ក្រឡាប់ឆេះរថយន្តដឹកប្រេងក្រុមហ៊ុនតេលានៅគល់ស្ពានលីយ៉ុងផាត់ទាំងព្រឹកផ្អើលមួយចំហៀងរាជធានី

ក្រឡាប់ឆេះរថយន្តដឹកប្រេងក្រុមហ៊ុនតេលានៅគល់ស្ពានលីយ៉ុងផាត់ទាំងព្រឹកផ្អើលមួយចំហៀងរាជធានី

វេលា​ម៉ោង​០៦​និង​៤០​នាទី​ព្រឹក​នា​ថ្ងៃ​ទី​២៤​ ខែមិថុនា​ ឆ្នាំ​២០១៤​នេះ​ នៅ​ចំណុច​រង្វង់​មូល​គល់​ស្ពាន​ឧកញ៉ា​លី​ យ៉ុ​ង​ផាត់​ ខាងកើត​ ឋិត​ក្នុង​សង្កាត់​ព្រែក​តា​សេក​ ខណ្ឌ​ជ្រោយចង្វា​ រាជធានី​ភ្នំពេញ​ មាន​ហេតុការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ទាំង​ព្រឹក​ព្រលឹម​ Unknown​ Object​គឺ​រថយន្ត​ដឹក​ប្រេងឥន្ធនៈ​របស់​ក្រុមហ៊ុន​តេ​លា​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 3B-6812​ ផ្ទុក​ប្រេង​ចំណុះ​៣២.០០០​លី​ត្រ​ បាន​ក្រឡាប់​ឆេះ​យ៉ាង​សន្ធោសន្ធៅ​បញ្ចេញ​ផ្សែង​ខ្មៅខ្មួល​ខ្មាញ់​កម្ពស់​រាប់រយ​ម៉ែត្រ​ទៅ​លើ​អាកាស​ បណ្តាល​ឲ្យ​កកស្ទះ​ចរាចរណ៍​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦A​ ឆ្ពោះ​មក​កាន់​ស្ពាន​ព្រែក​ព្នៅ​ ហៅ​ស្ពាន​ឧកញ៉ា​លី​ យ៉ុ​ង​ផាត់​ និង​រថយន្ត​ដឹក​ប្រេង​នោះ​ ត្រូវ​បាន​ឆេះ​ខូចខាត​ខ្ទេចខ្ទី​អស់​ទោះបី​មានការ​អន្តរាគមន៍​ពី​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ក៏​ដោយ​ ។​

​តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា​ រថយន្ត​ដឹក​ប្រេង​ក្រុមហ៊ុន​តេ​លា​ខាងលើ​ មុន​ពេល​កើតហេតុ​បាន​បើកបរ​ឆ្លងកាត់​ស្ពាន​ព្រែក​ព្នៅ​ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ រថយន្ត​បាន​បើក​វាង​រង្វង់​មូល​ ពេល​នោះ​ ស្រាប់តែ​រថយន្ត​ក្រឡាប់​ឆេះ​ចេញ​អណ្តាតភ្លើង​សន្ធោសន្ធៅ​តែ​ម្តង​ ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​អស់​មួយ​ចំហៀង​រាជធានី​ទាំង​ព្រឹក​ ។​

​ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា​ ហេតុការណ៍​នេះ​ អាច​បណ្តាល​មក​ពី​អ្នកបើកបរ​រថយន្ត​មិន​ប្រុង​ប្រយ័ត្ន​ពេល​មក​ដល់​រង្វង់​មូល​បួង​ចង្កូត​គេច​ពីរ​បាំង​ថ្ម​មិន​ទាន់​ បណ្តាល​ឲ្យ​រថយន្ត​ផ្អៀង​ក្រឡាប់​ឆ្លង​ចរន្តអគ្គិសនី​បង្ក​ជា​អគ្គិភ័យ​ឆេះ​ប្រេង​តែ​ម្តង​ ខណៈ​ដែល​គេ​មិន​ទាន់​ដឹង​អំពី​ទំហំ​នៃ​ការ​ខូចខាត​ជាក់ស្តែង​នៅឡើយ​ ខណៈដែលអ្នកបើកបររថយន្តត្រូវបានគេសន្និ ដ្ឋានថាបានស្លាប់នៅក្នុងអំណាចនៃអគ្គិភ័យនោះបាត់ទៅហើយ​ ៕​

10510236_313808248781685_1213451145_n


Source from: www.dtn7.com

No comments:

Post a Comment