ក្រុមជម្រើសជាតិដែលឈ្នះត្រូវបានប្រកួតបន្តសម្រាប់វគ្គ១៦ក្រុមក្នុង World Cup 2014

ការប្រកួតជម្រុះក្នុងពូល(ពីពូលA ដល់ពូលHមាន៣២ក្រុម)បានបញ្ចប់ហើយសម្រាប់ World Cup 2014 នេះនៅប្រទេសប្រេស៊ីល ដោយ១៦ក្រុមបានធ្លាក់វិលត្រឡប់ទៅស្រុកវិញ មានទាំងក្រុមល្បីៗផងដែរដូចជា អ៊ីតាលី, អេស្ប៉ាញ, អង់គ្លេស និងព័រទុយហ្កាល់…ជាដើម ខណៈ១៦ក្រុមជម្រើសជាតិដែលឈ្នះបាននៅបន្តប្រកួតវគ្គ១៦ក្រុមតទៅទៀត រួមមាន ៖
១-ក្រុមជម្រើសជាតិប្រេស៊ីល(Brazil)ជាម្ចាស់ផ្ទះ ជួបប្រកួតជាមួយឈីលី(Chile) នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៤ ។
២-ក្រុមជម្រើសជាតិកូឡីប៊ី(Colombia)ជួបប្រកួតជាមួយអ៊ុយរ៉ាហ្កាយ(Uruguay)នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៤ ។
៣–ក្រុមជម្រើសជាតិហូល្លង់(Netherlands)ជួបប្រកួតជាមួយម៉ិចស៊ិច(Mexico)នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៤ ។
៤-ក្រុមជម្រើសជាតិកូស្តារីកា(Costa Rica)ជួបប្រកួតជាមួយក្រិច(Greece)នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៤ ។
៥-ក្រុមជម្រើសជាតិបារាំង(France)ជួបប្រកួតជាមួយនីហ្សេរីយ៉ា(Nigeria)នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤ ។
៦-ក្រុមជម្រើសជាតិអាល្លឺម៉ង់(Germany)ជួបប្រកួតជាមួយអាល់ហ្សេរី(Algeria)នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤ ។
៧-ក្រុមជម្រើសជាតិអាហ្សង់ទីន(Agentina)ជួបប្រកួតជាមួយស្វីស(Switzerland)នៅថ្ងៃទី០១ ខែកក្ដដា ឆ្នាំ២០១៤ ។
៨-ក្រុមជម្រើសជាតិប៊ែលហ្សិក(Belgium)ជួបប្រកួតជាមួយអាមេរិក(USA)នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៤ ។
សូមបញ្ជាក់ជូនថា ក្រុមជម្រើសជាតិដែលឈ្នះឆ្លងផុតវគ្គ១៦ក្រុមចុងក្រោយ ឡើងមកដល់វគ្គ៨ក្រុមនឹងត្រូវទទួលទឹកប្រាក់ចំនួន១៥លានដុល្លារអាមេរិកសម្រាប់មួយក្រុមៗពីសហព័ន្ធសមាគមកីឡាបាល់ទាត់អន្តរជាតិ(FIFA) ៕
Source from: www.dtn7.com