ផលិតកម្ម Rock ត្រៀម​ដាក់​បញ្ចាំង​រឿង​ភាគ ” ទឹកចិត្ត​ប្រពន្ធ ” បង្ហាញ​ពី​ជីវិត​ជា​ប្រពន្ធចុង​

ផលិតកម្ម Rock ត្រៀម​ដាក់​បញ្ចាំង​រឿង​ភាគ ” ទឹកចិត្ត​ប្រពន្ធ ” បង្ហាញ​ពី​ជីវិត​ជា​ប្រពន្ធចុង​

​រាជធានី​ភ្នំពេញ៖កាល​ពី​​ថ្ងៃ​ទី៣០ខែ​ឧស​ភាឆ្នាំ​​២០​១៤ផ​លិត​កម្មRockជា​​ផ​លិត​កម្ម​​ទ​ទួល​​ការ​ពេញ​និ​យម

​រាជធានី​ភ្នំពេញ ៖ កាល​ពី​​ថ្ងៃ​ទី ៣០ ខែ​ឧស​ភា ឆ្នាំ​​២០​១៤ ផ​លិត​កម្ម Rock ជា​​ផ​លិត​កម្ម​​ទ​ទួល​​ការ​ពេញ​និ​យម ក្នុង​ការ​​ផ​លិត​​រឿង​​ភាគ ដាក់​​ប​ញ្ចាំង នៅ​ក្នុង​ស្ថា​នីយ​ទូរ​ទ​ស្សន៍ និង​​រឿង​​ខ្នាត​​ធំ ប​ញ្ចាំង​​តាម​​រោង​ភាព​យន្ត បាន​រៀប​ចំ​​ពិ​ធី​​ក្រុង​​ពា​លីនិង​បើ​កស​ន្នី​សិទ បង្ហាញ​ភាពយន្ដ​ថ្មី នៅក្នុង​រ៉ក់​កាហ្វេ ដែលមាន​ទីតាំង ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់ ដោយ​រឿង​ថ្មី​នេះ មាន​ចំណងជើង​ថា "​ទឹកចិត្ត​ប្រពន្ធ​" ជា​ប្រភេទ​រឿង មនោសញ្ចេតនា​ជ្រាលជ្រៅ មាន​ចំនួន ៥០​ភាគ ត្រៀម​បញ្ចាំង​ក្នុង ស្ថានីយទូរទស្សន៍ CTN គ្រោង​នឹង​ចាយ​ដើមទុន ប្រមាណ​ជាង ១០​ម៉ឺន​ដុល្លារ ព្រមទាំង​ការធ្វើដំណើរ ទៅ​ថត​ផ្តិត​យក​រូបភាព ដល់​ប្រទេស​ម៉ាឡេស៊ី ។​

​ខ្សែភាពយន្ដ​ភាគ​រឿង "​ទឹកចិត្ត​ប្រពន្ធ​" ត្រូវបាន​រៀបចំឡើង យ៉ាង​សម្រិតសម្រាំង បំពេញ​តាម​សេចក្ដីត្រូវការ និង​ទីផ្សារ​ភាពយន្ដ ក្នុងប្រទេស​កម្ពុជា ឆ្លុះបញ្ចាំង ពី​តថភាព​រស់នៅ របស់​សង្គមមនុស្ស​ប​ច្ចុ​ប្បន្ន និង​ការតស៊ូ​ក្នុង​ជីវិត​ស្នេហា មាន​ទាំង​រសជាតិ​ជីវិត ឋានៈ​ជា​ប្រពន្ធចុង កូនចុង កូនដើម និង​មហិច្ឆតា​លោភលន់ របស់​មនុស្ស និង​ឈុត​ឆាក​ប្លែកៗ​ជាច្រើន​ទៀត ។​

​លោក យឹម សុស​ត្យា ប្រធាន​គ្រប់គ្រង​ផលិតកម្ម រ៉ក់ និង​ជា​ជំនួយការ លោក​ឧកញ៉ា គិត ធាង បាន​ថ្លែង​ឲ្យ​ដឹងថា ផលិតកម្ម រ៉ក់ តែងតែ​ពាំនាំ និង​ផលិត​នូវ​ខ្សែភាពយន្ត មាន​គុណភាព​ខ្ពស់ ជាពិសេស គឺ​ភាពយន្ដ​ខ្មែរ ដាក់​បញ្ចាំង​នៅ​ស្ថានីយទូរទស្សន៍ ព្រមទាំង​ភាពយន្ដ​ខ្នាត​ធំ ដូចជា​រឿង "​ពូជ​ខ្ញុំ​អ៊ីចឹង​, អស់ទាស់​ហ្មង​ទី​តា​" និង​រឿង​ដែល​ចាក់​បញ្ចាំង កន្លងមក​ជាច្រើន ឃើញថា ទទួលបាន​ជោគជ័យ និង​ការគាំទ្រ ។ ស្របពេល​ជាមួយ នឹង​ការថត​រឿង "​ទឹកចិត្ត​ប្រពន្ធ​" បច្ចុប្បន្ន ផលិតកម្ម រ៉ក់ កំពុងតែ ថត​រឿង​ខ្នាត​ធំ មួយទៀត ដែលមាន​ជនជាតិ​អូស្ដ្រាលី ជា​អ្នកនិពន្ធ និង​ដឹកនាំ​រឿង ដោយ​ថវិកា ដែល​ត្រូវ​ចំណាយ គឺ​មិន​ក្រោម​កន្លះ លាន​ដុល្លារ​នោះទេ ។​

