មេ​ឈ្មួញ​ដុះ​ស្លែ​ឈ្មោះ ធី ដឹកឈើ​ធ្នង់​លើស​ទម្ងន់ ខូ​ន​គោយន្ត​តាមផ្លូវ គ្មាន​នរណា​ហ៊ាន​ក្អក​

មេ​ឈ្មួញ​ដុះ​ស្លែ​ឈ្មោះ ធី ដឹកឈើ​ធ្នង់​លើស​ទម្ងន់ ខូ​ន​គោយន្ត​តាមផ្លូវ គ្មាន​នរណា​ហ៊ាន​ក្អក​

​ខេត្ដ​រតនគីរី៖មេ​​ឈ្មួញ​​រក​ស៊ី​​ឈើ​​ដ៏​​ល្បីនៅ​​ខេត្ដ​​រត​ន​គីរីដែល​​គេ​​ស្គាល់​​ថាឈ្មោះធីបាន​​ប្រើ​ប្រាស់​​គោ​យន្ត​​ច្នៃដឹក​ជ​ញ្ជូន​​ឈើ​​ធ្នង់

​ខេត្ដ​រតនគីរី ៖ មេ​​ឈ្មួញ​​រក​ស៊ី​​ឈើ​​ដ៏​​ល្បី នៅ​​ខេត្ដ​​រត​ន​គីរី ដែល​​គេ​​ស្គាល់​​ថា ឈ្មោះ ធី បាន​​ប្រើ​ប្រាស់​​គោ​យន្ត​​ច្នៃ ដឹក​ជ​ញ្ជូន​​ឈើ​​ធ្នង់ ដែល​មាន​​មុខ​កាត់​​ធំ​ៗ ទំ​ហំ​ចាប់​ពី​​៣០ សង់​ទី​ម៉ែត្រ​​គុណ​​៣ ម៉ែត្រ ផ្ទុក​​លើស​​ទ​ម្ងន់ បណ្តា​ល​ឱ្យ​​ខូច​​គោ​យន្ដ​​ទាំង​​ព្រឹក នៅ​កណ្ដាលផ្លូវ ប៉ុន្ដែ​សមត្ថកិច្ច​និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ មិនបាន​អើពើ​យក​ចិ​ត្ដ​ទុកដាក់ ទៅ​សួរនាំ​ឬ​បង្ក្រាប ទៅតាម​តួនាទី​របស់​ពួកគេ​នោះទេ បើទោះជា​ដឹងថា ឈើ​ធ្នង់​មួយ​គោយន្ដ​កែច្នៃ​នេះ មិនមាន​លិខិតស្នាម​ត្រឹមត្រូវ​ក៏ដោយ ។​

​ប្រជាពលរដ្ឋ​បាន​រាយការណ៍ កាលពី​វេលា​ម៉ោង ៩​និង​២៥ នាទី​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៤ ពួកគាត់​បានឃើញ​គោយន្ដ​កែច្នៃ មួយគ្រឿង​ផ្ទុក​ឈើ​ធ្នង់ ដែលមាន​មុខកាត់ ធំៗ​ចំនួន ២៧​ដុំ ត្រូវបាន​ឈ្មួញ​ឈ្មោះ ធី ដឹក​មកដល់​ត្រង់ចំណុច អូរ​តាង ភូមិ​កាឡៃ​៣ ឃុំ​កាឡៃ ស្រុក​អូរ​ជុំ ខេត្ដ​រតនគីរី គោយន្ដ​នោះ បាន​ខូច​នៅ​ចំ​កណ្ដាលផ្លូវ  ហើយ​ពុំ​ឃើញ​សមត្ថកិច្ច​ណាមួយ មក​បង្ក្រាប រឹបអូស​នោះទេ បន្ទាប់ពី​ដឹងថា ឈើ​ទាំងនោះ​ជា​របស់​ឈ្មោះ ធី ជា​អ្នករកស៊ី​ឈើ​ខុសច្បាប់ ទ្រង់ទ្រាយ​ធំ នៅ​ខេត្ដ​រតនគីរី ដែល​ពូកែ​យកឈ្មោះ​អ្នកធំ មកប្រើប្រាស់​គំរាម​មន្ត្រី​តូចតាច ហើយ​ឈ្មោះ ធី បាន អះអាងថា ខ្លួន​បាន​បង់ប្រាក់​ឱ្យ​អាជ្ញាធរ និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ ទើប​គ្មាន​រណា​ហ៊ាន​ប៉ះពាល់ ។​

​ប្រជាពលរដ្ឋ​បានបញ្ជាក់​ទៀតថា នៅ​រសៀល​ថ្ងៃ​ដដែល​នេះ ឃើញ​មាន​មន្ដ្រីរដ្ឋបាល ព្រៃឈើ​២​នាក់ ជា​កូនចៅ​លោក គាំ សីហា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​អូរ​ជុំ ទៅដល់​កន្លែងកើតហេតុ​ប៉ុន្ដែ​ពុំ​ដឹងថា មក​ពិនិត្យ​ច្បាប់ ឬ​មក​ការពារ​ឈ្មួញ ដឹកឈើ​ខុសច្បាប់ ឬមួយ​យ៉ាងណា​នោះទេ ព្រោះថា ការដឹកជញ្ជូន​ឈើ​ល្មើសច្បាប់ នៅក្នុង​ខេត្តរតនគិរី នេះ មិនសូវមាន​ការបង្ក្រាប​ទេ ទាំង​មន្ត្រី​ជំនាញ រដ្ឋបាល​ព្រៃឈើ និង​ប៉ូលីស​សេដ្ឋកិច្ច​ខេត្ត ទំនងជា​មិន​ហ៊ាន បំបែក​ឆ្នាំងបាយ​របស់​ខ្លួន​នោះទេ​៕

Wat 310511 Wat 310510


Source from: watphnom-news.com

No comments:

Post a Comment