ប្រទះឃើញ​ក្រុមចោរប្លន់​នៅតាម​ផ្លូវ រាយ​កាណ៍​ប្រាប់​ប៉េអឹម ឲ្យ​ឡោមព័ទ្ធ​ចាប់ខ្លួនបាន ៣​នាក់​

ប្រទះឃើញ​ក្រុមចោរប្លន់​នៅតាម​ផ្លូវ រាយ​កាណ៍​ប្រាប់​ប៉េអឹម ឲ្យ​ឡោមព័ទ្ធ​ចាប់ខ្លួនបាន ៣​នាក់​

​ខេត្តបន្ទាយមានជ័យ៖ជន​ស​ង្ស័យ​​ជា​​ចោរ​ប្លន់​​ចំ​នួន៣​​នាក់ដែល​​ចូល​ទៅ​​ប្លន់​​អ្នក​លក់​​ឥ​​វ៉ាន់​​ចាប់​ហួយនៅ​​ភូមិ​​អូរ​​អំ​ពិលឃុំ​​ពង្រស្រុក​​ម៉ា​ឡៃ

​ខេត្តបន្ទាយមានជ័យ ៖ ជន​ស​ង្ស័យ​​ជា​​ចោរ​ប្លន់​​ចំ​នួន ៣​​នាក់ ដែល​​ចូល​ទៅ​​ប្លន់​ ​អ្នក​លក់​​ឥ​​វ៉ាន់​​ចាប់​ហួយ នៅ​​ភូមិ​​អូរ​​អំ​ពិល ឃុំ​​ពង្រ ស្រុក​​ម៉ា​ឡៃ ប្រ​មូល​បាន​ទ្រព្យ​ស​ម្បត្តិ​​មួយ​ចំ​នួន កាល​ពី​​យប់​​ថ្ងៃ​ទី​​៤ ខែ​ឧស​ភា ឆ្នាំ​​២០​១៤ កន្លង​មក​នេះ ត្រូវ​​កម្លាំង​អាវុធហត្ថ ខេត្តបន្ទាយមានជ័យ តាម​ឡោម​ព័ទ្ធចាប់​ឃាត់ខ្លួន នៅ​ស្រុក​ម៉ាឡៃ  ខ​ណះ​ដែល​កំពុង​រត់គេចខ្លួន កាលពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៤  ។​

​ក្នុង​អំពើ​ប្លន់​នោះ ក្រុមចោរ​បាន​វាយ​ម្ចាស់ផ្ទះ មានឈ្មោះ សន សុធា​រិ​ទ្ធិ ភេទ​ប្រុស អាយុ ៣២​ឆ្នាំ បណ្ដាល​ឲ្យ​របួស ដៃ​ខាងឆ្វេង​និង​ខ្នង និង​វាយ​ប្រពន្ធ​ឈ្មោះ អៃ អាង អាយុ ៣៤​ឆ្នាំ រងរបួស​ថ្ងាស និង​ដើមដៃ​ឆ្វេង​។ ពេលនោះ​ក្រុមចោរ បាន​យក​ទ្រព្យសម្បត្តិ ដូចជា​លុយ​ខ្មែរ​ចំនួន ៥៨​ម៉ឺន​រៀល ប្រាក់​បាត ៣.០០០​បាត និង​ឥ​វ៉ាន់​មួយចំនួនទៀត​។ ជនសង្ស័យ​ជា​ចោរប្លន់ ដែល​ត្រូវ​កម្លាំង​អាវុធហត្ថ ចាប់​ឃាត់ខ្លួន ទី​១-​ឈ្មោះ មុំ ខ្លឹង ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទី​២-​ឈ្មោះ ក​យ ពៅ ភេទ​ប្រុស អាយុ ២៤​ឆ្នាំ និង​ទី​៣-​ឈ្មោះ ឆ្លាម នឿន ភេទ​ប្រុស អាយុ ៤២​ឆ្នាំ អ្នក​ទាំង ៣​រស់នៅ ភូមិ​អូរ​អំពិល ឃុំ​ពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយ​មានជ័យ​។​

​ក្រោយ​ពេលធ្វើ​សកម្មភាព​ប្លន់​បាន​ហើយ ចោរ​ទាំង ៣​នាក់​នោះ បានគេច​ខ្លួន​បាត់ស្រមោល ហើយ​ម្ចាស់ផ្ទះ ក៏​ទៅប្ដឹង​អាវុធហត្ថ​ផងដែរ​។ លុះ​ថ្ងៃទី​២៤ ខែ​ឧស​ភា ឆ្នាំ​២០១៤ ម្ចាស់ផ្ទះ​បាន​ប្រទះឃើញ ជនសង្ស័យ​ដើរ​តាមផ្លូវ រួច​ក៏​អោយ​បងប្អូន រាយការណ៍​ប្រាប់ កម្លាំង​អាវុធហត្ថ ស្រុក​ម៉ាឡៃ ជួយ​អ​ន្តា​គម​ន៍ ធ្វើការ​ឡោម​ព័ទ្ធ​ចាប់​ជនសង្ស័យ ជា​ចោរប្លន់​បាន​ចំនួន ៣​នាក់ ដើម្បី​ធ្វើការ​សាកសួរ​។ ជនសង្ស័យ​ខាងលើ បាន​សារភាព​នៅមុខ​សមត្ថកិច្ច​ថា ពួកខ្លួន​ពិតជា​បានធ្វើ​សកម្ម​ភាព ប្លន់​ផ្ទះ​អ្នកលក់​ចាប់ហួយ​នោះ​មែន ហើយ​កម្លាំង​អាវុធហត្ថ បាន​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​ទៅតាម​ច្បាប់​៕ ដោយ ​ចិន្តា​

Wat 260521


Source from: watphnom-news.com

No comments:

Post a Comment