ម៉ូតូ​ធុន​ធំ FZ បើក​បុក​សង់​កូរ៉េ យ៉ាង​ពេញទំហឹង​ប៉ើង​ខ្ទាត​ពេញ​ផ្លូវ រងរបួស​មនុស្ស ៤​នាក់​

ម៉ូតូ​ធុន​ធំ FZ បើក​បុក​សង់​កូរ៉េ យ៉ាង​ពេញទំហឹង​ប៉ើង​ខ្ទាត​ពេញ​ផ្លូវ រងរបួស​មនុស្ស ៤​នាក់​

​ខេត្តកំពង់ឆ្នាំង៖ម៉ូតូ​​ធុន​​ធំបាន​​បើក​​បុក​​ជា​មួយម៉ូ​តូ​​ម៉ាក​​សង់​​កូ​រ៉េកាល​ពី​​វេ​លា​​ម៉ោង​​ជិត៦​​ល្ងាច​​ថ្ងៃ​ទី​​២៣ខែ​ឧ​ស​ភាឆ្នាំ​២​០​១៤

​ខេត្តកំពង់ឆ្នាំង ៖ ម៉ូតូ​​ធុន​​ធំ បាន​​បើក​​បុក​​ជា​មួយ ម៉ូ​តូ​​ម៉ាក​​សង់​​កូ​រ៉េ កាល​ពី​​វេ​លា​​ម៉ោង​​ជិត ៦​​ល្ងាច​​ថ្ងៃ​ទី​​២៣ ខែ​ឧ​ស​ភា ឆ្នាំ​២​០​១៤ នៅ​តាម​​ប​ណ្តោ​យ​​ផ្លូវ​ជាតិ​​លេខ​​៥ ច​ន្លោះ​​គី​ឡូ​ម៉ែ​ត្រ​​លេខ ១១៨​-១១៩ ស្ថិត​​ក្នុង​ភូមិ​​ក្បាល​ថ្នល់ ឃុំ​​ផ្សារ ស្រុក​​ប​រិបូរណ៍ខេត្តកំពង់ឆ្នាំង បណ្តាល​ឲ្យ​មនុស្ស ៤​នាក់ បាន​រងរបួស​ធ្ងន់​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ បុរស​ម្នាក់​ឈ្មោះ អៀ​ត មេសា ជិះ​ម៉ូតូ​ម៉ាក FZ ពាក់​ស្លាក​លេខ ភ្នំពេញ ១BQ-៨១៤៥ ជិះ​គ្នា ៣​នាក់ ធ្វើដំណើរ​ពី​លិចទៅ​កើត បើក​យ៉ាង​លឿន នៅពេល​មកដល់​ចំណុចកើតហេតុ ក៏មាន​បុរស​ម្នាក់​ឈ្មោះ សួស ឌន ជិះ​ម៉ូតូ​សេ​១០០​កូរ៉េ​ពណ៌​ក្រហម ធ្វើដំណើរ​បត់​ច្រាស់ទិស​គ្នា ក៏ត្រូវ​ម៉ូតូ​ធំ​ម៉ាក FZ បុក​បណ្តាលអោយ​ប៉ើង ខ្ទាត​ពេញ​ផ្លូវ​តែម្តង​។

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះទៅ​វាស់វែង និង​ជួយ​អន្តរាគមន៍ ដឹកបញ្ជូន​ជនរងគ្រោះ មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ  រីឯ​មធ្យោបាយ​បង្ក​ទាំង​២ ត្រូវបាន​យកមក​រក្សាទុក នៅ​អធិការដ្ឋាន នគរបាល​ស្រុក​បរិបូរណ៍ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ តាម​នីតិវិធី​៕

Wat 240512 Wat 240513 Wat 240518


Source from: watphnom-news.com

No comments:

Post a Comment