ឃាត់ខ្លួន​មុខសញ្ញា​លួច​ម៉ូតូ និង​ប្រើប្រាស់​គ្រឿងញៀន លើ​ទឹកដី​ជាយដែន​បាន ៩​នាក់​

ឃាត់ខ្លួន​មុខសញ្ញា​លួច​ម៉ូតូ និង​ប្រើប្រាស់​គ្រឿងញៀន លើ​ទឹកដី​ជាយដែន​បាន ៩​នាក់​

​ក្រុង​ប៉ោយប៉ែត៖កម្លាំង​​ន​គរ​​បាល​​ក្រុង​​ប៉ោយ​ប៉ែតបាន​​ឃាត់​ខ្លួន​​ជន​ស​ង្ស័យចំ​នួ​ន៥​​នាក់​ដែល​ជា​​មុខ​ស​ញ្ញានិង​​ប្រើ​ប្រាស់​​គ្រឿង​ញៀនហើយ​​បន្ត​​ឃាត់​​បាន

​ក្រុង​ប៉ោយប៉ែត ៖ កម្លាំង​​ន​គរ​​បាល​​ក្រុង​​ប៉ោយ​ប៉ែត បាន​​ឃាត់​ខ្លួន​​ជន​ស​ង្ស័យ ចំ​នួ​ន ៥​​នាក់​ ដែល​ជា​​មុខ​ស​ញ្ញា និង​​ប្រើ​ប្រាស់​​គ្រឿង​ញៀន ហើយ​​បន្ត​​ឃាត់​​បាន បក្ខ​ពួក​​ចំ​នួន ៩​​នាក់​​ថែម​ទៀត នៅ​វេ​លា​​ម៉ោង ៤​​និង​​៣០ នា​ទី​​ព្រឹក ថ្ងៃ​ទី​​៣១ខែឧសភា ស្ថិតក្នុង​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ។​

​ជនសង្ស័យ​ដែល​ត្រូវ ឃាត់ខ្លួន​រួមមាន ទី​១-​ឈ្មោះ កែវ លី​ជេន ភេទ​ប្រុស អាយុ ១៨​ឆ្នាំ សេព​គ្រឿងញៀន ទី​២-​ឈ្មោះ ផាត វិចិត្រ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ សេព​គ្រឿងញៀន ទី​៣-​ឈ្មោះ ភាព គ​ន្ធា ភេទ​ស្រី អាយុ ២២​ឆ្នាំ សេព​គ្រឿងញៀន ទី​៤-​ឈ្មោះ ទូច ស្រី​ពៅ ភេទ​ស្រី អាយុ​៣០​ឆ្នាំ សេព​គ្រឿងញៀន ទី​៥-​ឈ្មោះ អ៊ា​ម ស៊ី​ផេង ភេទ​ប្រុស អាយុ ២០​ឆ្នាំ សេព​គ្រឿងញៀន ទី​៦-​ឈ្មោះ សុខ ជា ភេទ​ប្រុស អាយុ ២១​ឆ្នាំ ចែកចាយ​គ្រឿងញៀន និង​ម្ចាស់​ម៉ូតូ ម៉ាក​ស្គុ​ប​ពី ទី​៧-​ឈ្មោះ ស៊ុន សៀង ភេទ​ប្រុស អាយុ ១៦​ឆ្នាំ សេព​គ្រឿងញៀន និង​លួច ទី​៨-​ឈ្មោះ សុខ ជា​ថា ភេទ​ប្រុស អាយុ ២០​ឆ្នាំ សេព​គ្រឿងញៀន និង​លួច ទី​៩-​ឈ្មោះ ឃុន សុភាព ភេទ​ប្រុស អាយុ ២៦​ឆ្នាំ សេព​គ្រឿងញៀន និង​លួច​។​

​ជនសង្ស័យ​ទាំងនេះ រស់នៅក្នុង​ក្រុង​ប៉ោយប៉ែត ត្រូវបាន​សមត្ថកិច្ច​សាកសួរ នៅ​អធិការដ្ឋាន​នគរបាល ក្រុង​ប៉ោយប៉ែត ហើយ​ពួកគេ​ជា​មុខសញ្ញា ចោរលួច​កាច់​សោ​រក​ម៉ូតូ និង​ប្រើប្រាស់​ថ្នាំញៀន​។ ក្រោយពី​កម្លាំង​សមត្ថកិច្ច ឃាត់ខ្លួន​សួរនាំ​រួចមក ពួកគេ​បាន​ឆ្លើយ សារភាពថា ពួកគេ​ពិតជា​បាន​ប្រព្រឹត្ត ល្មើសច្បាប់​ប្រាកដ​មែន​។ បើ​យោងតាម​ចម្លើយសារភាព របស់​ជនសង្ស័យ​ទាំង ៩​នាក់ ខាងលើ និង​រួមទាំង​វត្ថុតាង មួយចំនួន​ផង​នោះ សមត្ថកិច្ច​បាន​កសាង​សុំ​ណុំ​រឿង បញ្ជូនទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី​៕

Wat 31057 Wat 31056


Source from: watphnom-news.com

No comments:

Post a Comment