ផឹកស៊ី​ក្លែមសម្តី ក្លាយជា​ជម្លោះ​ប្រើ​ហិង្សា អ្នក​ចូលទៅ​ឃាត់​ត្រូវគេ​ចាក់ ធ្លាយ​ពោះ​ទាំងយប់​

ផឹកស៊ី​ក្លែមសម្តី ក្លាយជា​ជម្លោះ​ប្រើ​ហិង្សា អ្នក​ចូលទៅ​ឃាត់​ត្រូវគេ​ចាក់ ធ្លាយ​ពោះ​ទាំងយប់​

​ខេត្តកណ្តាល៖បុរស​​ម្នាក់​​ត្រូវ​គេ​​កាប់ប​ណ្តា​ល​​ឲ្យ​​រង​របួស​​ធ្ងន់​ធ្ងរកាល​ពី​​វេ​លា​​ម៉ោង៨​​និង​​៣០​នា​ទី​​យប់ថ្ងៃ​ទី​​២៩ខែ​ឧស​ភា

​ខេត្តកណ្តាល ៖ បុរស​​ម្នាក់​​ត្រូវ​គេ​​កាប់ ប​ណ្តា​ល​​ឲ្យ​​រង​របួស​​ធ្ងន់​ធ្ងរ កាល​ពី​​វេ​លា​​ម៉ោង ៨​​និង​​៣០ ​នា​ទី​​យប់ ថ្ងៃ​ទី​​២៩ ខែ​ឧស​ភា ឆ្នាំ​​២០​១៤ នៅ​​ចំ​ណុ​ច ភូមិ​​អន្ល​ង់​​សាន្ដ ឃុំ​​ព្រែក​​ស្ដី ស្រុក​​កោះ​ធំ ខេត្ត​ក​ណ្ដាល ដោយ​សារ​​ចូល​ទៅ​​ឃាត់ កុំ​ឲ្យ​​គេ​​ឈ្លោះ​​គ្នា នៅក្នុង​វង់​ផឹកស៊ី ត្រូវ​សាច់ញាតិ​បញ្ជូន ទៅ​សង្គ្រោះ​ភ្លាមៗ​ផងដែរ​។​

​ជនរងគ្រោះ​មានឈ្មោះ កូ ច​ន្ធី ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិខ្មែរ នៅ​ភូមិ​ឃុំ​កើតហេតុ មុខរបរ​នេសាទ រងរបួស​ពោះ ដោយឡែក​ជន​ស​ង្ស​យ័ ឈ្មោះ កែវ រិទ្ធី ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ជនជាតិខ្មែរ នៅ​ភូមិ​ឃុំ​កើតហេតុ មុខរបរ​នេសាទ ត្រូវបាន​ឃាត់ខ្លួន ហើយ​សមត្ថកិច្ច ដកហូត​បាន នូវ​វត្ថុតាង​មួយចំនួន ដូចជា​កាំបិត​ចុង​ស្រួច​០១ និង​កាំបិតចែត​០១​។

​មុនពេល​កើតហេតុ ជនសង្ស័យ​បាន​ផឹកស្រា ជាមួយ​ឈ្មោះ មីន នាក់​ម៉ា​ត ជនជាតិ​ចាម និង​ជាមួយ​ឈ្មោះ ឡ​ន ជនជាតិខ្មែរ នៅផ្ទះ​របស់ ឈុំ ស្រ៊ិ​ម ភេទ​ស្រី ហើយ​នៅពេល​កំពុង​ផឹកស្រា ជ​នស​ង្ស​យ័​ក៍បាន ឈ្លោះប្រកែក​គ្នា ជាមួយ​ឈ្មោះ មីន នាក់​ម៉ា​ត ចំណែក​ជនរងគ្រោះ នៅ​ដេក​អង្រឹង​ក្បែរ​នោះ ឃើញ​សភាព​មិន​ស្រួល ក៏​ចូលទៅ​ឃាត់ ភ្លាមៗ​នោះ​ជនសង្ស័យ បាន​ទាញ​កាំបិត ចាក់​ត្រូវ​ជនរងគ្រោះ​តែម្ដងទៅ​៕

Wat 300520


Source from: watphnom-news.com

No comments:

Post a Comment