ខឹង​កូនស្រី​ដើរលេង​ជាមួយ​ប្រុស​ស្នេហ៍ ដល់​យប់​ជ្រៅ​ទូន្មាន​លែង​ស្តាប់ ចងក​សម្លាប់ខ្លួន​

ខឹង​កូនស្រី​ដើរលេង​ជាមួយ​ប្រុស​ស្នេហ៍ ដល់​យប់​ជ្រៅ​ទូន្មាន​លែង​ស្តាប់ ចងក​សម្លាប់ខ្លួន​

​រាជធានី​ភ្នំពេញ៖ស្ត្រី​​ជា​​មា្ត​យ​​ស​ង្ស័យ​​មាន​​វិ​ប​តិ្តដោយ​សារ​​រឿង​រ៉ាវ​​ក្នុង​​គ្រួ​សារបាន​ស​ម្រេច​​ចិត្ត​​ចង​កប៉ុន​ប៉​ង​​ធ្វើ​អត្ត​ឃាតតែ​​ត្រូវ​​អ្នក​រស់​នៅ​​ជិត​ខាងឃើញ​​ទាន់​ក៏​​នាំ​គ្នា​​ស្រាយ​ចំ​ណងហើយ​​ហៅ​​រថ​យន្ត​​សា​មុយ

​រាជធានី​ភ្នំពេញ ៖ ស្ត្រី​​ជា​​មា្ត​យ​​ស​ង្ស័យ​​មាន​​វិ​ប​តិ្ត ដោយ​សារ​​រឿង​រ៉ាវ​​ក្នុង​​គ្រួ​សារ បាន​ស​ម្រេច​​ចិត្ត​​ចង​ក ប៉ុន​ប៉​ង​​ធ្វើ​អត្ត​ឃាត តែ​​ត្រូវ​​អ្នក​រស់​នៅ​​ជិត​ខាង ឃើញ​​ទាន់​ក៏​​នាំ​គ្នា​​ស្រាយ​ចំ​ណង ហើយ​​ហៅ​​រថ​យន្ត​​សា​មុយ ដឹក​ប​ញ្ជូន​​ចូល​ទៅ ស​ង្គ្រោះ​​ប​នា្ទ​ន់ នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ  កាលពី វេលា​ម៉ោង ៦​និង​៣០ នាទី​ព្រលប់​ថ្ងៃទី​៣០ ខែឧសភា ២០១៤ នៅ​ក្នុងភូមិ​អូរអណ្តូង សង្កាត់​គោក​រកា ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

​ស្ត្រី​ដែល​គិត​ខ្លី​នោះ មានឈ្មោះ ប៉ាន់ ស៊ីផុន អាយុ ៣៩​ឆ្នាំ មុខរបរ​មេផ្ទះ មាន​ប្តី​ឈ្មោះ កែវ មុនី អាយុ ៤៣​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មានកូន​ប្រុស​ស្រី ៧​នាក់ ស្នាក់នៅ​ភូមិ​កើតហេតុ​ខាងលើ ។ មុនពេល​កើតហេតុ​គាត់​បាន ប្រើ​កូនប្រុស​អាយុ ១៥​ឆ្នាំ ទៅយក​ខ្សែ​ពណ៌​ខ្មៅ​ឲ្យ​គាត់ តែ​មិនបាន​ដឹងថា​ម្តាយ យកទៅ​ចងក​ធ្វើអត្តឃាត នោះទេ ទាល់តែ​ឃើញ​ម្តាយ ទម្លាក់ខ្លួន​ស្តោក​ចុះមក​ក្រោម ដោយ​ចងក​ជាប់​និង​ខ្សែ ដែល​យក​អោយ​នោះ ជាមួយឃ្នៀ​ប​ផ្ទះ​ធ្វើ​ពី​ឈើ មាន​កម្ពស់​ទាប ក៏បាន​ស្រែក​ផ្អើលឆោឡោ ដល់​អ្នកជិតខាង រត់​មកជួយ​កាត់​ខ្សែ​ទម្លាក់​ចុះ មិនទាន់​ដាច់ខ្យល់​ស្លាប់​នៅឡើយ​ទេ គ្រាន់តែ​សន្លប់​ប៉ុណ្ណោះ ។

​អ្នកភូមិ​បាន​ទូរស័ព្ទ​ទំនាក់ទំនង ហៅ​រថយន្ត​សង្គ្រោះ របស់​មន្ទីរពេទ្យបង្អែក​ពោធិ៍ចិនតុង មក​ដឹកបញ្ជូន​ជនរងគ្រោះ ទៅកាន់​មន្ទីរពេទ្យ​ព្រះ​កុស​មៈ ភា្ល​មៗ​តែម្តង ដែល​រហូតមក​ដល់ពេលនេះ ស្ត្រី​រងគ្រោះ​បាន​រួច​ចាក​ពី​សេចក្តី​សា្ល​ប់​ហើយ​។ ប្រភពពី​កូនប្រុស​ស្រី​ក្នុង​គ្រួសារ បានបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា មូល​ហេតុដែល​ស្ត្រី​រងគ្រោះ ដាច់ចិត្ត​ចងក​ធ្វើ​អត្ថ​ឃាត​នេះ ព្រោះតែ​គាត់​ខឹង​នឹង​កូនស្រី​ច្បង ដែល​ចូលចិត្ត​ដើរលេង ជាមួយ​ប្រុស​ស្នេហ៍​យប់ៗ​ជ្រៅ​ទើប​ចូលមក​ដល់ផ្ទះ ហើយ​និយាយ​ណែនាំ​មិន​សា្ត​ប់ ទើប​គាត់​សម្រេចចិត្ត​ចងក​ធ្វើ តែម្តងទៅ ។ សំណាងល្អ​បានកូន​ឃើញ​ទាន់ និង​អ្នកភូមិ​ជួយ​ដឹក​ទៅ​ពេទ្យ​ទាន់ពេលវេលា​៕

Wat 310519


Source from: watphnom-news.com

No comments:

Post a Comment