ស្ត្រីខ្មែរម្នាក់ប្រកាសលក់ខ្លួនរួមភេទតាម Internet

កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤កន្លងទៅថ្មីៗនេះ គេហទំព័រផ្សព្វផ្សាយពាណិជ្ជកម្មនៅកម្ពុជាមួយ បានផ្សព្វផ្សាយអំពីដំណឹងប្រកាសលក់ខ្លួនរួមភេទរបស់ស្ត្រីខ្មែរម្នាក់ ដោយបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងមជ្ឈដ្ឋានអ្នកតាមដានព័ត៌មានតាមប្រព័ន្ធ Internet នៅកម្ពុជា ។
ស្ត្រីខ្មែរដែលប្រកាសលក់ខ្លួនតាមគេហទំព័រនោះ បានបញ្ជាក់ឲ្យដឹងថា នាងធ្វើការនៅហាងខារ៉ាអូខេមួយឈ្មោះ Marock KTV ដោយប្រើរហស្សនាមថា iOS7 និងបានប្រកាសថា នាងមានបំណងលក់ខ្លួនរួមភេទក្នុងមួយយប់តម្លៃ១៥០ដុល្លារអាមេរិក ហើយនាងចេះប្រើក្បាច់រួមភេទអ្វីក៏បាន ដែលការទំនាក់ទំនងតាមទូរស័ព្ទទៅនាងអាចប្រព្រឹត្តទៅបានចាប់ពីម៉ោង១៧ល្ងាចទៅ ។
សេចក្តីប្រកាសលក់ខ្លួនរួមភេទរបស់ស្ត្រីខ្មែររូបនេះ តាមប្រព័ន្ធ Internet បានធ្វើឲ្យមជ្ឈដ្ឋាននានា ជាពិសេសអ្នកតាមដានព័ត៌មានតាម Internet មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងក៏បានសំណូមពរឲ្យសមត្ថកិច្ចធ្វើការស៊ើបអង្កេតស្រាវជ្រាវករណីនេះឲ្យបានច្បាស់លាស់ផង ពីព្រោះការប្រកាសលក់ខ្លួនរបស់ស្ត្រីខ្មែរដូច្នេះ គឺបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រពៃណីទំនៀមទម្លាប់ខ្មែរ និងសីលធម៌ថ្លៃថ្នូររបស់ជាតិទាំងមូល ៕
Source from: www.dtn7.com