ប៉ូលីស​ក្រសួងមហាផ្ទៃ​បើកឡានបុក​​ម៉ូតូ ៤​គ្រឿង​ដួល​រដូករណែល របួសធ្ងន់​ស្រាល ៧​នាក់​

ប៉ូលីស​ក្រសួងមហាផ្ទៃ​បើកឡានបុក​​ម៉ូតូ ៤​គ្រឿង​ដួល​រដូករណែល របួសធ្ងន់​ស្រាល ៧​នាក់​

​រាជធានី​ភ្នំពេញ៖យ៉ាង​ហោច​ណាស់មាន​​ម​នុស្ស​​ប្រុស​​ស្រីដែល​ជា​​មា្ច​ស់​​ម៉ូ​តូ​​ចំនួន៤​​គ្រឿងស​រុប៧​​នាក់បាន​​រង​របួស​​ធ្ងន់​​ស្រាល

​រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់ មាន​​ម​នុស្ស​​ប្រុស​​ស្រី ដែល​ជា​​មា្ច​ស់​​ម៉ូ​តូ​​ចំនួន ៤​​គ្រឿង ស​រុប ៧​​នាក់ បាន​​រង​របួស​​ធ្ងន់​​ស្រាល ដោយ​សា​​រថ​យន្ត​​បា​​ឡែ​ន របស់​​មន្ត្រី​នគ​របា​ល​​ក្រ​សួង​ម​ហា​ផ្ទៃ បុក​​រះ​​កាល​ពី​​វេ​លា​​ម៉ោង ៨​​និង​​៥០ នា​ទី​​យប់​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៤ នៅលើ​កំណាត់​ផ្លូវ​លេខ​៤១ កែង​មហាវិថី​ព្រះ​នរោត្តម  មុខ​សណ្ឋាគារ តា​យ​ម៉េង  ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ហើយ​រថយន្ត​បង្ក​ព្យាយាម បើករ​ត់ដល់​មុខ​ក្រុមហ៊ុន ស្រា​បៀរ​អង្គរ បែក​កង់​ទៅមុខ​លែងរួច ទើប​អ្នកដំណើរ​ឃាត់ខ្លួន អ្នកបើកបរ​ប្រគល់​ឲ្យ សមត្ថកិច្ច ។​

​រថយន្ត​បង្ក​ម៉ាក កាមរី​បា​ឡែ​ន ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2V 1733 មួយគ្រឿង បើកបរ​ដោយ​ឈ្មោះ ស៊ិន ណា​រ៉ា ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ ជា​មន្ត្រីនគរ​បាល ក្រសួងមហាផ្ទៃ ស្នាក់​នៅផ្ទះ​លេខ​១៧ ផ្លូវ​លេខ​២៨ ក្រុម​២៨ ភូមិ​កោះនរា សង្កាត់​និរោធ ខណ្ឌមានជ័យ​។ មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​បង្ក បាន​បោះពួយ​ក្នុង​ល្បឿន​លឿន តាម​មហាវិថី​ព្រះ​នរោត្តម ក៏​ជ្រុល​ទៅបុក​ម៉ូតូ​ហ្វី​ណូ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1W 1548 ជិះ​ដោយ​ប្រុស​ស្រី ២​នាក់ ដែល​កំពុង​ជិះ​ឆ្លងផ្លូវ បណ្តាល​ឲ្យ​ដួល សន្លប់​ស្តូកស្តឹង​ទាំង ២​នាក់ ។

​បន្ទាប់មក​រថយន្ត​បង្ក មិនទាន់​អស់​ល្បឿន ជ្រុល​ទៅ​កៀរ​ម៉ូតូ ស្មាស​វី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1O 4889 ជិះ ២​នាក់ ក្នុងទិសដៅ​ស្របគ្នា រងរបួស​ស្រាល និង​បន្ត​ទៅបុក​ម៉ូតូ ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1N 0126 ជិះ ២​នាក់ រងរបួស​ស្រាល​ដែរ ។ រួចហើយ​រថយន្ត​នៅ​មិនទាន់ អស់​ល្បឿន បើក​ទៅ​កៀរ​ម៉ូតូ​វីវ៉ា ពណ៌​ក្រហម ពាក់​ស្លាក​លេខ កណ្តាល 1F 1877 ជិះ​ម្នាក់ឯង​ក្នុងទិសដៅ បញ្ច្រាស​គ្នា​មួយគ្រឿង​ទៀត បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ ហោះ​ផ្លោង បោក​ផ្ទប់​នឹង​បង្គោលរបង ស​ណ្ឋា​រ​គារ តា​យ​ម៉េង សន្លប់ ហើយ​ជនរងគ្រោះ​មា្ច​ស់​ម៉ូតូ របួសធ្ងន់ ៣​នាក់ និង​ស្រាល ៤​នាក់ ត្រូវបាន​រថយន្ត​សាមុយ ដឹក​បញ្ជូនទៅ​ជួយសង្គ្រោះ​នៅ​មន្ទីរពេទ្យ ផ្សេងៗ​គា្ន​៕

Wat 31058 Wat 31059


Source from: watphnom-news.com

No comments:

Post a Comment