ស៊យ​អស់​លេខ បើកឡាន​ទំនើប​ទៅបុក​គូទ​ឡាន​ដឹក​សំរាម មុខ​ព្រះអង្គ​ដង​កើ​ខ្ទេច​ខាងមុខ​

ស៊យ​អស់​លេខ បើកឡាន​ទំនើប​ទៅបុក​គូទ​ឡាន​ដឹក​សំរាម មុខ​ព្រះអង្គ​ដង​កើ​ខ្ទេច​ខាងមុខ​

​រាជធានី​ភ្នំពេញ៖ពិត​ជា​​ស៊យ​​អស់​​លេខបុរស​​ម្នាក់​​ពេល​​ស្រ​វឹង​ធ្លាក់​ភ្នែកបាន​​បើក​រថ​យន្ត​ស៊េរី​​ទំ​នើប​​ម៉ាកRANGEROVERយ៉ាង​​លឿន​​ដូច​​ព្រួញជ្រុល​​ទៅ​បុក​ពី​ក្រោយ

​រាជធានី​ភ្នំពេញ ៖ ពិត​ជា​​ស៊យ​​អស់​​លេខ បុរស​​ម្នាក់​​ពេល​​ស្រ​វឹង​ធ្លាក់​ភ្នែក បាន​​បើក​រថ​យន្ត​ស៊េរី​​ទំ​នើប​​ម៉ាក RANGE ROVER យ៉ាង​​លឿន​​ដូច​​ព្រួញ ជ្រុល​​ទៅ​បុក​ពី​ក្រោយ រថ​យន្ត​​ដឹក​​សំ​រាម របស់​​ក្រុម​ហ៊ុន​​ស៊ីន​​ទ្រី យ៉ាង​​ពេញ​ទំ​ហឹង ប​ណ្ដា​ល​​ឲ្យ​រថយន្ត​ឡង់​រ៉ូ​វែ ខូច​ខ្ទេច​ផ្នែក​ខាងមុខ ទាំងស្រុង តែ​សំណាងល្អ​អ្នកបង្ក​ហេតុ មិន​រងគ្រោះថ្នាក់​អ្វី​ទេ កាលពី​វេលា​ម៉ោង ១​រំលង​អា​ធ្រា​ត្រ​ឈាន ចូល​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៤ នៅខាងមុខ​ព្រះអង្គ​ដង​កើរ តាម​បណ្តោយ​ផ្លូវ​ព្រះស៊ីសុវត្ថិ ស្ថិតនៅក្នុង សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ​។

​សាក្សី​បានអោយដឹងថា រថយន្ត​បង្ក​ម៉ាក RANGE ROVER ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2W-9612 ជិះ​គ្នា ៤​នាក់ ស្រី​២-​ប្រុស​២ ហើយ បើកបរ​ដោយ​បុរស​ម្នាក់ និង​អ្នករួមដំណើរ​ប្រុស​ស្រី ៣​នាក់​ទៀត បានធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ ព្រះស៊ីសុវត្ថិ ស្រាប់តែ​បើក​មកដល់ មុខ​ព្រះអង្គ​ដង​កើរ ដោយ​រថយន្ត បង្ក​ខាងលើនេះ បើក​លឿន​ពេក ក៏​ជ្រុល​ទៅបុក​នឹង​រថយន្ត​ដឹក​សំរាម របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី ចំ​ពីក្រោយ​យ៉ាង​ពេញទំហឹង​តែម្តង បណ្ដាល​ឲ្យ​រថយន្ត​បង្ក ខូចខាត​ផ្នែក​ខាងមុខ យ៉ាងដំណំ រីឯ​រថយន្ត​ដឹក​សំរាម ក្រុមហ៊ុន​ស៊ីន​ទ្រី ខូចខាត​ផ្នែក​ខាងក្រោយ​បន្តិចបន្តួច ប៉ុន្តែ​សំណាងល្អ មិនមាន​មនុស្ស​រងរបួស​នោះទេ​៕

Wat 30047 Wat 300415


Source from: watphnom-news.com

No comments:

Post a Comment