​​ស្លាប់ យ៉ាង​អា​ណោ​ច​អា​ធ័ម នៅ​​ច​ម្ងាយ​​​ពី​​ផ្ទះ​​ជាង ១០០​​ម៉ែត្រ ត្រូវ​បាន​​ប្រ​ពន្ធ​តាម​រក​​ប្រ​ទះ​ឃើញ នៅ​វេលា​ម៉ោង ៧​និង​៣០ នាទី​ព្រឹក ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៤ ស្ថិតក្នុង ភូមិ​ចុង​ព្រែក សង្កាត់​ក្តុល​ដូនទាវ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។​

​លោក  ឡា​ច ប្រុស នាយការិយាល័យ​ស្រាវជ្រាវ បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​ខេត្ត បាន​ឲ្យ​ដឹងថា បុរសរងគ្រោះ ដែល​ស្លាប់​ដោយ​សត្វ​ពស់​ចឹក មានឈ្មោះ សន ឈឿ​ប ហៅ វ៉ិ​ត អាយុ ៤០​ឆ្នាំ របួស​ជើង​សងខាង ដោយ​ម្ខាង ២​ចង្កូម មានមុខ​របរ ជាង​ជួសជុល​រថយន្ត មាន​ទីលំនៅ ភូមិ​ចុង​ព្រែក សង្កាត់​ក្តុល​ដូនទាវ ក្រុង​បាត់ដំបង និង​ប្រពន្ធ​ឈ្មោះ ស៊ិន មុំ អាយុ ៣០​ឆ្នាំ មានកូន តូច ៣​នាក់ ប្រុស ២​នាក់ ស្រី​ម្នាក់​ក្នុងបន្ទុក ។​

​ឈ្មោះ  ស៊ិន មុំ ជា​ប្រពន្ធ​ជនរងគ្រោះ បាន​ប្រាប់​សមត្ថកិច្ច​ថា នៅវេលា​ព្រលប់​ម៉ោង ១៩​យប់ ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៤ ប្តី​គាត់​បាន​ហូបបាយ ហើយក៏​ទាញ​ឧបករណ៍ និង​ពិល​ពាក់​ទៅ​ឆ្លុះ​កង្កែប​បាត់ មិនឃើញ​ត្រឡប់មកវិញ​ទេ អស់​ពេល​មួយ​យប់​ទល់​ភ្លឺ ។ លុះ​ព្រឹក​ឡើង​វេលា​ម៉ោង ៧​ព្រឹក ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៤ ខ្លួន​បាន​ដើរទៅ​រកមើល​ប្តី នៅ​វាលស្រែ​ចម្ងាយ ១០០​ម៉ែត្រ ក៏​ប្រទះឃើញ ប្តី​ដេកស្លាប់​ម្នាក់ឯង រួច​ក៏​ស្រែកហៅ​អ្នកភូមិ និង​ប្តឹងទៅ​សមត្ថកិច្ច ឲ្យ​ចុះមក​ត្រួតពិនិត្យ​៕

Wat 300410


Source from: watphnom-news.com

No comments:

Post a Comment