ជប៉ុននឹងផ្តល់ជំនួយ២១,៥លានដុល្លារក្នុងដំណើរទស្សនៈកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការបរទេស Fumio Kishida នៅកម្ពុជា

ប្រភពព័ត៌មានពីមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៤ខាងមុខនេះ លោក Fumio Kishida រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុននឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅកម្ពុជា ខណៈដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក Fumio Kishida នឹងចូលរួមធ្វើជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការនៅសាលទំនើប AEON វិនិយោគទុនដោយពាណិជ្ជករជប៉ុននៅក្នុងរាជធានីភ្នំពេញផងដែរ ។
នៅក្នុងដំណើរទស្សនកិច្ចរបស់លោក Fumio Kishida រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុននៅកម្ពុជានេះ រាជរដ្ឋាភិបាលនឺព្រះរាជាណាចក្រជប៉ុននឹងផ្តល់ជំនួយចំនួន៨,៣លានដុល្លារអាមេរិកដល់កម្ពុជាសម្រាប់ជួយសាងសង់ពង្រីកអនុវិទ្យាល័យនៅរាជធានីភ្នំពេញ និងចំនួន១៣,៥លានដុល្លារអាមេរិកថែមទៀត សម្រាប់អនុវត្តន៍នូវគម្រោងចំនួន៣ គឺ ៖ ១-ពង្រីកប្រព័ន្ធចែកចាយអគ្គិសនីនៅរាជធានីភ្នំពេញ, ២-កែលំអរហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិលេខ៥ និង៣-កែលំអ និងស្តារប្រព័ន្ធធារាសាស្ត្រនៅភាគនិរតីនៃរាជធានីភ្នំពេញ ៕
Source from: www.dtn7.com
No comments:
Post a Comment