ក្រុមការិយាល័យកណ្តាល (ខ) ទម្លាក់ក្រុមបាទី ដោយលទ្ធផលបច្ចេកទេស ៣-១

រាជធានីភ្នំពេញ ៖ ក្រុមបាល់ទាត់មិនមែនអាជីព ការិយាល័យកណ្តាល (ខ) រកបាន៣ ពិន្ទុ ដោយងាយស្រួល ឈ្នះក្រុមបាល់ទាត់បាទី ដោយលទ្ធផលបច្ចេកទេស ៣-១ ហើយជ័យជម្នះ របស់ក្រុមការិយាល័យកណ្តាល (ខ) ធ្វើឲ្យក្រុមបាល់ទាត់បាទី ហាលអាវដោយស្វ័យប្រវត្តិ រីឯក្រុមបាល់ទាត់ប្ញស្សីកែវ២ បានយកចាញ់ក្រុមបាល់ទាត់ ស្រុកស្រីសន្ធរ ដោយលទ្ធផលបច្ចេកទេស ០-១ និងក្រុមបាល់ទាត់ស្រុកស្អាង ចាញ់ក្រុមបាល់ទាត់ ម៉ៅសេឡុង លទ្ធផលបច្ចេកទេស ២-៦ នៃព្រឹត្តិការណ៍ពានរង្វាន់ធនាគារអេស៊ីលីដា ភីអិលស៊ី ទូទាំងប្រទេសរបស់ខ្លួនលើកទី៤ នៅព្រឹកថ្ងៃសៅរ៍ ទី៣១ ខែឧសភា ឆ្នាំ២០១៤ ពីក្នុងពូល B ។
ក្រុមបាល់ទាត់បាទី ស៊ុតមួយជើងយ៉ាងពេញទំហឹង បំប៉ោងសំណាញ់ទី ក្រុមបាល់ទាត់ការិយាល័យកណ្តាល (ខ) ដោយកីឡាករ ម៉ី មករា ពាក់លេខ ៧ ជាប្រធានក្រុម នៅនាទី ១៥ បន្ទាប់ពីរកបាន ១គ្រាប់នាំមុខ ក្រុមបាល់ទាត់ការិយាល័យកណ្តាល (ខ) ហើយក្រុមមួយនេះ នៅតែបន្តវាយសម្រុកដដែល ទៅលើក្រុមបាល់ទាត់ ការិយាល័យកណ្តាល (ខ) ប៉ុន្តែឆ្លៀតឳកាស រកបានគ្រាប់ទី ២ទៀតទេ។ វាយសម្រុកក្រុមបាល់ទាត់បាទី ធ្វើឲ្យក្រុមបាល់ទាត់ ការិយាល័យកណ្តាល (ខ) ក្តៅស្លឹកត្រចៀក ក៏ខិតខំប្រើយុទ្ធសាស្ត្រ វាយបករកបាន ១គ្រាប់ វិញដោយកីឡាករ វង្ស សុច្ចរា ពាក់លេខ ៨ នៅទី ៤៤ ចប់ក្នុងវគ្គទី១លទ្ធផល ១-១ ។
វគ្គទី២ ក៏បានឈានមកដល់ ក្រោយពីសម្រាក ២៥នាទី ក្រុមបាល់ទាត់ការិយាល័យកណ្តាល (ខ) បាន វាយបកទៅលើ ក្រុមបាល់ទាត់បាទី ដើម្បីស្វែងរកបានគ្រាប់ ជូនក្រុមរបស់ខ្លួនការខិតខំ បានសម្រេច ១គ្រាប់ ដូចចិត្តប៉ងដោយកីឡាករ ចាន់ សុផា ពាក់លេខ ១០ នៅនាទី ៦៥ ។ ជិតចប់ការប្រកួត នៅលើទីលានក្រុមបាល់ទាត់ ការិយាល័យកណ្តាល (ខ) ឆ្លៀតរកបាន ១គ្រាប់ទៀត ដោយកីឡាករ ហែម ចាន់នួន ពាក់លេខ ១២ នៅនាទី ៨៨ ចប់ការប្រកួត ពេញម៉ោងនៅតែ ៣-១ ៕
Source from: watphnom-news.com