បន្ទប់​ផ្ទះជួល​និង​តូប​លក់ដូរ​ជាច្រើន នៅ​​ផ្សារ​អន្លង់វែង ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​គ្មាន​សល់​

បន្ទប់​ផ្ទះជួល​និង​តូប​លក់ដូរ​ជាច្រើន នៅ​​ផ្សារ​អន្លង់វែង ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​គ្មាន​សល់​

ខេត្ត​ឧ​ត្ត​រ​មានជ័យ៖យ៉ាង​ហោច​ណាស់ផ្ទះ​​ប្រ​ជា​ពល​រដ្ឋ២​​ខ្នងធ្វើ​​អំ​ពី​​ឈើជា​​ល​ក្ខណៈ​​ប​ន្ទប់​​ផ្ទះ​ជួលតូប​លក់​ដូរ​ជា​ច្រើន​​និង​​ផ្ទះ​ថ្ម

ខេត្ត​ឧ​ត្ត​រ​មានជ័យ ៖ យ៉ាង​ហោច​ណាស់ ផ្ទះ​​ប្រ​ជា​ពល​រដ្ឋ ២​​ខ្នង ធ្វើ​​អំ​ពី​​ឈើ ជា​​ល​ក្ខណៈ​​ប​ន្ទប់​​ផ្ទះ​ជួល តូប​លក់​ដូរ​ជា​ច្រើន​​ និង​​ផ្ទះ​ថ្ម ២​​ខ្នង ត្រូវ​បាន​​អគ្គិ​ភ័យ ឆាប​ឆេះ​ស​ន្ធោ​ស​ន្ធៅ បំ​​ផ្លា​​ញ​​ខ្ទេច​​គ្មាន​​សល់ កាល​ពី​វេ​លា​​ម៉ោង ១១​​ព្រឹក ថ្ងៃ​ទី​​២៣ ខែ​ឧស​ភា ឆ្នាំ​២០១៤ នៅ​ផ្សារ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​ក្រោយពេល​កើតហេតុ ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​បាននាំគ្នា ចេញមក​ជួយ​អន្តរាគមន៍ ដោយ​អ្នកខ្លះ បាន​យក​ធុង​ទឹក និង​ម៉ាស៊ីន មក​បូ​ប​ទឹក មកជួយ​បាញ់​ពន្លត់​ផងដែរ តែ​មិនអាច​គ្រប់គ្រង​បាន ព្រោះ​ភ្លើង​កាន់តែ​ឆាបឆេះ សន្ធោរ​សន្ធៅ បន្ត​រាលដាល ឆេះ​ផ្ទះ​ឈើ ២​ខ្នង និង​បន្ទប់​ផ្ទះជួល​ជាច្រើន​បន្ទប់ ឆេះ​ម៉ត់​គ្មាន​សល់​។ យ៉ាងណាក៏ដោយ ហេតុការណ៍​នេះ មិន​បណ្តាល​ឲ្យ​នរណាម្នាក់ រងរបួស​និង​ស្លាប់​នោះទេ​៕

Wat 23059


Source from: watphnom-news.com

No comments:

Post a Comment