
កណ្តាលៈ គ្រាប់បែកប្រភេទ ត្បាល៨០មីលីម៉ែត្រ មួយគ្រាប់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ហើយត្រូវបានប្រគល់ឲ្យកម្លាំងមានសមត្ថកិច្ចប៉ុស្តិ៍ពុកឬស្សី។ ហេតុការណ៍នេះបានកើត ឡើងកាលពីវេលា ម៉ោង១៥ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៤។
ប្រជាពលរដ្ឋដែលប្រទះឃើញគ្រាប់បែកនេះ មានឈ្មោះកែវ ភាព ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិពុក ឬស្សីកណ្តាល ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល បានរើសគ្រាប់ប្រភេទត្បាល ៨០មីលីម៉ែត្រ យកមក ប្រគល់ប៉ុស្តិ៍ពុកឬស្សី។
បច្ចុប្បន្ន គ្រាប់បែកត្រូវបានយកទៅរក្សាទុកនៅប៉ុស្តិ៍ពុកឬស្សី រង់ចាំប្រគល់ឲ្យខាង មន្ត្រីកំចាត់មីនកម្ពុជា ។
------------
Source from: Dap-news
No comments:
Post a Comment