បិសាចតណ្ហាផឹកស៊ីស្រវឹង លូកស្ទាបនិងមួលប្រដាប់ភេទក្មួយស្រី ត្រូវអ្នកភូមិថ្កោលទោស

ខេត្តពោធិ៍សាត់ ៖ កម្លាំងនគរបាលស្រុកក្រគរ បានឃាត់ខ្លួនបុរសវ័យ ៣១ឆ្នាំម្នាក់ បន្ទាប់ពីបានប្រព្រឹត្តអំពើអាស លើក្មួយស្រីវ័យទើប ៦ឆ្នាំ ដែលជាអំពើមួយ ត្រូវបានសង្គមស្អប់ខ្ពើម និងថ្កោលទោសជាទីបំផុត កាលពីយប់ថ្ងៃទី២៣ ខែឧសភាឆ្នាំ២០១៤ នៅក្នុងឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលជាលំនៅដ្ឋាន របស់កុមារីរងគ្រោះ។
បើតាមមន្ត្រីនគរបាលបានឲ្យដឹងថា នៅយប់ថ្ងៃទី២៣ ខែឧសភា លោក ទី សំណាង អាយុ ៣១ឆ្នាំ ដែលប្រជាពលរដ្ឋប្រសិទ្ធនាម ឲ្យជាបិសាចតណ្ហា បានផឹកស្រាស្រវឹង ហើយទៅប្រព្រឹត្តអំពើអាស លើក្មួយស្រីរបស់ខ្លួន ដោយស្ទាបនិងមួល លើប្រដាប់ភេទ។ ក្រោយពេលទទួលបានពាក្យបណ្តឹង ពីក្រុមគ្រួសារកុមារីរងគ្រោះ បូករួមនិងចម្លើយសារភាព របស់បុរស ល្មោភតណ្ហាឈ្មោះ ទី សំណាង សមត្ថកិច្ចបាន កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការបន្ត តាមនីតិវិធី៕
Source from: watphnom-news.com
No comments:
Post a Comment