រួមរ័ក​ជាមួយគ្នា​យ៉ាង​រោលរាល នៅក្នុង​វត្ត​ពេញមួយ​យប់ ​ព្រឹក​ឡើង​ប្តឹង​ប៉ូលីស​ឲ្យ​ចាប់​តួ​ប្រុស​

រួមរ័ក​ជាមួយគ្នា​យ៉ាង​រោលរាល នៅក្នុង​វត្ត​ពេញមួយ​យប់ ​ព្រឹក​ឡើង​ប្តឹង​ប៉ូលីស​ឲ្យ​ចាប់​តួ​ប្រុស​

​ខេត្តកំពង់ឆ្នាំង៖ស្ត្រី​​ម្នាក់​​បាន​ស​ម្រេច​​ចិត្តលោត​​ពី​លើ​​ម៉ូ​តូ​​ចោល​​ស​ង្សា​​រ​របស់​ខ្លួនហើយ​​ស្រែក​​ឲ្យ​​អ្នក​ស្រុក​​ជួយបង្ក​​ឲ្យ​​មាន​ការ​​ភ្ញាក់​ផ្អើលកាល​ពី​​វេ​លា​​ម៉ោង​​ជិត​​៧ព្រឹក​​ថ្ងៃទី​២៥ខែ​ឧស​ភា

​ខេត្តកំពង់ឆ្នាំង ៖ ស្ត្រី​​ម្នាក់​​បាន​ស​ម្រេច​​ចិត្ត លោត​​ពី​លើ​​ម៉ូ​តូ​​ចោល​​ស​ង្សា​​រ​របស់​ខ្លួន ហើយ​​ស្រែក​​ឲ្យ​​អ្នក​ស្រុក​​ជួយ បង្ក​​ឲ្យ​​មាន​ការ​​ភ្ញាក់​ផ្អើល កាល​ពី​​វេ​លា​​ម៉ោង​​ជិត​​៧ ព្រឹក​​ថ្ងៃទី​២៥ ខែ​ឧស​ភា ឆ្នាំ​​២០​១៤ នៅ​តាម​​ផ្លូវ​លំ ខាង​មុខ​​វត្ត​​បន្ទាយ​​ធ្លក ក្នុង​​ឃុំ​​ផ្សារ ស្រុក​បរិបូរ​ណ៌ ខេត្តកំពង់ឆ្នាំង​ដោយសារ​នាង​សង្កេតឃើញ ស្ថានភាព​បុរស​ជា​សង្សារ មិនសូវ​ស្រួល បន្ទាប់ពី​ពួកគេ បាន​ស្នាក់​នៅក្នុង​វត្ត និង​បាន​ឡើង​ឋាន​សួរ​គ៌ ជាមួយគ្នា​អស់​មួយ​យប់ មុនពេល​បន្តដំណើរ ទៅកាន់​ខេត្តបាត់ដំបង​។

​នារី​រងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា នាង​ឈ្មោះ ហ​.​ស​.​រ អាយុ ៣២​ឆ្នាំ មាន​ស្រុកកំណើត ឃុំ​ពោធិ៍​អង្គ្រង ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ និង​មក​ស្នាក់នៅ ធ្វើជា​កម្ម​ការ​នី​រោងចក្រ នៅ​ភ្នំពេញ​ហើយ​នាង បាន​ទាក់ទង និង​ស្រឡាញ់​បុរស​ម្នាក់ ឈ្មោះ ផុត រស់នៅ​ខេត្តបាត់ដំបង​។ កាលពី​ថ្ងៃទី​២៤ ខែឧសភា បុរស​ជា​សង្សារ បាន​បបួល​នាង ទៅ​ខេត្តបាត់ដំបង ហើយ​នៅពេល​មកដល់ ស្រុក​បរិបូរ​ណ៌ ខេត្តកំពង់ឆ្នាំង គេ​បាន​នាំ​នាង​ចូល​ស្នាក់នៅ ក្នុង​វត្ត​បន្ទាយ​ធ្លក ក្នុង​ឃុំ​ផ្សារ ស្រុក​បរិបូរ​ណ៌​។

​ក្នុងពេល​ស្នាក់នៅ​ក្នុង​វត្ត មួយ​យប់​ពេញ​នេះ រូបគេ​និង​សង្សារ បាន​រួមរ័ក​ជាមួយគ្នា យ៉ាង​រោលរាល លុះ​ព្រឹក​ឡើង​ថ្ងៃទី​២៥ ខែឧសភា បម្រុង​ចេញដំណើរ ទៅ​ខេត្តបាត់ដំបង ក្នុងពេល​កំពុង​ឌុប​គ្នា​តាម​ផ្លូវលំ នាង​មានការ​សង្ស័យថា មិន​ស្រួល​ក៏​លោត​ពីលើ​ម៉ូតូ ស្រែក​ឲ្យ​អ្នកស្រុក​ជួយ ហើយ​បុរស​ជា​សង្សារ បាន​បន្ថែម​ល្បឿន គេចខ្លួនបាត់​ស្រមោល​តែម្តង ហើយ​នាង​បាន​ទៅប្តឹង​សមត្ថកិច្ច ឲ្យ​ជួយ​ចាប់​បុរស​ជា​សង្សារ តែ​វា​សឹង​ហួសពេល​ទៅហើយ​៕

Wat 25057 Wat 25059


Source from: watphnom-news.com

No comments:

Post a Comment