បុរស​ពោះម៉ាយ​ត្រូវ​រថភ្លើង បើក​កិន​ដាច់​ខ្លួន​ជា ២​កំណាត់ ស្លាប់ចោល​កូនប្រុស​ស្រី ៨​នាក់​

បុរស​ពោះម៉ាយ​ត្រូវ​រថភ្លើង បើក​កិន​ដាច់​ខ្លួន​ជា ២​កំណាត់ ស្លាប់ចោល​កូនប្រុស​ស្រី ៨​នាក់​

​ខេត្ត​ព្រះសីហនុ៖បុរស​​ពោះ​ម៉ាយ​​មាន​កូន៨​​នាក់​​នៅ​ក្នុង​​ប​ន្ទុកត្រូវ​​បាន​​រថ​ភ្លើងបើក​កិន​​​ដាច់​​ក្បាលនិង​​ដៃ​​ម្ខាង​​ចេញ​ពី​​ដង​ខ្លួនស្លាប់​​នៅ​​និង​​ក​ន្លែង​កើត​ហេតុយ៉ាង​​អា​ណោ​ច​អា​ធ័ម​​បំ​ផុត

​ខេត្ត​ព្រះសីហនុ ៖ បុរស​​ពោះ​ម៉ាយ​​មាន​កូន ៨​​នាក់​​នៅ​ក្នុង​​ប​ន្ទុក ត្រូវ​​បាន​​រថ​ភ្លើង បើក​កិន​​​ដាច់​​ក្បាល និង​​ដៃ​​ម្ខាង​​ចេញ​ពី​​ដង​ខ្លួន ស្លាប់​​នៅ​​និង​​ក​ន្លែង​កើត​ហេតុ យ៉ាង​​អា​ណោ​ច​អា​ធ័ម​​បំ​ផុត កាល​ពី​​វេ​លា​​ម៉ោង ១១​​និង​​៤០ នា​ទី​​យប់​​ថ្ងៃ​ទី​​២៤ខែឧសភា ឆ្នាំ​២០១៤ ស្ថិតនៅក្នុង​ក្រុមទី​៣៥ ភូមិ​៣ សង្កាត់​ទំនប់រលក ក្រុងព្រះសីហនុ បន្ទាប់ពី​ស្រវឹងស្រា ដើរទៅ​ដេក​លើផ្លូវ​រថភ្លើង​។​

​សាក្សី​បាន​អះអាងថា ជនរងគ្រោះ មានឈ្មោះ យ៉េ​ង វីរៈ អាយុ ៣៥​ឆ្នាំ ជា​កម្មករសំណង់ ស្នាក់នៅ​កន្លែងកើតហេតុ ហើយ​មាន​ស្រុកកំណើត នៅ​ខេត្តព្រៃវែង មានកូន​ចំនួន ៨​នាក់ ប្រុស​៤​នាក់ ស្រី ៤​នាក់ និង​កូន​បង អាយុ​ជាង ២០​ឆ្នាំ និង​ពៅ​គេ​អាយុ ៧​ឆ្នាំ ដោយ​អ្នកខ្លះ​ធ្វើក​ម្មករ និង​អ្នក​ខ្លះទៀត ដើរ​រើស​អេតចាយ ប្រព​ន្ឋ​ស្លាប់ចោល​ជាច្រើន​ឆ្នាំ មកហើយ​។ បុរសរងគ្រោះ​នេះ​តែងតែ​ហូប​ស្រា ស្រវឹង​ជាប់​ជាប្រចាំ មិន​លោះ​ថ្ងៃ​ណា​នោះទេ ហើយ​នៅ​ថ្ងៃកើតហេតុ ក្រោយពី​ហូប​គ្រឿង​ស្រវឹង បាន​ទៅ​ដេក​លើផ្លូវ​រទេះភ្លើង ចំនួន ២​ដង​មកហើយ​។​

​មុនពេល​កើតហេតុ បុរសរងគ្រោះ បាន​ទៅ​ដេក​នៅលើ​ផ្លូវ​រថភ្លើង ប្រហែលជា​គាត់​នឹកស្មានថា គ្មាន​រថភ្លើង​បើក​ឆ្លងកាត់ នៅពេល​យប់​នោះទេ ហើយ​ម្យ៉ាងទៀត រថភ្លើង​ពេលធ្វើ​ដំណើរ ជិត​មកដល់​កន្លែងកើតហេតុ អត់​បាន​ស៊ី​ផ្លេ​រ​ឱ្យ​ជា​ដំណឹង ដល់​ប្រជាពលរដ្ឋ​។ ជុំវិញ​បញ្ហា​នេះ ប្រជាពលរដ្ឋ​បានធ្វើ​រិះគន់ ខាង​រថភ្លើង​ថា ចំពោះ​ជនរងគ្រោះ​មក​ដេក​នៅលើ​ផ្លូវ​នេះ វា​ពិតជា​ខុស​ហើយ ព្រោះនេះ ជាទី​កន្លែង​អទិភាព របស់​រថភ្លើង ក៏ប៉ុន្តែ​ភាគី​រថភ្លើង​គួរ​ណាស់​តែ​ស៊ី​ផ្លេ​រ អោយបាន​មុន​យ៉ាងតិច ៥០០ ម៉ែត្រ ព្រោះ​ទីនោះ មាន​ប្រជាពលរដ្ឋ រស់នៅ​ច្រើន​៕

Wat 25054 Wat 25053


Source from: watphnom-news.com

No comments:

Post a Comment