ឡានក្រុង​របស់​ក្រុមហ៊ុន ពន្លឺ​ខ្មែរ​អង្គរ បើក​បុក​ឡាន​យី​ឌុប​ពីក្រោយ ខ្ទេច​មួយ​កំណាត់ខាងមុខ​

ឡានក្រុង​របស់​ក្រុមហ៊ុន ពន្លឺ​ខ្មែរ​អង្គរ បើក​បុក​ឡាន​យី​ឌុប​ពីក្រោយ ខ្ទេច​មួយ​កំណាត់ខាងមុខ​

​ខេត្តកំពង់ឆ្នាំង៖កុ​មា​រី​​ម្នាក់​​បាន​​រង​របួស​​ធ្ងន់បាក់​ជើង​​ម្ខាងនៅ​ក្នុង​​ឧ​ប្បត្តិ​ហេតុ​​គ្រោះ​ថ្នាក់​​ច​រា​ចរ​ណ៍ដែល​​ប​ង្ក​ឡើង​​ដោយ​​រថ​យន្ត​ក្រុងរបស់​​ក្រុម​ហ៊ុន​​ព​ន្លឺ​​ខ្មែរ​​អ​ង្គរបុក​​ជា​មួយ​​រថ​យន្ត​​យី​​ឌុប​ពី​ក្រោយកាល​ពី​​វេ​លា​​ម៉ោង

​ខេត្តកំពង់ឆ្នាំង ៖ កុ​មា​រី​​ម្នាក់​​បាន​​រង​របួស​​ធ្ងន់ បាក់​ជើង​​ម្ខាង នៅ​ក្នុង​​ឧ​ប្បត្តិ​ហេតុ​​គ្រោះ​ថ្នាក់​​ច​រា​ចរ​ណ៍ ដែល​​ប​ង្ក​ឡើង​​ដោយ​​រថ​យន្ត​ក្រុង របស់​​ក្រុម​ហ៊ុន​​ព​ន្លឺ​​ខ្មែរ​​អ​ង្គរ បុក​​ជា​មួយ​​រថ​យន្ត​​យី​​ឌុប​ពី​ក្រោយ កាល​ពី​​វេ​លា​​ម៉ោង ៤​​រសៀលថ្ងៃ​ទី​​២២ ខែ​​ឧស​ភាឆ្នាំ​២០១៤ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​សាស្ត្រ ភូមិ​សាលាឃុំ ឃុំ​ពពេល ស្រុក​បរិបូ​ណ៍ ខេត្តកំពង់ឆ្នាំង ។    

​នៅ​មុនពេល​កើតហេតុ រថយន្តក្រុង​របស់​ក្រុមហ៊ុន ពន្លឺ​ខ្មែរ​អង្គរ ពាក់​ស្លាក​លេខ ភ្នំពេញ ៣A -៨១៩០ បាន​បើក​យ៉ាង​លឿន ក្នុងទិសដៅ​ពី​លិចទៅ​កើត ហើយ​បាន​វ៉ា​រថយន្ត​យី​ឌុប នៅ​ពីមុខ ស្រាប់តែ​វ៉ា​ក់​ជាមួយ រថយន្ត​មួយគ្រឿង​ទៀត ដែល​បើក​ក្នុងទិសដៅ​ច្រាស់​គ្នា បាន​ជ្រុល​ទៅបុក​រថយន្ត​យី​ឌុប​ពីក្រោយ យ៉ាង​ពេញទំហឹង បណ្តាលអោយ​ថយ​ន្ត​ក្រុង ដែល​កុមារី​ជិះ​ក្នុង​រថយន្ត​នេះ រងរបួស​ធ្ងន់​បាក់ជើង​ខាងស្តាំ ហើយ​រថយន្តក្រុង ខូច​មួយ​កំណាត់​មុខ ។

​ក្រោយពេល​កើតហេតុ កុមារី​រងរបួស​ត្រូវ​បាន ដឹក​យកទៅ​សង្គ្រោះ នៅ​ខេត្តបាត់ដំបង ហើយ​រថយន្ត​យី​ឌុប ក្រោយពេល​កើតហេតុ បាន​បើក​ទៅមុខ​បាត់ រីឯ​រថយន្តក្រុង​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង​តាមផ្លូវ​ច្បាប់ និង​យកមក​រក្សាទុក​នៅក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​បរិបូរណ៍ រង់ចាំ​ការដោះស្រាយ ជាមួយ​ជនរងគ្រោះ តាម​នីតិវិធី​ច្បាប់​៕

Wat 230512 Wat 23053


Source from: watphnom-news.com

No comments:

Post a Comment