អ្នកលក់កាហ្វេអផ្សុកទៅចាក់ចង្កេះ ជាងនាឡិកាភ្ញាក់ចាក់មួយទួណឺវីស ហូរឈាមជោកខ្លួន

ក្រុងប៉ោយប៉ែត ៖ ជនជាតិវៀតណាមម្នាក់ ប្រកបរបរលក់បាយ និងកាហ្វេ អត់មានការងារធ្វើ បានទៅចាក់ចង្កេះ ជាងជួសជុលនាឡិកា ខណៈដែលកំពុង ធ្វើនាឡិកាដៃឲ្យភ្ញៀវ បណ្តាលឲ្យភ្ញាក់ ហើយយកទួណឺវីស ចាក់ចំ.ក ហូរឈាមស្រោចពេញខ្លួន នៅចំណុចមុខផ្សាររ៉ាថ្មី នៅវេលាម៉ោង ៤និង០០ នាទីល្ងាច ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៤ ស្ថិននៅភូមិ ប៉ោយប៉ែត សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
មុនពេលកើតហេតុ គេឃើញជនជាតិវៀតណាម លក់បាយនិងកាហ្វេ អង្អុយលែងមុខតូប ចំណែកជាងជួសជុលនាឡិកា កំពុងតែធ្វើនាឡិកាដៃអោយភ្ញៀវ និងមានកាន់ទួណឺវីសតូច។ ស្រាប់តែជនជាតិវៀតណាម ដើរទៅចាក់ចង្កេះលេង ភ្លាមនោះជាងជុសជួលនាឡិកាដៃភ្ញាក់ ក៏ចាក់ចំ.ក ចេញឈាមហូរស្រោចពេញខ្លួន ហើយភ្លាមៗនោះ កម្លាំងអាវុធហត្ថ បានឃាត់ខ្លួនជាងនាឡិកា រីឯជនរងគ្រោះត្រូវបញ្ជូន ទៅកាន់មន្ទីរពេទ្យឯកជន ដើម្បីព្យាបាលរបួស៕
Source from: watphnom-news.com