

ប្រធានាធិបតីអាមេរិក បារ៉ាក់អូបាម៉ា (រូបថតពី៖ AFP)
ប្រធានាធិបតីអាមេរិក បារ៉ាក់អូបាម៉ា បានដាក់លិខិតស្នើសុំសភាអនុម័តថវិកា ជំនួយមានទឹកប្រាក់៥០០លានដុល្លារ ដើម្បីជួយហ្វឹកហាត់កងទ័ពក្រុមប្រឆាំង ឬហៅថា កងកម្លាំងរំដោះប្រទេសស៊ីរី ខណៈការវាយប្រយុទ្ធទម្លាក់របបបាសាអាល់អាសាដ មានរយៈពេលជិត៤ឆ្នាំហើយ។
សេចក្ដីប្រកាសព័ត៌មាន របស់សេតវិមាន ឲ្យដឹងថា ថវិកានេះមានគោលដៅជួយក្រុមប្រឆាំងស៊ីរីឲ្យមានភាពរឹងមាំ សំដៅពង្រឹងការតស៊ូដើម្បីសេរីភាព ក្នុងការរើសបម្រះ ចេញពីរបបផ្ដាច់ការបាសាអាល់អាសាដ ហើយមួយចំនួន ជួយប្រយុទ្ធប្រឆាំងពួកសកម្មប្រយុទ្ធនៅប្រទេសអ៊ីរ៉ាក់។
ប្រទេសស៊ីរីធ្លាក់ចូលក្នុងភ្លក់ភ្លើងសង្គ្រាមស៊ីវិល មានរយៈពេលជិត៤ឆ្នាំមកហើយ ដែលគោលដៅនៃសង្គ្រាម គឺដើម្បីបញ្ចប់របបផ្ដាច់ការរបស់ប្រធានាធិបតី បាសាអាល់អាសាដ ដែលបានគ្រប់ប្រទេសជាង៣០ឆ្នាំមកនេះ ហើយវិនាសកម្មនៃសង្គ្រាម បានបណ្ដាលឲ្យជនស៊ីវិលជាង១០ម៉ឺននាក់ស្លាប់ និងជាង៣លាននាក់ក្លាយជាជនភៀសសឹក។
លោកប្រធានាធិបតីអាមេរិក ថ្លែងក្នុងសេចក្ដីប្រកាសព័ត៌មានក្រសួងការបរទេសទេស របស់លោកថា វាជាជម្រើសមួយ ដែលអាមេរិកត្រូវគិតដល់ជនតស៊ូដើម្បីសេរីភាពនៅស៊ីរី៕
------------
Source from: vodhotnews
No comments:
Post a Comment