
ក្នុងពិធីប្រកាសលោកវរៈសេនីយ៍ឯក ឱ លន់ ស្នងការរងទទួលផែនសន្តិសុខនៃស្នងការដ្ឋាននគបាលខេត្តបន្ទាយមានជ័យត្រូវបានផ្ទេរភារកិច្ចមុខតំណែងទៅស្នងការរងទទួលបន្ទុកអន្តោរប្រវេសន៍នៃស្នងការដ្ឋាននគបាលខេត្តបន្ទាយមានជ័យ។
លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា នៅខេត្តបន្ទាយមានជ័យសកម្មភាពពលករខ្មែរដែលថៃចាប់បញ្ជូនមកតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យជាង២០ម៉ឺននាក់។ហើយមានគណបក្សប្រឆាំងបានលើកឡើងថា រដ្ឋាភិបាលធ្វើប៉ាស្ព័រដល់ពលករយកចំនួន៤ដុល្លារគឺជាការបោកបញ្ឆោតនោះ។គឺមន្ត្រីនគបាលជំនាញត្រូវតែយកចិត្តទុកដាក់ត្រូវណែនាំដល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹងមិនឱ្យមានការភាន់ច្រឡំនិងឱ្យបានយល់ច្បាស់ក្នុងការធ្វើប៉ាស្ព័រទៅធ្វើការងារដោយស្របច្បាប់នៅប្រទេសថៃ។
លោកនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកដ្ឋានអន្តោរប្រវេសន៍បានមានប្រសាសន៍លើកលើងថាកន្លងមកមន្ត្រីនគបាលជាតិមួយចំនួនបានលួចធ្វើសៀវភៅគ្រួសារនិងអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរដល់ជនបរទេសដោយខុសនិងច្បាប់។ហើយអគ្គនាយកដ្ឋានអន្តោរប្រវេសន៍បានរកឃើញសៀវភៅគ្រួសារនិងអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរធ្វើជនជាតិបរទេសបានប្រមូលហើយលុបចោលហើយលោកបានព្រមានដល់មន្ត្រីនគបាលអនុវត្តន៍ដោយខុសនិងច្បាប់មិនត្រូវឱ្យកើតមានដោយខុសនិងច្បាប់។
------------
Source from: kohsantepheapdaily