​លោក​បន្ដទៀតថា ដោយឡែក​រឿង "​ទឹកចិត្ត​ប្រពន្ធ​" អាច​ត្រូវ​ចំណាយ​ទុន ប្រមាណ​ជាង ១០​ម៉ឺន​ដុល្លារ លើ​ការចំណាយ​គ្រប់បែបយ៉ាង រួមទាំង​ការ​ទៅ​ថត នៅក្រៅ​ប្រទេស​ផងដែរ ។ ផលិតកម្ម រ៉ក់ គឺជា​ផលិតកម្ម​កំពុង តែ​មមាញឹក ក្នុង​ការថត​ខ្សែភាពយន្ដ​ជាច្រើន ហើយ​ក្នុងនាម​លោក ឧកញ៉ា គិត ធាង ជា​អគ្គនាយក លោក​តែងតែ​ផ្ដួចផ្ដើម និង​ផ្ដល់​អនុសាសន៍​ល្អៗ​ជាច្រើន ក្នុងន័យ​លើកស្ទួយ វិស័យ​ខ្សែភាពយន្ដ​ខ្មែរ ឲ្យ​មាន​ភាព​រីកចម្រើន​ឡើង ។ ជាក់ស្ដែង​ក្នុងថ្ងៃនេះ មាន​រូបលោក និង​អ្នកនិពន្ធ តារា​សម្ដែង​ជាច្រើន​ដួង កំពុង​សម្ពោធ​រឿង​ថ្មី ត្រៀម​ទៅ​ថត នៅក្រៅ​ប្រទេស អាច​បង្ហាញ​ឲ្យ​ឃើញថា ផលិតកម្ម​រ៉ក់ មិន​ត្រឹមតែ​ពង្រីក​វិសាលភាព ភាពយន្ដ​របស់ខ្លួន​ទេ សូម្បីតែ​គុណភាព និង​ទិដ្ឋភាព​នៃ​រឿង ក៏​យើង​ត្រូវ​យកចិត្តទុកដាក់ ឲ្យ​បានល្អ​ប្រសើរ ផងដែរ ។​

​ចំណែក លោក អ៊ិន សុ​ភិន អ្នកនិពន្ធ​រឿង បាន​ថ្លែង​ឲ្យ​ដឹង​ពី​ដំណើររឿង​ថា "​ទឹកចិត្ត​ប្រពន្ធ​" ជា​ខ្សែភាពយន្ត​បែប មនោ​ស​ញ្ចេ​នា កំសត់​សោ​កស​ង្រែ​ង របស់​ភរិយា ជា​ប្រពន្ធចុង ដែល​ត្រូវ​កូន​ខាង​ប្តី ព្យាយាម​ធ្វើបាប ខណៈដែល​ពួកគេ ជា​កូនៗ មានគំនិត​ថា ឲ្យ​តែ​ម្តាយចុង សុទ្ធតែជា​ស្ត្រី​មិនល្អ តែងតែ​ធ្វើបាប​កូនចុង បើទោះជា​ម្តាយចុង ខំព្យាយាម​ធ្វើអំពើ​ល្អ ប្រតិបត្តិ​អំពើ​ល្អ​ចំពោះ​ស្វាមី ដែលជា​ឪពុក របស់ខ្លួន​យ៉ាងណាក្តី​។ ប៉ុន្តែ​បែរជា​គេ​យល់ថា ម្តាយចុង​នោះ កំពុង​បញ្ចេញ​ឫកពារ មាយា​ទ​ផ្គាប់ចិត្ត​ប្តី ឲ្យ​ខឹង​កូន​ប៉ុណ្ណោះ​។​

​លោក​បន្តថា ទោះជា​យ៉ាងណាក្តី ខ្សែភាពយន្ត​រឿង "​ទឹកចិត្ត​ប្រពន្ធ​" នេះ​បាន​ឆ្លុះបញ្ចាំង ពី​មាតា​ចុង ឬ ហៅថា ភរិយា​ក្រោយ ចំនួន​៣​រូប ដែលមាន​ពីររូប ជា​ប្រពន្ធចុង​ចិត្តធម៌ ខំ​ប្រព្រឹត្តិ​ខ្លួន ជា​មាតា​គំរូ ឬ​ជា​ម្លប់​ដ៏​ត្រជាក់ ដល់​កូនៗ ខណៈ​មាតា​ជា​ប្រពន្ធចុង​មួយរូប​ទៀត តែងតែ​ធ្វើខ្លួន មិន​សមរម្យ និង​ជា​មនុស្ស​លោភលន់ ចង់​បានតែ​ទ្រព្យសម្បត្តិ​ខាង​ប្តី ដើម្បី​សោយសុខ​ប៉ុណ្ណោះ​៕

Wat 3105 Wat 31051 Wat 31052


Source from: watphnom-news.com

No comments:

Post a Comment