ឆក់​កាបូប​បាន​លុយ​មួយ​ពាន់​ដុល្លារ ជិះ​រត់គេច​ទៅបុក​កង់ ត្រូវ​អ្នកដំណើរ​ព្រួត​វាយ​ទ្រមខ្លួន​

ឆក់​កាបូប​បាន​លុយ​មួយ​ពាន់​ដុល្លារ ជិះ​រត់គេច​ទៅបុក​កង់ ត្រូវ​អ្នកដំណើរ​ព្រួត​វាយ​ទ្រមខ្លួន​

​រាជធានី​ភ្នំពេញ៖ចោរ​​ដៃ​​ឆើត​​បាន​​ឆក់​​កា​បូប​ដៃពី​​ស្ត្រី​​ម្នាក់​​បាន​ស​ម្រេចហើយ​​ព្យា​យាម​​ជិះ​រ​ត់​គេចទៅ​បុក​​កង់​​ក្មេង​ប្រុស​​ម្នាក់ត្រូវ​​អ្នក​រត់​ម៉ូ​តូ​ឌុបដែល​​ជិះ​​ម៉ូតូ​ដេញ​តាមទៅ​បុក​​ផ្តួល​​ពី​លើ​​ហើយ​​ព្រួត​​គ្នា

​រាជធានី​ភ្នំពេញ ៖ ចោរ​​ដៃ​​ឆើត​​បាន​​ឆក់​​កា​បូប​ដៃ ពី​​ស្ត្រី​​ម្នាក់​​បាន​ស​ម្រេច ហើយ​​ព្យា​យាម​​ជិះ​រ​ត់​គេច ទៅ​បុក​​កង់​​ក្មេង​ប្រុស​​ម្នាក់ ត្រូវ​​អ្នក​រត់​ម៉ូ​តូ​ឌុប ដែល​​ជិះ​​ម៉ូតូ​ដេញ​តាម ទៅ​បុក​​ផ្តួល​​ពី​លើ​​ហើយ​​ព្រួត​​គ្នា ចាប់​វាយ​​ទាល់​តែ​​ទ្រម​ខ្លួន ទើប​​ប្រ​គល់​​ឲ្យ​សមត្ថកិច្ច យកទៅ​សាកសួរ កាលពី​វេលា​ម៉ោង ១១​និង​១០ នាទី ព្រឹក​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៤ តាមផ្លូវ​លេខ​២៧១ ចំណុច​ស្ពាន​ទី​១ មុខ​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​-​សូ​វៀត ក្រុម​៣២ ភូមិ​៥ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន ហើយ​នៅក្នុង​កាបូប ពណ៌​ខ្មៅ​នោះ មាន​ប្រាក់​ចំនួន ១០០០​ដុល្លារ​អាមេរិក​។​

​ស្ត្រី​រងគ្រោះ​ឈ្មោះ ប៊ុន ណា​រី អាយុ ៤២​ឆ្នាំ មុខរបរ​មេផ្ទះ ស្នាក់នៅ​ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គាត់​ជិះ​ម៉ូតូ​ស្កុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1AX-6887 ទៅ​ទទួល​កូនស្រី និង​កូនប្រុស ចេញពី​សាលារៀន នៅ​ទួល ស្វាយព្រៃ ដោយ​កូនស្រី​ជា​អ្នកបើក​ម៉ូតូ ម្តាយ​អង្គុយ​នៅ​កណ្តាល ដាក់​កាបូប​លុយ​កាន់​ដៃ នៅ ចន្លោះ​កណ្តាល កូនប្រុស​អង្គុយ​ខាងក្រោយ ធ្វើដំណើរ​តាមផ្លូវ​លេខ​២៧១ ពី​ជើង​ទៅ​ត្បូង មកដល់​ចំណុច​បាន​បត់​ស្តាំ ចូល​តាម​ស្ពាន​ទីមួយ មុខ​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​-​សូ​វៀត ស្រាប់​តែមាន​ជនសង្ស័យ​ម្នាក់ ជិះ​ម៉ូតូ​ស៊ុយ​ស៊ូ​គី​និ​ច ពណ៌​ត្រួយ​ចេក ពាក់​ស្លាក​លេខ ភ្នំពេញ 1CK-2779 បានធ្វើ​សកម្មភាព ឆក់​កាបូប​បានសម្រេច ហើយ​ព្យាយាម​ជិះ​រត់គេច ។​

 ក្នុង​ហេតុការណ៍​ឆក់​កាបូប​នោះ ត្រូវបាន​អ្នករត់​ម៉ូតូ​ម្នាក់​ឈ្មោះ ផាន សូ​នី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ស្នាក់នៅ​ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ បាន​ជិះ​ដេញតាម​ជនសង្ស័យ ដែល​ជិះ​ព័ទ្ធ​ចុះ​ព័ទ្ធ​ឡើង ទៅមុខ​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​-​សូ​វៀត ហើយ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ ទៅបុក​កង់​ក្មេងប្រុស​ម្នាក់ បណ្តាល​ឲ្យ​ដួល​រលាត់​ដៃ​រលាត់ ជើង​ទាំង ២​នាក់ ។​ស្របពេលនោះ អ្នករត់ម៉ូតូឌុប​បាន​ជិះ​បំ​បុក ហើយ​ចាប់​ជនសង្ស័យ​ជាប់ ទើប​ប្រជាពលរដ្ឋ​នាំគ្នា វាយ​មួយ​ដៃជើង​ឡើង​ទ្រមខ្លួន ទើប​ប្រគល់​ឲ្យ​ប៉ូលិស​ប៉ុស្តិ៍​ទំនប់ទឹក ។ ជនសង្ស័យ​មានឈ្មោះ ពន្លក ពៅ ហៅ​វិចិត្រ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក មានស្រុក កំណើត​នៅ​ភូមិ​ស្វាយប៉ោ សង្កាត់​ស្វាយប៉ោ​២ ក្រុង​បាត់ដំបង​៕

Wat 24056


Source from: watphnom-news.com

No comments:

Post a Comment