គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយថៃបញ្ចេញតួលេខទ្រព្យសម្បត្តិអតីតសមាជិកគណៈរដ្ឋមន្ត្រីរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា

សមាជិកគណៈរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលព្រះរាជាណាចក្រថៃ អតីតមានលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ជានាយករដ្ឋមន្ត្រី ដែលត្រូវបានបញ្ចប់ពីមុខតំណែងកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៤កន្លងមកនោះ ត្រូវបានគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយថៃ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៤ម្សិលមិញនេះ ទម្លាយចេញអំពីបញ្ជីទ្រព្យសម្បត្តិរបស់អតីតសមាជិកគណៈរដ្ឋមន្ត្រីដឹកនាំដោយលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ចំនួន១០នាក់ ដូចខាងក្រោម ៖
១-លោក ប្លុកប្រាស៊ុប ស៊ូរ៉ាសរ៉ាឌី អតីតឧបនាយករដ្ឋមន្ត្រី មានទ្រព្យសម្បត្តិចំនួន ៩៦៧លានបាត(ប្រមាណជាង៣០លានដុល្លារអាមេរិក) ។
២-លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ មានទ្រព្យសម្បត្តិចំនួនជាង៥៧៤លានបាត (ប្រមាណជិត២០លានដុល្លារអាមេរិក) ។
៣-លោកឧត្តមសេនីយ៍ ប្រាឆា ព្រំណុក អតីតឧបនាយករដ្ឋមន្ត្រី មានទ្រព្យសម្បត្តិចំនួនជាង៣៩៦លានបាត(ប្រមាណជាង១២លានដុល្លារអាមេរិក) ។
៤-លោកឧត្តមសេនីយ៍ យុទ្ធស័ក្តិ សាស៊ីប្រាផា អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ មានទ្រព្យសម្បត្តិចំនួន៣០៦លានបាត(ប្រមាណជិត១០លានដុល្លារអាមេរិក) ។
៥-លោក ឆាឡឺម យូបាំរុង អតីតរដ្ឋមន្ត្រីក្រសួងការងារ មានទ្រព្យសម្បត្តិចំនួន១៧១លានបាត (ប្រមាណជាង៥លានដុល្លារអាមេរិក) ។
៦-លោក គីតទីរ៉ាត ណារ៉ាណង អតីតឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ មានទ្រព្យសម្បត្តិចំនួនជាង៥៧លានបាត (ប្រមាណជិត២លានដុល្លារអាមេរិក) ។
៧-លោក ស៊ីវីរ៉ាត ខាចនប្រាសាស អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ មានទ្រព្យសម្បត្តិចំនួនជាង៤៧លានបាត (ប្រមាណជាង១លានដុល្លារអាមេរិក) ។
៨-លោក ស៊ូរ៉ាពង្ស តូវីចាកឆៃគុល អតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស មានទ្រព្យសម្បត្តិចំនួនជាង៣៧លានបាត (ប្រមាណជាង១លានដុល្លារអាមេរិក) ។
៩-លោក អាក់នុឌីស ណាកខារ៉ាថាប់ អតីតរដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍ និងព័ត៌មានវិទ្យា (ICT) មានទ្រព្យសម្បត្តិចំនួន១៦លានបាត (ប្រមាណ៥០ម៉ឺនដុល្លារអាមេរិក) ។
១០-លោក សន្តិព្រំផាត អតីតរដ្ឋមន្ត្រីប្រចាំការនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី មានទ្រព្យសម្បត្តិចំនួន១៤លានបាត (ប្រមាណជិត៥០ម៉ឺនដុល្លារអាមេរិក) ៕
Source from: www.dtn7.com