ឡាន​កុងតឺន័រ​ក្រុមហ៊ុន តិច​ស្រ៊ុន បើក​បុក​របាំង​ថ្ម ជ្រុល​ទៅ​ប៉ះ​បង្គោល​ភ្លើង បាក់​រាប​ដល់​ដី​

ឡាន​កុងតឺន័រ​ក្រុមហ៊ុន តិច​ស្រ៊ុន បើក​បុក​របាំង​ថ្ម ជ្រុល​ទៅ​ប៉ះ​បង្គោល​ភ្លើង បាក់​រាប​ដល់​ដី​

រាជធានី​ភ្នំពេញ៖ក្បាល​​ថ្ម​​ពុះ​​ចែក​​ទ្រូង​ផ្លូវនិង​​ប​ង្គោល​​ភ្លើង​​ខ្សែ​កាបដែល​មាន​​តុង​​ស្យុ​ង​​ខ្ពស់ចំនួ​ន១​​ដើមស្ថិត​នៅ​តាម​​ប​ណ្តោ​យផ្លូវ​ជាតិ​​លេ​ខ​​២

រាជធានី​ភ្នំពេញ ៖ ក្បាល​​ថ្ម​​ពុះ​​ចែក​​ទ្រូង​ផ្លូវ និង​​ប​ង្គោល​​ភ្លើង​​ខ្សែ​កាប ដែល​មាន​​តុង​​ស្យុ​ង​​ខ្ពស់ ចំនួ​ន ១​​ដើម ស្ថិត​នៅ​តាម​​ប​ណ្តោ​យ ផ្លូវ​ជាតិ​​លេ​ខ​​២ បាន​​រង​ការ​ខូច​ខាត ដោយ​សារ​​អ្នក​បើក​រថ​យន្ត ដឹក​​កុង​តឺ​ន័រ​​របស់ ក្រុម​ហ៊ុន​​ផែ​ស្ងួត តិច​​ស្រ៊ុនបើក​បុក​ក្បាល​ថ្ម​ចែក​ទ្រូងផ្លូវ ហើយ​ជ្រុល​ទៅបុក​បង្គោល​ខ្សែភ្លើង យ៉ាង​ពេញទំហឹង កាលពី​វេលា​ម៉ោង ៩​យប់​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៤ មុខផ្ទះ​លេខ​១៧៤៥ ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ។​

​រថយន្ត​បង្ក​ជា​ប្រភេទ​ដឹក​កុងតឺន័រ ពាក់​ស្លាក​លេខ ភ្នំពេញ 3B-3662 ធ្វើដំណើរ​តាម​បណ្តោយ ផ្លូវជាតិ​លេខ​២ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ពោល​ពី​តាខ្មៅ សំដៅ​ចូល​ភ្នំពេញ ល្បឿន​យ៉ាង លឿន លុះដល់​ចំណុចកើតហេតុ បាន​រេ​ចង្កូត​បុក​ចំក្បាល​ថ្ម ពុះ​ចែក​ទ្រូងផ្លូវ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​បែកបាក់ ដុំថ្ម​រាយប៉ាយ​ពេញ​ផ្លូវ ហើយ​រថយន្ត​នៅ មិនទាន់​អស់​ល្បឿន ក៏​ជ្រុល ទៅបុក​គាប​ជាប់ នឹង​បង្គោល​ខ្សែកាប ដែលមាន​តុង​ស្យុ​ង​ខ្ពស់ ធ្វើ​ឲ្យ​បង្គោល​ភ្លើង រង​ការខូចខាត បាក់​រាប​ដល់​ដី ហើយ​អ្នកបើកបរ បាន​រត់​គេចខ្លួនបាត់​ស្រមោល ទាំង​មាន​របួស​៕

Wat 24057 Wat 24055


Source from: watphnom-news.com

No comments:

Post a Comment