ពលរដ្ឋ​កម្ពុជា​ជា​មុខសញ្ញា​ដែល​កង​ភេរវកម្ម​ឥស្លាម​ISIS ជ្រើសរើស​ឲ្យ​ធ្វើជា​ទាហាន​ស្ម័គ្រចិត្ត​ច្បាំង​

ពលរដ្ឋ​កម្ពុជា​ជា​មុខសញ្ញា​ដែល​កង​ភេរវកម្ម​ឥស្លាម​ISIS ជ្រើសរើស​ឲ្យ​ធ្វើជា​ទាហាន​ស្ម័គ្រចិត្ត​ច្បាំង​

តាម​ការផ្សព្វផ្សាយ​រប​ស់ទូរ​ទស្សន៍​NBC ដ៏​ល្បី​របស់​សហរដ្ឋអាមេរិក​ដែល​ដកស្រង់​ដោយ​គេហទំព័រ AsiaOne របស់​សិង្ហ​បុរី​នា​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៤​នេះ​ឲ្យ​ដឹងថា ពលរដ្ឋ​កម្ពុជា​ក៏​ជា​មុខសញ្ញា​មួយ​ដែរ​ដែល​កងកម្លាំង​ភេរវកម្ម Islamic State in Iraq and the Levante ( ISIS) កំពុង​វាយប្រហារ​បង្កចលាចល​នៅ​ប្រទេស​អ៊ីរ៉ាក់​ត្រូវការ​ជ្រើសរើស​ឲ្យ​ធ្វើជា​ទាហាន​ស្ម័គ្រចិត្ត​ច្បាំង ក្នុងចំណោម​ពលរដ្ឋ​នៃ​បណ្តា​ប្រទេស​ដទៃទៀត ដូចជា បង់​ក្លា​ដែ​ស​,​អ៊ីរ៉ាក់​,​អូស្ត្រាលី និង​ចក្រភព​អង់គ្លេស ។​

មិនទាន់​ឃើញ​មានប្រតិកម្ម​តប​ពី​សំណាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា យ៉ាងណា​នោះ​នៅឡើយ​ទេ ទាក់ទង​នឹង​គម្រោង ជ្រើសរើស​ទាហាន​ស្ម័គ្រចិត្ត​ច្បាំង​ជា​ពលរដ្ឋ​កម្ពុជា​ដោយ​កង​ភេរវកម្ម ISIS ដែល​បាន​ចុះផ្សាយ​ក្នុង​គេហទំព័រ​AsiaOne របស់​សិង្ហ​បុរី នា​ថ្ងៃនេះ ប៉ុន្តែ​មាន​Page មួយ​ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម​Facebook ដាក់ឈ្មោះ និង​រូបថត សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ហៅ​បុរស​ខ្លាំង ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើជា​Profile និង​មាន​អ្នក​Like Page ចំនួន​323K (​ជាង​៣២​ម៉ឺន Accounts) ដែលជា​Page គេ​សង្ស័យថា គ្រប់គ្រង​ដោយ​អ្នក​ដង្ហែ គាំទ្រ​បុរស​ខ្លាំង​បាន​Post ក្រើនរម្លឹក ដល់​ប្រជាពលរដ្ឋ​ខ្មែរ ឲ្យ​មានការ​ប្រុងប្រយ័ត្ន​កុំ​លង់​ក្នុង​អន្ទាក់​ល្បួង​របស់​ក្រុម​ភេរវកម្ម ISIS ទោះបី​ពួកគេ​សន្យា​ផ្តល់​ជា​ផលប្រយោជន៍​អ្វី​ក៏ដោយ គឺជា​គ្រោះថ្នាក់​សម្រាប់​ខ្លួន​ហើយ​ជា​បទឧក្រិដ្ឋ ដែល​ចូលរួម​ជាមួយ​ក្រុម​ភេរវកម្ម​បំផ្លិចបំផ្លាញ ប្រទេស​ដទៃ ៕​20140612-IraqiMilitants-Reuters copy


Source from: www.dtn7.com

No comments:

Post a Comment