បើកឡានចុះចំណោត បុកអ្នកជិះម៉ូតូផ្លោងប៉ះកញ្ចក់ ទើរលើគម្របម៉ាស៊ីនសន្លប់ឈឹង

ខេត្តព្រះសីហនុ ៖ មន្ត្រីកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ បានបើករថយន្តបុក បុរសម្នាក់ពេលកំពុងជិះម៉ូតូ យ៉ាងពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង ៧និង៤០ នាទីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៤ តាមបណ្តោយផ្លូវក្នុងក្រុង ស្ថិតនៅភូមិ២ សង្កាត់លេខ២ ក្រុងខេត្តព្រះសីហនុ ។
រថយន្តបង្កម៉ាកឡិចស៊ីស៣០០ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2E-4168 បើកបរដោយ ឈ្មោះ សេង ឌី អាយុ ៤៨ឆ្នាំ ជាមន្ត្រីអាវុធហត្ថ ខេត្តព្រះសីហនុ ឋានៈវរសេនីយ៍ត្រី មានទីលំនៅភូមិ៣ សង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ និងម៉ូតូ ម៉ាកយ៉ាម៉ាហា អត់ស្លាកលេខ បើកបរដោយឈ្មោះ សាញ់ គឹមលា ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅសង្កាត់លេខ២ ក្រុងខេត្តព្រះសីហនុ។
សាក្សីបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តឡិចស៊ីស បើកបរក្នុងទិសដៅ ពីត្បូងទៅជើង ឡើងចំណោត ខណៈដល់កន្លែងកើតហេតុ ក៏ជ្រុលទៅបុកម៉ូតូ ដែលបើកបរក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលអោយអ្នក បើកបរម៉ូតូហោះប៉ើង ទៅបុកកញ្ចក់រថយន្ត ទើរនៅលើគំរបម៉ាស៊ីនរថយន្ត សន្លប់ស្តូកតែម្តង ចំណែកម៉ូតូដាច់ជាពីរ ហើយជនរងគ្រោះ ត្រូវបានគេដឹកទៅសង្គ្រោះ នៅគ្លីនិកឯកជនភ្លាមៗផងដែរ៕
Source from: watphnom-news.com
No comments:
Post a Comment