ក្រុម​ជម្រើសជាតិ​ដែល​ឈ្នះ​ត្រូវ​បាន​ប្រកួត​បន្ត​សម្រាប់​វគ្គ​១៦​ក្រុម​ក្នុង​ World​ Cup​ 2014

ក្រុម​ជម្រើសជាតិ​ដែល​ឈ្នះ​ត្រូវ​បាន​ប្រកួត​បន្ត​សម្រាប់​វគ្គ​១៦​ក្រុម​ក្នុង​ World​ Cup​ 2014

​ការ​ប្រកួត​ជម្រុះ​ក្នុង​ពូ​ល​(​ពី​ពូ​ល​A​ ដល់​ពូ​ល​H​មាន​៣២​ក្រុម​)​បាន​បញ្ចប់​ហើយ​សម្រាប់​ World​ Cup​ 2014​ នេះ​នៅ​ប្រទេស​ប្រេ​ស៊ី​ល​ ដោយ​១៦​ក្រុម​បាន​ធ្លាក់​វិល​ត្រឡប់​ទៅ​ស្រុក​វិញ​ មាន​ទាំង​ក្រុម​ល្បីៗ​ផង​ដែរ​ដូច​ជា​ អ៊ី​តា​លី​,​ អេ​ស្ប៉ា​ញ​,​ អង់គ្លេស​ និង​ព័រ​ទុ​យ​ហ្កា​ល់​…​ជាដើម​ ខណៈ​១៦​ក្រុម​ជម្រើសជាតិ​ដែល​ឈ្នះ​បាន​នៅ​បន្ត​ប្រកួត​វគ្គ​១៦​ក្រុម​តទៅ​ទៀត​ រួម​មាន​ ៖

១-​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​(Brazil)​ជា​ម្ចាស់ផ្ទះ​ ជួប​ប្រកួត​ជាមួយ​ឈី​លី​(Chile)​ នៅ​ថ្ងៃ​ទី​២៨​ ខែមិថុនា​ ឆ្នាំ​២០១៤​ ។​

២-​ក្រុម​ជម្រើសជាតិ​កូ​ឡី​ប៊ី​(Colombia)​ជួប​ប្រកួត​ជាមួយ​អ៊ុយ​រ៉ា​ហ្កា​យ​(Uruguay)​នៅ​ថ្ងៃ​ទី​២៨​ ខែមិថុនា​ ឆ្នាំ​២០១៤​ ។​

៣–​ក្រុម​ជម្រើសជាតិ​ហូល្ល​ង់​(Netherlands)​ជួប​ប្រកួត​ជាមួយ​ម៉ិច​ស៊ិ​ច​(Mexico)​នៅ​ថ្ងៃ​ទី​២៩​ ខែមិថុនា​ ឆ្នាំ​២០១៤​ ។​

៤-​ក្រុម​ជម្រើសជាតិ​កូ​ស្តា​រី​កា​(Costa​ Rica)​ជួប​ប្រកួត​ជាមួយ​ក្រិ​ច​(Greece)​នៅ​ថ្ងៃ​ទី​២៩​ ខែមិថុនា​ ឆ្នាំ​២០១៤​ ។​

៥-​ក្រុម​ជម្រើសជាតិ​បារាំង​(France)​ជួប​ប្រកួត​ជាមួយ​នី​ហ្សេ​រី​យ៉ា​(Nigeria)​នៅ​ថ្ងៃ​ទី​៣០​ ខែមិថុនា​ ឆ្នាំ​២០១៤​ ។​

៦-​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​(Germany)​ជួប​ប្រកួត​ជាមួយ​អាល់​ហ្សេ​រី​(Algeria)​នៅ​ថ្ងៃ​ទី​៣០​ ខែមិថុនា​ ឆ្នាំ​២០១៤​ ។​

៧-​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​(Agentina)​ជួប​ប្រកួត​ជាមួយ​ស្វី​ស​(Switzerland)​នៅ​ថ្ងៃ​ទី​០១​ ខែ​ក​ក្ដ​ដា​ ឆ្នាំ​២០១៤​ ។​

៨-​ក្រុម​ជម្រើសជាតិ​ប៊ែ​ល​ហ្សិ​ក​(Belgium)​ជួប​ប្រកួត​ជាមួយ​អា​មេ​រិ​ក​(USA)​នៅ​ថ្ងៃ​ទី​០១​ ខែកក្កដា​ ឆ្នាំ​២០១៤​ ។​

​សូម​បញ្ជាក់​ជូន​ថា​ ក្រុម​ជម្រើសជាតិ​ដែល​ឈ្នះ​ឆ្លង​ផុត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ ឡើង​មក​ដល់​វគ្គ​៨​ក្រុម​នឹង​ត្រូវ​ទទួល​ទឹកប្រាក់​ចំនួន​១៥​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​មួយ​ក្រុមៗ​ពី​សហព័ន្ធ​សមាគម​កីឡាបាល់ទាត់​អន្តរជាតិ​(FIFA)​ ៕​

World-Cup-2014


Source from: www.dtn7.com

No comments:

Post a Comment