សង្ស័យ​កំរោលចូល ភ្នែក​លាន​ទាំង​គូ ឡើង​ពណ៌​ក្រហម ហើយ​ចងក​សម្លាប់ខ្លួន​បានសម្រេច​

សង្ស័យ​កំរោលចូល ភ្នែក​លាន​ទាំង​គូ ឡើង​ពណ៌​ក្រហម ហើយ​ចងក​សម្លាប់ខ្លួន​បានសម្រេច​

​ខេត្តបាត់ដំបង៖បុរស​​ម្នាក់​​ត្រូវ​បានសាច់​ញាតិ​​អះ​អាង​ថាកំ​រោល​ចូល​​បាន​​លួច​​ទៅ​​ចង​ក​​ស​ម្លាប់​ខ្លួនចំ​នួន៤​​ដងតាម​​ដើម​ឈើ

​ខេត្តបាត់ដំបង ៖ បុរស​​ម្នាក់​​ត្រូវ​បាន សាច់​ញាតិ​​អះ​អាង​ថា កំ​រោល​ចូល​​បាន​​លួច​​ទៅ​​ ចង​ក​​ស​ម្លាប់​ខ្លួន ចំ​នួន ៤​​ដង តាម​​ដើម​ឈើ និង​​លើ​​គោ​យន្ត តែ​​មិន​​បាន​ស​ម្រេច ហើយ​​ចុង​ក្រោយ បាន​​បិទ​ទ្វា​រ​យក​​ក្រ​​ម៉ា ចង​ក​​នឹង​​ធ្នឹម​​លើ​ផ្ទះ ស្លាប់​​ដូច​​បំណង​ពេល​ប្អូនស្រី ចេញទៅ​ផ្ទះ​អ្នកជិតខាង កាល​វេលា​ម៉ោង ២០​និង​៣០ នាទី​យប់​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៤ នៅ​ភូមិ​ស្វាយជ្រុំ ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។​

​បុរស​ដែល​ចងក​សម្លាប់ខ្លួន មានឈ្មោះ នង បូរិទ្ធ អាយុ ៣៣​ឆ្នាំ ជា​កសិករ មាន​ប្អូនស្រី​ឈ្មោះ នង សុខ​ណា អាយុ ២៣​ឆ្នាំ ជា​កសិករ ហើយ​ទាំង ២​នាក់ បងប្អូន​មាន​ទីលំនៅ ក្នុងភូមិ​កើតហេតុ​។ ប្អូនស្រី​សព​ឈ្មោះ នង សុខ​ណា បាន​ប្រាប់​សមត្ថកិច្ច​ថា បងប្រុស​របស់គាត់ តាំង​ពីមុន​ចូលឆ្នាំ​ខ្មែរ​មក មាន​ជម្ងឺ​ភ្លឹក ទោះជា​ដាស់​អង្រួន ក៏​មិនដឹង​ខ្លួន ហើយ​គាត់​បាន​ព្យាយាម ចងក​សម្លាប់ខ្លួន តាម​ដើមឈើ លើផ្ទះ និង​លើ​គោយន្ត ចំនួន ៤​លើក រួចមកហើយ បាន​ស្ត្រី​ជា​ប្អូន​និង​អ្នកជិតខាង ជួយសង្គ្រោះ​ទាន់​។​

​សព​ជនរងគ្រោះ​ដូច មាន​កម្រោលចូល ពេល​គាត់​បម្រុង​ចងក ភ្នែក​ទាំង​គូរ​លាន​ចេញ ហើយ​ឡើង​ពណ៌​ក្រហម​។ នៅ​យប់កើតហេតុ ប្អូនស្រី​បាន​ចេញពីផ្ទះ ទៅផ្ទះ​អ្នកជិតខាង​មួយ​ភ្លែត ពេល​ដើរ​ត្រឡប់មកវិញ សំឡឹងមើល​តាម​ប្រឡោះ បង្អួច​ផ្ទះ​ខាងលើ ឃើញ​រូប​បងប្រុស​ចងក​ហើយ​ស្រែក​អោយ អ្នកជិតខាង​មកជួយ​។ ពេល​អ្នកជិតខាង​ចូលមក​ជួយ គឺ​កាំជណ្តើរ​ក្នុងផ្ទះ​ឡើងទៅ​លើ បងប្រុស​បិត​ឃ្លុប​ដាក់​ក​ន្លឹះ និង​ទ្វា​បង្អួច នៅលើផ្ទះ​ក៏​ដាក់​គន្លឹះ ពួកគាត់​បានដាក់​ជណ្តើ​រ​ឡើង​តាម​ខាងមុខផ្ទះ ហើយ​គាស់​ទ្វារ​បង្អួច​ជួយ​ស្រាយ បងប្រុស​យកទៅ​ពេទ្យ តែ​បាន​ខ្យល់​ស្លាប់បាត់​ហើយ​៕

Wat 2305



Source from: watphnom-news.com

No comments:

Post a Comment