អគ្គិភ័យ​លេប​ត្របាក់ ឃ្លាំង​លក់​អេតចាយ​ខ្ទេចខ្ទីរ មិនទាន់​ដឹង​ពី​ចំនួន​ខូចខាត និង​មូលហេតុ​

អគ្គិភ័យ​លេប​ត្របាក់ ឃ្លាំង​លក់​អេតចាយ​ខ្ទេចខ្ទីរ មិនទាន់​ដឹង​ពី​ចំនួន​ខូចខាត និង​មូលហេតុ​

​រាជធានី​ភ្នំពេញ៖ឃ្លាំង​​លក់​​អេត​ចាយ​​មួយ​ក​ន្លែងដែល​មាន​​ទី​តាំងតាម​​ប​ណ្ដោ​យ​​ផ្លូវ​​ចំ​ការ​​ដូងស្ថិត​ក្នុង​​ភូមិ​​សំ​បួរសង្កា​ត់​​ដ​ង្កោខណ្ឌ​ដ​ង្កោត្រូវ​បាន​​អ​គ្គិ​ភ័យ​​លេប​ត្រ​បាក់

​រាជធានី​ភ្នំពេញ ៖ ឃ្លាំង​​លក់​​អេត​ចាយ​​មួយ​ក​ន្លែង ដែល​មាន​​ទី​តាំង តាម​​ប​ណ្ដោ​យ​​ផ្លូវ​​ចំ​ការ​​ដូង ស្ថិត​ក្នុង​​ភូមិ​​សំ​បួរ សង្កា​ត់​​ដ​ង្កោ ខណ្ឌ​ដ​ង្កោ ត្រូវ​បាន​​អ​គ្គិ​ភ័យ​​លេប​ត្រ​បាក់ អស់​ទាំង​​ស្រុង កាល​ពី​​វេ​លា​​ម៉ោង ៤​​និង​​៣០ នាទី ថ្ងៃ​ទី​​២៣ ខែ​ឧស​ភាឆ្នាំ​២០១៤ ហើយ​ម្ចាស់​ឃ្លាំង​នោះ មិនទាន់​ត្រូវបាន​គេ​ស្គាល់ អត្តសញ្ញាណ​នៅឡើយ ព្រោះ​ក្រោយពេល​កើតហេតុ រក​ម្ចាស់ផ្ទះ​មិនឃើញ ហើយ​ទំហំ​នៃ​ការខូចខាត និង​មូលហេតុ ដែល​បង្ក​ឲ្យ​មាន​អគ្គិភ័យ ឆាបឆេះ​ឡើង ក៏​ពុំទាន់​ដឹង​ដែរ​។​

​សេចក្ដីរាយការណ៍ បាន​ឲ្យ​ដឹងថា ឃ្លាំង​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ អស់ទាំង​ស្រុង​នេះ មាន​ទំហំ​ប្រហែល​១៥ គុណ​នឹង​២០ ម៉ែត្រ ដំបូល​ប្រក់​ស័ង្កសី​។ នៅក្នុង​ហេតុ​ការណ៍​នោះ មាន​រថយន្ត​ពន្លត់​អគ្គិភ័យ របស់​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ៨​គ្រឿង ចុះមក​អន្តរាគមន៍ ដោយ​បាញ់​ទឹក អស់​ចំនួន ១៥​ឡាន ហើយ​ការ​ឆាប​ឆេះ​នេះ មាន​រយៈពេល​ជិត ១​ម៉ោង ទើប​រលត់ទៅវិញ ដោយសារ​មានការ​អន្តរាគមន៍ ពី​សមត្ថកិច្ច រួមផ្សំ​នឹង​មេឃ​កំពុង​ភ្លៀង ពេល​អគ្គិភ័យ​កំពុង​ឆាបឆេះ​នោះ​៕

Wat 240510


Source from: watphnom-news.com

No comments:

Post a Comment