គណៈកម្មាធិការ​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ថៃ​បញ្ចេញ​តួលេខ​ទ្រព្យសម្បត្តិ​អតីត​សមាជិក​គណៈរដ្ឋមន្ត្រី​របស់​លោកស្រី​ យី​ង​ឡាក់​ ស៊ី​ណា​វ៉ា​ត្រា​

គណៈកម្មាធិការ​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ថៃ​បញ្ចេញ​តួលេខ​ទ្រព្យសម្បត្តិ​អតីត​សមាជិក​គណៈរដ្ឋមន្ត្រី​របស់​លោកស្រី​ យី​ង​ឡាក់​ ស៊ី​ណា​វ៉ា​ត្រា​

​សមាជិក​គណៈរដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​ព្រះរាជាណាចក្រ​ថៃ​ អតីត​មាន​លោកស្រី​ យី​ង​ឡាក់​ ស៊ី​ណា​វ៉ា​ត្រា​ ជា​នាយក​រដ្ឋមន្ត្រី​ ដែល​ត្រូវ​បាន​បញ្ចប់​ពីមុខ​តំណែង​កាលពី​ថ្ងៃ​ទី​០៧​ ខែឧសភា​ ឆ្នាំ​២០១៤​កន្លង​មក​នោះ​ ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ថៃ​ កាលពី​ថ្ងៃ​ទី​២៧​ ខែមិថុនា​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ ទម្លាយ​ចេញ​អំពី​បញ្ជី​ទ្រព្យសម្បត្តិ​របស់​អតីត​សមាជិក​គណៈរដ្ឋមន្ត្រី​ដឹកនាំ​ដោយ​លោកស្រី​ យី​ង​ឡាក់​ ស៊ី​ណា​វ៉ា​ត្រា​ ចំនួន​១០​នាក់​ ដូច​ខាងក្រោម​ ៖

១-​លោក​ ប្លុក​ប្រា​ស៊ុប​ ស៊ូ​រ៉ា​ស​រ៉ា​ឌី​ អតីត​ឧបនាយករដ្ឋមន្ត្រី​ មានទ្រព្យ​សម្បត្តិ​ចំនួន​ ៩៦៧​លាន​បាត​(​ប្រមាណ​ជាង​៣០​លាន​ដុល្លារ​អា​មេ​រិ​ក​)​ ។​

២-​លោកស្រី​ យី​ង​ឡាក់​ ស៊ី​ណា​វ៉ា​ត្រា​ អតីត​នាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ មានទ្រព្យ​សម្បត្តិ​ចំនួន​ជាង​៥៧៤​លាន​បាត​ (​ប្រមាណ​ជិត​២០​លាន​ដុល្លារ​អា​មេ​រិ​ក​)​ ។​

៣-​លោក​ឧត្តមសេនីយ៍​ ប្រា​ឆា​ ព្រំ​ណុ​ក​ អតីត​ឧបនាយករដ្ឋមន្ត្រី​ មានទ្រព្យ​សម្បត្តិ​ចំនួន​ជាង​៣៩៦​លាន​បាត​(​ប្រមាណ​ជាង​១២​លាន​ដុល្លារ​អា​មេ​រិ​ក​)​ ។​

៤-​លោក​ឧត្តមសេនីយ៍​ យុទ្ធ​ស័ក្តិ​ សា​ស៊ី​ប្រា​ផា​ អតីតរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ មានទ្រព្យ​សម្បត្តិ​ចំនួន​៣០៦​លាន​បាត​(​ប្រមាណ​ជិត​១០​លាន​ដុល្លារ​អា​មេ​រិ​ក​)​ ។​

៥-​លោក​ ឆា​ឡឺម​ យូ​បាំ​រុង​ អតីតរដ្ឋមន្ត្រី​ក្រសួង​ការងារ​ មានទ្រព្យ​សម្បត្តិ​ចំនួន​១៧១​លាន​បាត​ (​ប្រមាណ​ជាង​៥​លាន​ដុល្លារ​អា​មេ​រិ​ក​)​ ។​

៦-​លោក​ គីត​ទី​រ៉ាត​ ណា​រ៉ា​ណ​ង​ អតីត​ឧបនាយករដ្ឋមន្ត្រី​ និង​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ មានទ្រព្យ​សម្បត្តិ​ចំនួន​ជាង​៥៧​លាន​បាត​ (​ប្រមាណ​ជិត​២​លាន​ដុល្លារ​អា​មេ​រិ​ក​)​ ។​

៧-​លោក​ ស៊ី​វី​រ៉ាត​ ខា​ច​ន​ប្រា​សាស​ អតីតរដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ និង​សហករណ៍​ មានទ្រព្យ​សម្បត្តិ​ចំនួន​ជាង​៤៧​លាន​បាត​ (​ប្រមាណ​ជាង​១​លាន​ដុល្លារ​អា​មេ​រិ​ក​)​ ។​

៨-​លោក​ ស៊ូ​រ៉ា​ពង្ស​ តូ​វី​ចាក​ឆៃ​គុល​ អតីត​ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ មានទ្រព្យ​សម្បត្តិ​ចំនួន​ជាង​៣៧​លាន​បាត​ (​ប្រមាណ​ជាង​១​លាន​ដុល្លារ​អា​មេ​រិ​ក​)​ ។​

៩-​លោក​ អាក់​នុ​ឌី​ស​ ណា​ក​ខា​រ៉ា​ថាប់​ អតីតរដ្ឋមន្ត្រី​ក្រសួង​ទូរគមនាគមន៍​ និង​ព័ត៌មានវិទ្យា​ (ICT)​ មានទ្រព្យ​សម្បត្តិ​ចំនួន​១៦​លាន​បាត​ (​ប្រមាណ​៥០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​)​ ។​

១០-​លោក​ សន្តិ​ព្រំ​ផាត​ អតីតរដ្ឋមន្ត្រី​ប្រចាំការ​នៅ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ មានទ្រព្យ​សម្បត្តិ​ចំនួន​១៤​លាន​បាត​ (​ប្រមាណ​ជិត​៥០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​)​ ៕​

cyrn2fo4


Source from: www.dtn7.com

No comments:

Post a Comment