សម្លាប់​បុរស​វ័យ​ចំណាស់ នៅក្នុង​ថ្លុកឈាម​ក្បែរ​គុម្ព​ឫស្សី សង្ស័យ​ប្លន់​លុយ ៧០​ម៉ឺន​រៀល​

សម្លាប់​បុរស​វ័យ​ចំណាស់ នៅក្នុង​ថ្លុកឈាម​ក្បែរ​គុម្ព​ឫស្សី សង្ស័យ​ប្លន់​លុយ ៧០​ម៉ឺន​រៀល​

​ខេត្តកំពង់ឆ្នាំង៖លោក​តា​​អា​យុ៨៧​​ឆ្នាំម្នាក់​​ត្រូវ​បាន​​គេ​​វាយ​​ស​ម្លាប់នៅ​ក្បែរ​​គុម្ព​​ឫ​ស្សីដោយ​​ក្រុម​គ្រួ​សារ​​ស​ង្ស័យ​ថាជា​​រឿង​​វាយ​​ស​ម្លាប់ប្លន់​​យក​ប្រាក់

​ខេត្តកំពង់ឆ្នាំង ៖ លោក​តា​​អា​យុ ៨៧​​ឆ្នាំ ម្នាក់​​ត្រូវ​បាន​​គេ​​វាយ​​ស​ម្លាប់ នៅ​ក្បែរ​​គុម្ព​​ឫ​ស្សី ដោយ​​ក្រុម​គ្រួ​សារ​​ស​ង្ស័យ​ថា ជា​​រឿង​​វាយ​​ស​ម្លាប់ ប្លន់​​យក​ប្រាក់ ៧០​​ម៉ឺន​រៀល ដែល​​គាត់​​បាន​​លាក់​ទុក ក្នុង​​ហោ​ប៉ៅ​​ខោ​ខ្លី ត្រូវ​​បាន​កូន​​ដើរ​រក និង​​ប្រទះ​ឃើញ​សព នៅ​ខាងលិច​ផ្ទះ​ចម្ងាយ ២០០​ម៉ែត្រ កាលពី​វេលា​ម៉ោង ៧​ព្រឹក​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៤ ក្នុងភូមិ​ត្រពាំង​អញ្ចាញ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ បន្ទាប់ពី​ជនរងគ្រោះ​បាន​បាត់​ខ្លួន ពេញ​មួយ​យប់​រួចមក​។​

​លោកតា​រងគ្រោះ មានឈ្មោះ ឃឹម ស្រ៊ុន អាយុ ៨៧​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​ខាងលើ ហើយ​ជា​រៀងរាល់​ថ្ងៃរសៀល គាត់​តែងតែ​ទៅ​សម្រាក​លេង ក្នុង​ផ្ទះមួយ​ខ្នង ដែល​គេ​បោះបង់ចោល នៅក្បែរ​ព្រៃ​ពីងពង់ កន្លែងកើតហេតុ រហូត​ដល់ពេល​ល្ងាច តែង​ត្រលប់មក​ផ្ទះ​វិញ​។ ប៉ុន្តែ​នៅ​ល្ងាច​ថ្ងៃទី​២៥ ខែឧសភា​មិនឃើញ​គាត់​ត្រឡប់មកផ្ទះ ដូច​សព្វដង​ទេ ហើយ​ក្នុង​ល្ងាច​នោះដែរ កូនចៅ​បាន​ដើររក​ពេញ​ភូមិ តែ​រក​គាត់​មិនឃើញ​ទេ ។ លុះ​ព្រឹក​ឡើង ក៏បាន​ប្រទះឃើញ ជនរងគ្រោះ​ដេកស្លាប់ នៅក្នុង​ព្រៃ​ពីងពង់ ដោយ​ត្រូវគេ​វាយ​ត្រូវ​ក្បាល ភ្នែក និង​មាន​ឈាម​ហូរ​ដក់​នៅ​ពេញ​ដី​។​

​បន្ទាប់មក​កូនចៅ បាន​សែង​យក​សព​ជនរងគ្រោះ មក​តម្កល់ទុក​នៅផ្ទះ និង​បាន​រាយការណ៍​ជូន​សមត្ថកិច្ច ដើម្បីអោយ​ជួយ​ស្រាវជ្រាវ វែកមុខ​ជនល្មើស នាំទៅ​ផ្តន្ទាទោស​។ ជនរងគ្រោះ​បាន​លាក់​លុយ ទុក​ជាប់​ខ្លួន​ចំនួន ៧០​ម៉ឺន​រៀល ជា​យូរ​មកហើយ នៅពេល​គាត់​ស្លាប់ លុយ​នៅក្នុង​ហោប៉ៅ ក៏​បាត់អស់​ដែរ ដែល​ករណីនេះ ត្រូវបាន​ក្រុមគ្រួសារ និង​អ្នកភូមិ​សង្ស័យថា ជា​ករណី​ប្លន់​សម្លាប់ យកលុយ ៧០​ម៉ឺន​រៀល តែ​សមត្ថកិច្ច​មិនទាន់ ធ្វើការ​សន្និដ្ឋាន បែបណា​នៅឡើយ​ទេ​៕

Wat 260518 Wat 260517


Source from: watphnom-news.com

No comments:

Post a Comment