ផឹកស៊ីក្លែមសម្តី ក្លាយជាជម្លោះប្រើហិង្សា អ្នកចូលទៅឃាត់ត្រូវគេចាក់ ធ្លាយពោះទាំងយប់

ខេត្តកណ្តាល ៖ បុរសម្នាក់ត្រូវគេកាប់ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ កាលពីវេលាម៉ោង ៨និង៣០ នាទីយប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤ នៅចំណុច ភូមិអន្លង់សាន្ដ ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល ដោយសារចូលទៅឃាត់ កុំឲ្យគេឈ្លោះគ្នា នៅក្នុងវង់ផឹកស៊ី ត្រូវសាច់ញាតិបញ្ជូន ទៅសង្គ្រោះភ្លាមៗផងដែរ។
ជនរងគ្រោះមានឈ្មោះ កូ ចន្ធី ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ នៅភូមិឃុំកើតហេតុ មុខរបរនេសាទ រងរបួសពោះ ដោយឡែកជនសង្សយ័ ឈ្មោះ កែវ រិទ្ធី ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ នៅភូមិឃុំកើតហេតុ មុខរបរនេសាទ ត្រូវបានឃាត់ខ្លួន ហើយសមត្ថកិច្ច ដកហូតបាន នូវវត្ថុតាងមួយចំនួន ដូចជាកាំបិតចុងស្រួច០១ និងកាំបិតចែត០១។
មុនពេលកើតហេតុ ជនសង្ស័យបានផឹកស្រា ជាមួយឈ្មោះ មីន នាក់ម៉ាត ជនជាតិចាម និងជាមួយឈ្មោះ ឡន ជនជាតិខ្មែរ នៅផ្ទះរបស់ ឈុំ ស្រ៊ិម ភេទស្រី ហើយនៅពេលកំពុងផឹកស្រា ជនសង្សយ័ក៍បាន ឈ្លោះប្រកែកគ្នា ជាមួយឈ្មោះ មីន នាក់ម៉ាត ចំណែកជនរងគ្រោះ នៅដេកអង្រឹងក្បែរនោះ ឃើញសភាពមិនស្រួល ក៏ចូលទៅឃាត់ ភ្លាមៗនោះជនសង្ស័យ បានទាញកាំបិត ចាក់ត្រូវជនរងគ្រោះតែម្ដងទៅ៕
Source from: watphnom-news.com