តូចចិត្ត​មាន​ជំងឺ​ពងបែក​ពេញ​ខ្លួន និង​ខឹង​ប្រពន្ធ​ឃាត់មិន​ឲ្យ​ផឹកស្រា លេបថ្នាំពុល​បញ្ចប់ជីវិត​

តូចចិត្ត​មាន​ជំងឺ​ពងបែក​ពេញ​ខ្លួន និង​ខឹង​ប្រពន្ធ​ឃាត់មិន​ឲ្យ​ផឹកស្រា លេបថ្នាំពុល​បញ្ចប់ជីវិត​

​ខេត្ត​ប៉ៃលិន៖បុរស​​ម្នាក់​​តូច​ចិត្ត​​នឹង​​ជំ​ងឺ​​របស់​ខ្លួនដែល​​ព្យា​បាល​​មិន​ជាព្រម​ទាំង​​មាន​​ប​ញ្ហា​​ក្នុង​​គ្រួ​សារបាន​​ផឹក​​ថ្នាំ​ពុល​​ស​ម្លាប់​​ស្មៅប​ញ្ចប់​ជី​វិត​​របស់​ខ្លួនបង្ក​​ឲ្យ​មាន​ការ​​ភ្ញាក់​ផ្អើលកាល​ពី​​វេ​លា​​ម៉ោង

​ខេត្ត​ប៉ៃលិន ៖ បុរស​​ម្នាក់​​តូច​ចិត្ត​​នឹង​​ជំ​ងឺ​​របស់​ខ្លួន ដែល​​ព្យា​បាល​​មិន​ជា ព្រម​ទាំង​​មាន​​ប​ញ្ហា​​ក្នុង​​គ្រួ​សារ បាន​​ផឹក​​ថ្នាំ​ពុល​​ស​ម្លាប់​​ស្មៅ ប​ញ្ចប់​ជី​វិត​​របស់​ខ្លួន បង្ក​​ឲ្យ​មាន​ការ​​ភ្ញាក់​ផ្អើល កាល​ពី​​វេ​លា​​ម៉ោង ៩​​ព្រឹក ថ្ងៃ​ទី​​២៩ ខែ​មេ​សា ឆ្នាំ​​២០​១៤ស្ថិតក្នុង​ភូមិ​ព្រៃ​សន្ទះ ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

​បុរស​ដែល​ផឹកថ្នាំ​ពុល សម្លាប់ខ្លួន​ឈ្មោះ ស សំ អាយុ ៣៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត​ភូមិ​ក្តាត ឃុំ​មេទឹក ស្រុក​បាកាន ខេត្តពោធិ៍សាត់ បច្ចុប្បន្ន​ស្នាក់នៅ ផ្ទះ​បងប្អូន​ក្នុងភូមិ​ព្រៃ​សន្ទះ ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន មាន​បងប្អូន​ចំនួន ៥​នាក់ ក្នុងនោះ​ប្រុស​ទាំង​៥  ហើយ​ជនរងគ្រោះ​ជា​កូន​ទី​៣​។ កន្លងមក​ជនរងគ្រោះ ធ្លាប់​លេប​និង​ផឹក​ថ្នាំពុល ជាច្រើនលើក​ច្រើនសា ប៉ុន្តែ​វា​មិនមាន​បញ្ហា​អ្វី ដល់​អាយុជីវិត ជួនកាល​យក​ថ្នាំពុល មក​លាប​ពេញ​ខ្លួន​។​

​សាច់ញាតិ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​បានមក​ស្នាក់នៅ ជាមួយ​បងប្អូន ក្នុងភូមិ​-​ឃុំ កើតហេតុ​ខាងលើ ជាង ១០​ឆ្នាំ​មកហើយ ព្រមទាំង​មាន​ប្រពន្ធ​ជាច្រើន ហើយ​ជា​ចុងក្រោយ បាន​យកប្រពន្ធ​មួយទៀត​ឈ្មោះ ឡុង នី មាន​ស្រុកកំណើត នៅ​ខេត្តពោធិ៍សាត់ ត្រូវជា​ជីដូនមួយ​នឹង​គ្នា​។ ជនរងគ្រោះ​មាន​ជំងឺ​សើ​ស្បែក ជាង ២០​ឆ្នាំ ដោយ​យកទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​ជាច្រើន​មកហើយ តែ​មិនជា​សោះ ហើយ​ជា​មនុ​ស្សញៀន​ស្រា និយាយ​គ្នា​ស្តាប់​មិនបាន​។

​មុន​ថ្ងៃកើតហេតុ​ជនរងគ្រោះ បាន​និយាយ​ជាមួយ​ប្រពន្ធ ដោយ​ប្រពន្ធ​បាន​សុំ​ឲ្យ ជនរងគ្រោះ​ឈប់​ពិសា​ស្រា​ទៅ បើ​មិន​ឈប់​ទេ យើង​លែង​បាន​ជួបគ្នា​ហើយ​។ លុះដល់​ថ្ងៃកើតហេតុ គេ​មិនដឹងថា ជនរងគ្រោះ​បាន​ផឹកថ្នាំ​ពុល មកពីណា​នោះទេ ដោយ​ប្រកាច់​ដេកស្លាប់ នៅ​ខាងក្រោយ​ផ្ទះ​បងប្អូន ហើយ​ខ្លួន​ធុំក្លិន​សុទ្ធតែ​ថ្នាំ​។ សមត្ថកិច្ច​បាន​ទៅពិនិត្យ សព​ជនរងគ្រោះ ហើយ​បាន​ប្រគល់ជូន សាច់ញាតិ​ធ្វើបុណ្យ តាម​ប្រពៃណី​៕

Wat 30049


Source from: watphnom-news.com

No comments:

Post a Comment